ការស្ទង់មតិបង្ហាញថា៖ មនុស្សភាគច្រើននៅអាស៊ីអាគ្នេយ៍មិនជឿលើបញ្ហាអាកាសធាតុ!

ការស្ទង់មតិបង្ហាញថា មនុស្សនៅអាស៊ានមិនដល់៥០%ទេ ដែលជឿថា បម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈម


តាមការស្ទង់មតិថ្មីមួយបានបង្ហាញថា មនុស្សតិចជាងពាក់កណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ទាំង១០ប្រទេសមានការយល់ឃើញថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមចម្បងក្នុងការរស់នៅប្រចាំថ្ងៃ ហើយចំនួននេះមានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២១។ យោងតាមរបាយការណ៍ទស្សនវិស័យអាកាសធាតុអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ អ្នកចូលរួមស្ទង់មតិត្រឹមតែជាង៤៩%ប៉ុណ្ណោះក្នុងប្រទេសអាស៊ីអាគ្នេយ៍ជឿថា បញ្ហាអាកាសធាតុអាចគំរាមកំហែងខ្លាំងនៅក្នុងប្រទេសពួកគេ ធ្លាក់ចុះពីជាង៦៨%កាលពីឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ការស្ទង់មតិបង្ហាញថា៖ មនុស្សភាគច្រើននៅអាស៊ីអាគ្នេយ៍មិនជឿលើបញ្ហាអាកាសធាតុ!
ដោយ

របាយការណ៍ស្ទងមតិនេះធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវ ISEAS - Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។ ការស្ទង់មតិធ្វើឡើងក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ពីខែកក្កដា ដល់ខែសីហា ដោយមានអ្នកចូលរួមស្ទង់មតិ ២,២២៥នាក់ពីប្រទេសទាំង១០ក្នុងតំបន់។ សំណួរដែលបានចោទឡើងសម្រាប់បញ្ហាប្រឈមខាងមុខដូចជាផលប៉ះពាល់នៃអាកាសធាតុ កង្វះថាមពលនិងស្បៀងអាហារ បញ្ហាអសន្តិសុខ ភូមិសាស្ត្រនយោបាយ និងបញ្ហាក្នុងស្រុកផ្សេងទៀត។
ផ្អែកតាមរបាយការណ៍ខាងលើ ទោះបីជាមានការធ្លាក់ចុះភាពបន្ទាន់នៃឥទ្ធិពលអាកាសធាតុ អ្នកស្ទង់មតិមានការបារម្ភខ្លាំងពីផលជះរបស់វាទៅលើសន្តិសុខស្បៀង។ មនុស្ស៧ក្នុងចំណោម១០នាក់បង្ហាញពីក្តីបារម្ភអំពីផលប៉ះពាល់នៃបញ្ហាអាកាសធាតុទៅលើស្ថិរភាពស្បៀងអាហារ។ ក្នុងនោះជាង៤០%ក៏បង្ហាញពីក្តីបារម្ភពីការថយចុះនៃការនេសាទ បណ្តាលសមុទ្រកើនកម្តៅខ្លាំងជាងមុន។ អ្នកចូលរួមស្ទង់មតិបានគូសបញ្ជាក់បញ្ហាទឹកជំនន់ជាកត្តាចម្បងគេ ដែលធ្វើឲ្យប៉ះពាល់ទៅលើកសិកម្មក្នុងតំបន់ដល់ទៅ៧៩% ខណៈរលកកម្តៅជាង៥១% និងគ្រោះរាំងស្ងួតជាង៤៦%។

ទោះយ៉ាងណា ភាគច្រើនននៃអ្នកឆ្លើយសំណួរបាននិយាយថា ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ រដ្ឋាភិបាលប្រទេសនីមួយៗដាច់ខាតត្រូវតែផ្តល់អាទិភាពដល់តម្រូវការសម្រាប់វិធីសាស្រ្តកសិកម្មសម្របខ្លួនទៅនឹងអាកាសធាតុ បង្កើនផលិតកម្មស្បៀងក្នុងស្រុក និងវិនិយោគលើវិស័យកសិកម្ម។ រដ្ឋាភិបាលនៅតែជាកត្តាជំរុញចម្បង និងជាទ័ពស្រួចក្នុងការដាក់ចេញចក្ខុវិស័យ និងបទប្បញ្ញត្តិសម្រាប់បញ្ហាអាកាសធាតុ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចប្រជាជន។
ទន្ទឹមនឹងក្តីរំពឹងខ្ពស់ពីរដ្ឋាភិបាល អ្នកចូលរួមស្ទង់មតិក៏បានលើកឡើងពីភាពមិនអាចខ្វះបានក្នុងការចូលរួមពីសំណាក់ប្រជាជននៅក្នុងប្រទេសទាំងនោះដែរ។ ជាង៨៣%នៃអ្នកឆ្លើយសំណួរថា ពួកគេអាចចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដោយប្រើថង់ប្លាស្ទិកមួយក្នុងចំណោមមនុស្សម្នាក់។ ខណៈ៦០%ផ្សេងទៀតថា ពួកគេអាចកាត់បន្ថយការប្រើប្រាស់អគ្គសនី។ ក៏ប៉ុន្តែអ្នកទាំងនោះហាក់បង្ហាញពីភាពអសកម្មនៅពេលសួរអំពីការចែករំលែកព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលោក អាន់តូនីញូ ហ្គូតថើរេស កាលពីថ្ងៃពុធ បានព្រមានថាពិភពលោកកំពុងធ្លាក់ចូលក្នុងរណ្តៅនៃគ្រោះថ្នាក់អាកាសធាតុ។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំនេះ គឺជាថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាមនុស្សជាតិ។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់១៧អង្សាសេ ដែលលើសពីកំណត់ត្រាខែសីហា ឆ្នាំ២០១៦ ដែលមានត្រឹម១៦,៩២អង្សាសេ៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មអះអាងថា ការធ្លាក់ចុះសមាជិកចិញ្ចឹមត្រីរបស់សមាគមវារីវប្បករមិនបានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ត្រីនោះទេ

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះចំនួនអ្នកចិញ្ចឹមត្រីរបស់សមាគមវារីវប្បករកម្ពុជា បានថយចុះប្រមាណ៦០% ក្នុងចំណោមសមាជិកជាង១ពាន់នាក់។ ការថយចុះចំនួនអ្នកចិ…

កូរ៉េខាងត្បូងស្នើឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាណិជ្ជកម្មបន្ទះឈីប

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា កូរ៉េខាងត្បូងបានស្នើសុំឱ្យសហរដ្ឋអាមេរិកដោះស្រាយភាពមិនច្បាស់លាស់មួយចំនួន ដែលទាក់ទងនឹងការគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ