អត្ថបទពាណិជ្ជកម្ម

កម្មវិធី វិថីហិរញ្ញវត្ថុរដូវកាលទី៣ វិលត្រឡប់មកជាថ្មី ដើម្បីរួមចំណែកអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ


ការផ្ដល់នូវការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋទូទៅ នៅតែជាបេសកកម្មមួយដ៏សំខាន់ ដែលវិស័យរដ្ឋ និងឯកជនត្រូវបន្ដចូលរួមធ្វើ ដើម្បីធ្វើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកម្មវិធីបន្ដការរីកចម្រើនប្រកបដោយនិរន្ដរភាព។ ដោយមើលឃើញពីសារសំខាន់នេះ ក្រុមហ៊ុន អប្សរា មេឌាសឺវីស បានសម្រេចបើកសម្ពោធជាផ្លូវការ នូវកម្មវិធីវិថីហិរញ្ញវត្ថុសម្រាប់រដូវកាលទី៣ ដើម្បីរួមចំណែកក្នុងការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា ។
កម្មវិធី វិថីហិរញ្ញវត្ថុរដូវកាលទី៣ វិលត្រឡប់មកជាថ្មី ដើម្បីរួមចំណែកអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ
ដោយ

ការ​បើក​សម្ពោធ​កម្មវិធី​ហិរញ្ញវត្ថុ​រដូវ​កាលទី៣នេះ បានធ្វើឡើ​ង​កាលពីព្រឹកថ្ងៃទី​៣០ កញ្ញា ២០២៥ ដោយ​មានការ​ចូលរួម​ពីតំណាង​ធនាគារជាតិនៃកម្ពុជា ប្រធានសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា តំណាង​សមាគម​ធនាគារ​នៅកម្ពុជា​ និងតំណាងធនាគារ​ជាច្រើនទៀត។​

លោកលឹម ឃុនស្រ៊ុន អគ្គ​នាយកប្រតិបត្តិ​នៃក្រុមហ៊ុន អប្សរា​ មេឌាសឺវីស​​ បានមានប្រសាសន៍ថា​ កម្មវិធី​វិថីហិរញ្ញវត្ថុ ត្រូវ​បានផ្ដួច​ផ្ដើម​ និង​រៀបចំផលិត​ដោយក្រុមហ៊ុន​អប្សរា មេឌា សឺវីស​ ( AMS ) ដោយចាប់ផ្ដើម​ដំបូង​នៅឆ្នាំ ២០២៣​ ក្រោមកិច្ច​សហការ​យ៉ាងជិ​តស្និត​ជាមួយស្ថាប័ន​ហិរញ្ញវត្ថុ​​នៅកម្ពុជា ដូចជា​សមាគមធ​នា​គារ​​នៅកម្ពុជា ( ABC) សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ( CMA ) និង​ក្រុមហ៊ុន​ស៊ីប៊ី​ស៊ី ព្រមទាំង​មានការទទួលស្គាល់ជា​ផ្លូវការ​ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា​ផងដែរ ។​

លោកបន្ថែមថា តាមរយៈភាពជោគជ័យនៃកម្មវិធី វិថីហិរញ្ញវត្ថុ​ រដូវ​កាលទី​១​និងទី​២​ ទទួលបានការ​គាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន បានជំរុញឱ្យក្រុមហ៊ុន អប្សរា មេឌាសឺវីស និងស្ថាប័នជាដៃគូ សម្រេចបន្ដផលិតកម្មវិធី វិថីហិរញ្ញវត្ថុរដូវកាលទី៣បន្ដទៀត។

លោក​ ឃុនស្រ៊ុន គូសបញ្ជាក់ទៀតថា កម្មវិធីនេះ គឺប្រមូលផ្ដុំ​តួអង្គ​សំខាន់ៗក្នុងវិស័យ​ហិរញ្ញវត្ថុ ទាំង​ស្ថាប័ន​ឯកជន និងស្ថាប័ន​រដ្ឋ ដើម្បីរួមគ្នា​ជំរុញ និង​បញ្ជ្រាប​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុដល់ប្រជាជនទូទាំង​ប្រទេស​កម្ពុជា តាមរយៈយុទ្ធនាការ​ផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើ​បណ្ដា​ញព័ត៌មាន​ AMS ដោយប្រើប្រាស់​បណ្ដាញសង្គម FB , Tik Tok , Youtube , Website រួមទាំង​ប្រព័ន្ធវិទ្យុ​ FM97, FM99 និង​ទូរទស្សន៍​អប្សរាផងដែរ ។ ​

ក្នុង​រដូវ​កាលទី៣ កម្មវិធីវិថីហិរញ្ញវត្ថុ ​នឹង​ពង្រីក​កិច្ចពិភាក្សា​ទៅលើ​ប្រធាន​បទមួយ​ចំនួនបន្ថែមទៀត​ដូចជា ការ​រៀបចំផែនការ​ហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ការគិតគូរ​អំពីសេវា​ធានារ៉ាប់រង ដើម្បីរក្សា​សុវត្ថិភាព​ហិរញ្ញវត្ថុគ្រួសារ​ ការ​កសាងប្រវត្តិ​ឥណទាន​ផ្ទាល់ខ្លួន​ជាដើម ។

លោកស្រី ម៉ក់ រស្ម៊ី អគ្គ​នាយក​រង​បទប្បញ្ញត្តិ​​ និង ​បរិយា​បន្ន​ហិរញ្ញវត្ថុ និងជា​ប្រធាននាយក​ដ្ឋាន​បទប្បញ្ញត្តិ​ បានមានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចការពារ​តាមផ្លូវច្បាប់ត្រឹមត្រូវ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រ តាមរយៈ​ការផ្សារភ្ជាប់ ប្រជាពលរដ្ឋជាមួយសកម្មភាពសេដ្ឋកិច្ច ការត្រៀមខ្លួនចំពោះការចំណាយមិនបានត្រៀមទុក ការទទួលបាន​ការអប់រំប្រសើរជាងមុន ការការពារខ្លួនពីការឆបោកឬការក្លែងបន្លំ និងការកាត់បន្ថយវិសមភាពយេនឌ័រ។ ឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គជាច្រើន ដែលបាននិងកំពុងរារាំងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា គឺកម្រិតទាបនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋទូទៅ។

យ៉ាងណាក៏ដោយចុះ លោកស្រី ម៉ក់ រស្ម៊ី មើលឃើញថា បញ្ហាកម្ចីក្រៅផ្លូវការ ការក្លែងបន្លំ និងការឆបោកផ្នែក​ហិរញ្ញវត្ថុ បាននិងកំពុងកើនមានឡើងតាមរូបភាពផ្សេងៗជាច្រើន ដែលនេះសរបញ្ជាក់ឱ្យឃើញថាការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់យើងនៅមានកម្រិតនៅឡើយ ហើយយើងនៅការងារជាច្រើនទៀត ដែលត្រូវបន្តអនុវត្តរួមគ្នា។

ក្នុងន័យនេះ វត្តមាននៃកម្មវិធី “វិថីហិរញ្ញវត្ថុ” ដែលផ្តួចផ្តើមការផលិតដោយ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ក្រោមការគាំទ្រពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី នៅគ្រប់រដូវកាល ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុជូនប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។

លោកស្រីជឿជាក់​យ៉ាងមុត​មាំថា កម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣” នឹងក្លាយជាមធ្យោបាយផ្សព្វផ្សាយ​តាមបែបឌីជីថលដែលមានប្រសិទ្ធភាព ព្រមទាំងនឹងចូលរួមពង្រីកវិសាលភាពនៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ៕




អត្ថបទបន្ទាប់


តើថៃអាចប្រឈមនឹងទណ្ឌកម្មអ្វីខ្លះ ប្រសិនបើលុប MoU ឆ្នាំ២០០០ ជាមួយកម្ពុជា?

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរៈគុល គ្រោងធ្វើប្រជាមតិ ដើម្បីលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MoU 2000 ដែលប្រទេសន…

អ្នកឧកញ៉ា សៀ ឫទ្ធី លើកទឹកចិត្តឱ្យ SME ប្តូរពីការធ្វើអាជីវកម្មលក្ខណៈគ្រួសារទៅជាលក្ខណៈក្រុមហ៊ុនស្ដង់ដារ ដើម្បីចាប់ឱកាសសហការជាមួយបរទេស

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ