ផ្អាកពិធីភ្ជុំបិណ្ឌនៅតាមវត្តអារាម

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬបន្ថយចំនួនមនុស្សទៅវត្តឲ្យនៅតិចបំផុត ក្រោយផ្ទុះករណីឆ្លងកូវីដ១៩ក្នុងវត្តកើនឡើង


សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ឬការកាន់បិណ្ឌនៅតាមវត្តអារាម ឬបើមិនផ្អាកទេ ក៏ត្រូវតែកាត់បន្ថយចំនួនអ្នកចូលវត្តធ្វើបុណ្យកាន់បិណ្ឌឲ្យនៅក្នុងចំនួនតិចបំផុត ដើម្បីបញ្ចៀសការឆ្លងរីករាលកូវីដ-១៩។ សម្ដេចអំពាវនាវយ៉ាងដូច្នេះ ក្រោយរកឃើញមានករណីឆ្លងរាលដាលកូវីដ-១៩នៅតាមវត្តអារាមមានការកើនឡើងនៅអំឡុងថ្ងៃកាន់បិណ្ឌប៉ុន្មានថ្ងៃមកនេះ។ នេះបើយោងតាមសារជាសម្លេងមួយរបស់សម្ដេច តេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកញ្ញា ២០២១។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដោយ

នៅក្នុង​សារសំឡេង​ជាង១២នាទីនោះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ដោយសារតែនៅរយៈពេលនៃពិធីបុណ្យ​កាន់បិណ្ឌ​ប៉ុន្មានមកថ្ងៃនេះ កម្ពុជាបានរកឃើញ​នូវករណី​ឆ្លងមេរោគកូវីដ១៩ នៅតាម​បណ្ដាវត្ត​អារាម​មួយចំនួន តួយ៉ាង​មានករណីឆ្លងនៅវត្តអារាម​ចំនួន​ពីរហើយ ដោយក្នុងមានវត្ត នាគវ័ន្ត និងវត្ត ជំពុះក្អែក។ បញ្ហានេះ ត្រូវបាន​សម្ដេចតេជោ លើកឡើង​ពីក្ដីបារម្ភ​ខ្លាំង​អំពីលទ្ធភាព​ដែល​អាច​កើតឡើង​នូវករណីឆ្លង​រីករាលដាល​មេរោគកូវីដ-១៩​ធ្ងន់ធ្ងរ ហើយមិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ វាអាចនឹងបន្ដ​រីករាលដាល​នៅតាមបណ្ដាខេត្តនានាផងដែរ។

ជាមួយគ្នានេះ សម្តេច ហ៊ុន​ សែនក៏បានលើកទឹក​ចិត្តដល់ព្រះចៅអធិការ​តាម​បណ្តាវត្តអារាម មានសិទ្ធិស្វ័យ​សម្រេច ក្នុងយុទ្ធនាការទប់ស្កាត់​ការរាល​ដាល​កូវីដ-១៩ ដោយសារតែ​វត្តអារាមគឺជាកន្លែងនៃប្រជុំ​មនុសច្រើន ដែលវាជាកន្លែង ងាយបង្កាហានិភ័យខ្ពស់​នៃការឆ្លង ជាពិសេស វត្តមាននៃមេរោគ​បំប្លែងថ្មី ឌែលតា តែម្ដង។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅ​វត្ត​ចំពុះក្អែក ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៤៥​ករណី ហើយ​ត្រូវ​បិទ​ខ្ទប់​វត្ត​ចំពុះក្អែក​តែ​ម្តង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រីក​រាលដាល។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា «បើ​មិន​បិទ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ទេ ​សូម​ឲ្យ​កាត់​បន្ថយ​ចំនួន​មនុស្ស ចូល​វត្ត ដោយ​មាន​តែ​អ្នក​កាន់​វេន ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ហើយ​កាត់​បន្ថយ​ពិធី​សាសនា​នានា ដោយ​គោរព​ឲ្យ​បាន​ហ្មត់ចត់​តាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើងទៅ អាចមកទទួលការចាក់វ៉ាក់សាំងបាន

ព័ត៌មាន
ថ្មីៗនេះក្រសួងសុខាភិបាលបានដាក់ចេញសេចក្ដីប្រកាសមួយ ដែលអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយទាំងនៅទូទាំងប្រទេសកម្ពុជា អាចទទួលការចាក់វ៉…

អាកាសយានដ្ឋានទាំង៣របស់កម្ពុជា ត្រៀមខ្លួនរួចស្រេច ដើម្បីទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំង

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអះអាងថា អាកាសយានដ្ឋានទាំង៣កន្លែងរបស់កម្ពុជា បានត្រៀមខ្លួនរួចស្រេចបាច់អស់ហើយ ក្នុងការទទួលភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ