Advertisement
អត្ថបទ​ពាណិជ្ជកម្ម

កំណើន​សណ្ឋាគារ​នៅ​កម្ពុជា​ជំរុញ​​កំណើន​ការ​នាំ​ចូល​បរិក្ខារ​ប្រណីតៗ​ពី​បរទេស


មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​និង​កំពុង​​រីកលូត​លាស់​យ៉ាង​ខ្លាំង ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សម្រុក​ចូល​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សណ្ឋាគារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ។
កំណើន​សណ្ឋាគារ​នៅ​កម្ពុជា​ជំរុញ​​កំណើន​ការ​នាំ​ចូល​បរិក្ខារ​ប្រណីតៗ​ពី​បរទេស។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

បច្ចុប្បន្ន សណ្ឋាគារ​នៅ​កម្ពុជា​មាន​ចំនួន​៦៣០ ខណៈ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ចំនួន​២៥។ នេះ​បើ​តាម​តួលេខ​របស់​លោក គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍  និង​ម្ហូប​អាហារ​របស់​ក្រសួង​ទេសចរណ៍ ដែល​បានផ្ដល់​ឲ្យ ខេមបូណូមីស។

កំណើន​សណ្ឋាគារ​ផ្កាយ​៥ ដ៏​គំហុក​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​នាំចូល​គ្រឿង​បរិក្ខារ​ទំនើបៗ ប្រណីតៗ ពី​បរទេស កាន់​តែ​ច្រើន​ផង​ដែរ ដើម្បី​បំពាក់​លើ​សណ្ឋាគារ​ទំនើបៗ​ទាំង​នេះ។ ជាក់​ស្ដែង ក្រុមហ៊ុន RS Residence បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​នាំចូល​មក​កម្ពុជា នូវ​ប្រភេទ​ពូក​ស្តង់ដារ​អាមេរិក ម៉ាក Simmons Beauty Sleep ដែល​ជា​ម៉ាក​ដ៏​ល្បីល្បាញ​របស់​អាមេរិក អស់​រយៈពេល​ជាង​១៤០​ឆ្នាំ​មក​ហើយ។

លោក ជា មុនី នាយក​ក្រុមហ៊ុន RS Residence បាន​ថ្លែង​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​សណ្ឋាគារ Rosewood Phnom Penh សណ្ឋាគារ Intercontinental សណ្ឋាគារ Raffles សណ្ឋាគារ Casa Le Meridian ហើយ​ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ​ម្ចាស់​សណ្ឋាគារ​ផ្សេង​ទៀត ដើម្បី​ផ្គត់ផ្គង់​ពូក ដែល​ផ្តល់​ដំណេក​ឥត​រំខាន​ជូន​អតិថិជន​នៅ​សណ្ឋាគារ​របស់​ពួកគេ។

ពូក​ស្តង់ដារ​អាមេរិក ម៉ាក Simmons Beauty Sleep ដ៏​ល្បី​ល្បាញ ឥឡូវ​នេះ មាន​លក់​នៅ​កម្ពុជា​ហើយ។ (ហេង ភារម្យ)

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ជា​ញឹកញាប់ អតិថិជន​អញ្ជើញ​មក​ហាង RS Residence សួរ​រក​ពូក​និង​ផលិតផល​បន្ទប់​គេង​ដែល​ស្រួល​គេង ដូច​សណ្ឋាគារ​ផ្កាយ​៥។ ដូច្នេះ នៅ​ថ្ងៃ​នេះ ផលិតផល​ពួក Simmons Beauty Sleep ដែល​មាន​តម្លៃ​សមរម្យ​បំផុត បាន​មក​ដល់​កម្ពុជា​ហើយ និង​បាន​នាំ​យក​បទ​ពិសោធន៍​ដំណេក​បែប​សណ្ឋាគារ​ផ្កាយ​៥ មក​កាន់​គេហដ្ឋាន​របស់​លោក​អ្នក»។

លោក​បន្ត​ថា៖ «ដំណេក​ ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​ចំណាយ​ពេល​គេង​រហូត​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ស្មើ ១​ភាគ​៣ នៃ​ជីវិត។ ជាទូទៅ បើ​យើង​គេង​សណ្ឋាគារ​ផ្កាយ​៥ តែ​១​សប្ដាហ៍ ឬ​២​សប្តាហ៍ យើង​ចំណាយ​ស្មើ​តម្លៃ​ពូក Beauty Sleep ១​សន្លឹក ដែល​ផ្តល់​ផាសុកភាព​ដំណេក​ដូច​សណ្ឋាគារ​ផ្កាយ​៥​ រហូត​ដល់ ១០​ឆ្នាំ​ឯណោះ»។

លោក ជា មុនី នាយក​ក្រុមហ៊ុន RS Residence ដែល​នាំ​ចូល​ពូក​ប្រណីត​មក​ពី​សហរដ្ឋ​អាមេរិក។ (ហេង ភារម្យ)

បើ​តាម​លោក ជា មុនី ការ​សម្រេច​ចិត្ត​នាំ​ពូក​តម្លៃ​ខ្ពស់​នេះ មក​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​មាន​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៧​ភាគរយ ដោយ​កម្រិត​ជីវភាព​ពលរដ្ឋ​កម្ពុជា​កើន​ឡើង​ជាង​មុន ហើយ​ពួកគេ​ចាប់​ផ្តើម​ឲ្យ​តម្លៃ​ពី​សារសំខាន់​នៃ​ដំណេក។ លោក​សង្កេត​ឃើញ​ថា នៅ​កម្ពុជា មាន​កំណើន​សណ្ឋាគារ បុរី និង​ខុនដូ ដែល​ប្រជាជន​ទន្ទឹង​រង់ចាំ​ពូក ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​បំពាក់​ក្នុង​គេហដ្ឋាន​របស់​ពួកគេ។

ដូចគ្នា​ដែរ លោក Aloysius Chew នាយក​ប្រចាំ​តំបន់​អាស៊ី​​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ពូក Simmons បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ពូក Simmons បាន​ផ្គត់ផ្គង់​នៅ​តាម​សណ្ឋាគារ​ផ្កាយ​៥ ជុំវិញ​ពិភព​លោក។ លោក​បាន​ប្រៀប​ធៀប​ពូក Simmons ទៅ​ឧស្សាហកម្ម​ឡាន Rolls-Royce ដែល​មាន​តម្លៃ​ថ្លៃ និង​មាន​គុណភាព​ខ្ពស់។

ក្រុមហ៊ុន RS Residence នាំ​ចូល​ពូ​ម៉ាក Simmons Beauty Sleep ដ៏​ប្រណីត​មក​ពី​សហរដ្ឋ​អាមេរិក មក​លក់​នៅ​កម្ពុជា។ (ហេង ភារម្យ)

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បច្ចុប្បន្ន Simmons មាន​រោងចក្រ​នៅ​តំបន់​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក អាស្រ័យ​លើ​តម្រូវការ​លក់។ តំបន់​ណា​ដែល​មាន​តួលេខ​លក់​បាន​ច្រើន គឺ​មាន​រោងចក្រ​នៅ​ទីនោះ។ រោងចក្រ​មាន​នៅ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន ចិន ជាដើម»។

ទន្ទឹម​នឹង​តម្រូវការ​ប្រជាជន​កម្ពុជា ត្រូវការ​ពូក​គុណភាព​ខ្ពស់​នេះ ក្រុមហ៊ុន RS Recidence បាន​នាំចូល​ផ្តាច់​មុខ​នូវ​ពូក​ម៉ាក Simmons Beauty Sleep ចំនួន​៤ Model រួមមាន៖ Beauty Sleep Classic (រឹង) Beauty Sleep Excellence (ល្មម) Beauty Sleep Supreme (ទន់ល្មម) និង​ប្រភេទ Beauty Sleep Perfection (ទន់​ល្មើយ)។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន RS Residence បាន​សហការ​ជាមួយ​ក្រុមហ៊ុន Simmons រយៈពេល​៦​ឆ្នាំ​មក​ហើយ ដែល​បាន​នាំ​ពូក​គុណភាព​ខ្ពស់ សម្រាប់​ប្រជាជន​កម្ពុជា។ ហើយ​សព្វ​ថ្ងៃ​នេះ​ ក្រុមហ៊ុន RS Residence បាន​និង​កំពុង​ផ្គត់ផ្គង់​សម្ភារៈ​ដំណេក​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​មាន ៤​សាខា​ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​សាខា​សែនសុខ មុនីវង្ស ផ្សារ​អំពៅ និង​ចោមចៅ៕




អត្ថបទបន្ទាប់


ជីវភាព​ពលរដ្ឋ​ខ្មែរ​កើន​ឡើង ជំរុញ​​តម្រូវការ​ម្ហូប​និង​ភេសជ្ជៈ​ស្តង់ដារ​អន្តរជាតិ​កាន់​តែ​ច្រើន

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ជីវភាព​ប្រជាជន​កម្ពុជា បាន​ប្រសើរ​ឡើង​ជា​លំដាប់​គួរ​ឲ្យ​កត់​សម្គាល់។ កំណើន​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​...

មហាសេដ្ឋី ពុង ឃាវសែ គ្រោងបើកតំបន់អាហារបែបចម្រុះជាតិសាសន៍ធំជាងគេនៅភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល ពុង ឃាវសែ គ្រោងវិនិយោគតំបន់អាហារធំជាងគេមួយ ដែលមានឈ្មោះថា The ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ