ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ

សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំនាពេលខាងមុខនេះ ដែលវាមិនមែនបណ្តាលមកពីមូលហេតុ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនតែមួយគត់នោះទេ ប៉ុន្ដែ វាក៏បានចូលរួមដោយសារតែទង្វើនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបទៅលើរុស្ស៊ី ហើយវិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងនោះទេ វាក៏បានប៉ះពាល់ដល់អឺរ៉ុបខ្លួនឯង និងរាលដាលដល់ប្រទេសតូចៗដែលមិនពាក់ព័ន្ធរួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្នបានកំពុងឈានទៅដំណាក់កាលមួយថ្មី ដែលត្រូវបានធ្វើការវាយតម្លៃជាច្រើនពីអ្នកសេដ្ឋកិច្ចសកលថា ពិភពលោកកំពុងឈានជើងទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលផ្ដើមចេញពីអាមេរិក និងអឺរ៉ុប។ បើតាមសម្តេច ហ៊ុន សែន បានបញ្ជាក់ថា វាជាការពិតបញ្ហាលើសកលលោកបច្ចុប្បន្ននេះ វាផ្តើមចេញពីបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែមូលហេតុដែលនាំឲ្យសេដ្ឋកិច្ចនាពេលនេះ ជួបការលំបាក មិនមែនបណ្តាលមកពីមូលហេតុតែមួយគត់ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ។ ដោយសម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិបត្តិសេដ្ឋកិច្ចសាកលដែលអាចកើតឡើង គឺដោយសារទង្វើនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបទៅលើរុស្ស៊ី ហើយការដាក់ទណ្ឌកម្មនេះមិនត្រឹមប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងនោះឡើយ ប៉ុន្តែវាបានប៉ះពាល់ដល់អឺរ៉ុបខ្លួនឯងផង និងបានរាលដាលដល់ប្រទេសតូចៗដែលមិនពាក់ព័ន្ធ រួមទាំងកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយចុះ បើតាមសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បញ្ហាវិបត្តិសេដ្ឋកិច្ចសកលនឹងអាចឈានចូលមកដល់ ដែលនេះជាបញ្ហាមួយដែលកម្ពុជាគួរតែទប់ទល់នឹងសភាពការណ៍មួយនេះ ហើយបច្ចុប្បន្នវាបានបង្ហាញនូវសញ្ញាដូចទៅនឹងអំឡុងឆ្នាំ ២០០៨-២០០៩កន្លងទៅដូច្នោះដែរ ដោយពេលនោះគឺពិភពលោកជួបនូវវិបត្តិហិរញ្ញវត្ថុសកល។ សម្តេច ហ៊ុន សែន បានបន្ថែមថា នាអំឡុងវិបត្តិហិរញ្ញវត្ថុសាកល កម្ពុជាបានបិទនូវរងចក្រមួយចំនួនដោយសារតែ ដោយសារតែឥទ្ធិពលនៅអឺរ៉ុប ប្រាក់ចំណូលរបស់ពលរដ្ឋនៅអឺរ៉ុបធ្លាក់ចុះ ធ្វើឲ្យការបញ្ជាទិញផលិតផលកាត់ដេរសម្លៀកបំពាក់ពីកម្ពុជាធ្លាក់ផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន មានក្តីសង្ឃឹមជឿជាក់ថា ពិភពលោកនឹងរកការស្រុះស្រួលគ្នា ដើម្បីបញ្ជៀសនូវវិបត្តិសេដ្ឋកិច្ចនាពេលនេះ។ បើទោះបីជាវិបត្តិសេដ្ឋកិច្ចនេះ អាចកើតឡើងនូវអាមេរិក និងអឺរ៉ុបក្តី តែវាច្បាស់ណាស់នឹងជះឥទ្ធិពលមកប្រទេសទូទៅទាំងសកលលោក បូករួមទាំងកម្ពុជាផង ពីព្រោះទាំងប្រទេសអាមេរិក និងអឺរ៉ុបគឺសុទ្ធតែជាទីផ្សារដ៏ធំរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាត្រូវធ្វើនាពេលបច្ចុប្បន្ន គឺត្រូវរក្សារស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ៕




អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី៖ ក្រុមហ៊ុន CBC ជាចំណែកដ៏សំខាន់ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុកម្ពុជា

ព័ត៌មាន
ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ស៊ីប៊ីស៊ី តែងតែមានការអភិវឌ្ឍផលិតផល និងប្រើប្រាស់បច្ចេកវិទ្យា…

អ្នកជំនាញផ្នែកដឹកជញ្ជូន ស្នើឲ្យមានការពិចារណាបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន សម្រាប់ឆ្នាំដំបូង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានផ្តល់ជាគំនិត ដោយជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធជួយពិចារណាក្នុងការបញ្ចុះការយកកម្រៃសេវាសម្រាប់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ