វិស័យ​ពាណិជ្ជកម្ម

​តើឱកាសវិនិយោគ និងពាណិជ្ជកម្មសក្ដានុពលអ្វីខ្លះ ដែលកម្ពុជា អាចច្បាមយកពីបារាំង?


ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាងកម្ពុជា និងបារាំង ដែលមានប្រវត្តិយូរអង្វែង បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
វិស័យ​ពាណិជ្ជកម្ម
ដោយ

តួយ៉ាង នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចស៊ហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា-រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់របស់ប្រទេសទាំងពីរ។

ជុំវិញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងនេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបារាំង នឹងជួយឱ្យកម្ពុជា កាត់បន្ថយសម្ពាធភូមិសាស្ត្រនយោបាយពីសំណាក់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។

បន្ថែមលើនេះ វាជាការបើកទ្វារចំហរទៅកាន់ទីផ្សារអឺរ៉ុប ដោយបារាំង អាចជួយកម្ពុជា ក្នុងការរក្សា និងពង្រីកទីផ្សារនាំចេញ ជាពិសេសលើវិស័យកសិកម្មកែច្នៃ និងវាយនភណ្ឌកាត់ដេរជាដើម ពិសេសក្នុងដំណាក់កាល ដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាក៏អាចទាញប្រយោជន៍ពីបារាំង តាមរយៈការស្រូបយកបច្ចេកវិទ្យាទំនើបៗ និងការទាក់ទាញទុនវិនិយោគលើវិស័យដែលបារាំង មានឧត្តមភាព ដូចជា ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងវិស័យសុខាភិបាលជាដើម។

នៅរយៈពេល ៦ខែដំបូងឆ្នាំ ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងបារាំង សម្រេចបានជាង ៣២២លានដុល្លារ កើនប្រមាណ ១៣% ដោយក្នុងនោះ កម្ពុជានាំចេញទៅបារាំងប្រមាណ ២៦០លានដុល្លារ កើនឡើងជាង១៣%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យ៉ាងណាមិញ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១០ ខែកក្កដា ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ ការផ្សាភ្ជាប់ធុរកិច្ច ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជា ដើម្បីពង្រីកទីផ្សារអន្តរជាតិជាដើម។ បន្ថែមពីនេះ រដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមានគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, គម្រោងបំលែងសំណល់ទៅជាថាមពល និងគម្រោងស្តុកថាមពលវារីអគ្គិសនីជាដើម៕




អត្ថបទបន្ទាប់


អាជ្ញាធរក្រើនរំឭកភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់ ខណៈមានមនុស្សរាប់រយនាក់បានជាប់គាំងនៅលើភ្នំខ្នងផ្សាក្រោយភ្លៀងខ្លាំង

អាជ្ញាធរ និងក្រុមអ្នកជំនាញទេសចរណ៍បានទទូចឱ្យភ្ញៀវទេសចរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះការធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ព្រៃភ្នំ នៅអំឡ…

លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ធានារ៉ាប់រងកាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន

ភ្នំពេញ, កម្ពុជា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ