សង្គ្រាមនៅអ៊ុយក្រែន

លោក ពូទីន ជំរុញឱ្យកងទ័ពបង្កើនការប្រយុទ្ធ ខណៈលោកចូ បៃឌិនថា រុស្ស៊ីមិនមានច្រកចេញពីសង្គ្រាមនៅអ៊ុយក្រែនឡើយ


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែង យ៉ាងម៉ឺងម៉ាត់ ជំរុញលើកទឹកចិត្តឱ្យទាហាន ក៏ដូចជាប្រជាជនរុស្សីតស៊ូប្រយុទ្ធ ប៉ុន្តែបុរសខ្លាំងរូបនេះ មិនបានបង្ហាញផែនការពង្រីកការធ្វើសង្គ្រាមបន្ថែមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ បើទោះជាមានការព្រមានពីលោកខាងលិចថា លោក ពូទីនអាចនឹងប្រើទីលានក្រហម ដើម្បីថ្លែងសុន្ទរកថាបញ្ជាឱ្យមានការចល័តទ័ពថែមទៀតក៏ដោយ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែង យ៉ាងម៉ឺងម៉ាត់ ជំរុញលើកទឹកចិត្តឱ្យទាហាន ក៏ដូចជាប្រជាជនរុស្សីតស៊ូប្រយុទ្ធ ។

ដោយឡែក ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន ឯណោះ​វិញ បាន​និយាយ​នៅ​ថ្ងៃ​ទី​៩ ឧសភា​ដែរ​ថា លោក​មាន​ក្ដី​បារម្ភ​ថា លោកពូ​ទី​ន មិន​មាន​វិធីសាស្ត្រ​ដើម្បី​ចាក​ចេញពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ក្រុម​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ដោយ​បើកចំហ​ជា​ច្រើន​ស​ប្តា​ហ៍​នៅ​មុន​ពេល​ការ​រៀបចំ​ព្រឹត្តិការ​ព្យុហយាត្រា​នៅ​ទីក្រុង​មូ​ស្គូ​នេះ ដោយ​ពួក​គេ​រំពឹង​ទុក​មុន​ថា លោក ពូ​ទី​ន នឹង​ជំរុញ​ឱ្យ​កងកម្លាំង​របស់​លោក​សម្រេច​បាន​នូវ​វឌ្ឍនភាព ដោយ​ដណ្ដើម​ជ័យ​ជំនះ​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៩​ឧសភា ដែល​ជា​ថ្ងៃ​ខួប​ទិវា​ជ័យ​ជំនះ​ដ៏​សំខាន់​របស់​ប្រជាជាតិ​រុ​ស្ស៊ី​។ ប៉ុន្តែ​ដោយហេតុ​ថា មានការ​រីក​ចម្រើន​នៃ​ជ័យ​ជំនះ​នៅ​ក្នុង​សង្គ្រាម​នេះ​តិចតួច​ពេក ទើប​លោក ពូ​ទី​ន គ្រាន់តែ​អំពាវនាវ​ឱ្យ​ទាហាន​ខំតស៊ូ​ប្រយុទ្ធ​ប៉ុណ្ណោះ ប៉ុន្ដែ រុ​ស្ស៊ី​មិន​បាន​ប្រកាសសង្គ្រាម​ផ្លូវការ​ជាមួយ​អ៊ុយ​ក្រែ​ន ឬ​ប្រកាស​ពី​ការ​ពង្រីក​ការ​ធ្វើសង្គ្រាម​បន្ថែម​កាន់តែ​ធំ​នោះ​ដែរ​។

ប្រធានាធិបតី​រុ​ស្ស៊ី បាន​អះអាង​ជា​រឿយ​ៗ​ថា កងកម្លាំង​របស់​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ណា​ស៊ី​ម្តងទៀត​ដោយ​បញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​កំពុង​ប្រយុទ្ធ​ដើម្បី​មាតុភូមិ និង​ដើម្បី​អនាគត​រុ​ស្ស៊ី ដើម្បី​កុំឱ្យ​នរណា​ម្នាក់​ភ្លេច​មេរៀន​ពី​សង្គ្រាមលោក​លើក​ទី​២ និង​ដើម្បី​កម្ទេច​ជម្រក​របស់​ពួក​ឃាតករ និង​ពួក​ណា​ស៊ី​ចេញពី​ពិភពលោក​។

នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឯណោះ​វិញ ប្រភព​ជា​ច្រើន​និយាយ​ថា សមាជិក​សភា​អា​មេ​រិ​កបាន​យល់ព្រម​លើ​សំណើសុំ​ជំនួយ​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​រួម​ទាំង​កញ្ចប់​សព្វាវុធ​ថ្មី​ដ៏​ច្រើន​។ ដោយឡែក ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​និយាយ​ដែរ​ថា លោក​ព្រួយបារម្ភ​ថា​លោក ពូ​ទី​ន មិន​មាន​ផ្លូវ​ចេញពី​សង្គ្រាម​នោះ​ទេ ខណៈ​រូប​លោក​កំពុង​ព្យាយាម​កំណត់​ឱ្យ​ច្បាស់ នូវ​អ្វី​ដែល​ត្រូវធ្វើ​ចំពោះ​រឿង​នេះ​។

លោក Biden បាន​និយាយ​ថា លោក ពូ​ទី​ន បាន​យល់​ច្រឡំ​ខុស​ទាំងស្រុង​ថា ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នឹង​បំបែកបំបាក់​អង្គការ​យោធា​ណា​តូ និង​បំបែក​សហភាព​អឺរ៉ុប​ផង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​រួបរួម​គ្នា​គាំទ្រ​អ៊ុយ​ក្រែ​ន​កាន់តែ​ខ្លាំង​ឡើង​។

យ៉ាងណាមិញ ចំពោះ​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​មាន​ឥត​ឈប់​ឈរ​ដោយ​ការ​វាយប្រហារ​មី​ស៊ី​ល​បាន​បំផ្លាញ​អគារ​នានា​នៅ​កំពង់​ផែ​ភាគ​ខាងត្បូង​នៃ​ទីក្រុង Odesa និង​បាន​សម្រុកចូល​ជា​ថ្មី​របស់​កងកម្លាំង​រុ​ស្ស៊ី ដើម្បី​កម្ចាត់​កងទ័ព​អ៊ុយ​ក្រែ​ន​ចុង​ក្រោយ ដែល​បាន​កាន់កាប់​នៅ​តំបន់​ផលិត​ដែកថែប​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ខ្ទេចខ្ទី​។

ទោះ​យ៉ាងណា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ផ្ទាល់ខ្លួន​ដោយ​សន្យា​ថា អ៊ុយ​ក្រែ​ន​នឹង​ឈ្នះ​សង្គ្រាម​នេះ​។ លោក​ហ្សេ​លេ​ស្គី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​រំលឹក​ទិវា​ជ័យជម្នះ​លើ​ពួក​ណា​ស៊ី​នេះ អ៊ុយ​ក្រែ​ន​កំពុង​ប្រយុទ្ធ​ដើម្បី​ជ័យជម្នះ​ថ្មី ហើយ​ផ្លូវ​ទៅ​រក​ជ័យជម្នះ គឺ​ពិបាក​បន្តិច​ហើយ ប៉ុន្តែ អ៊ុយ​ក្រែ​ន​ពិតជា​នឹង​ឈ្នះ​សង្គ្រាម​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីស្បថចូលកាន់តំណែងជាផ្លូវការ និងបានបង្ហើបពីដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង

ព័ត៌មាន
លោក យ៉ូន ស៊ុកយូល ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ដែលបានឈ្នះឆ្នោតកាលពីខែមិនា នៅព្រឹកថ្ងៃទី១០ឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ដែ…

ជប៉ុនបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងម៉ូស្គូ ប៉ុន្តែមិនបញ្ឈប់គម្រោងបូមប្រេងរបស់ខ្លួននៅរុស្ស៊ីនោះឡើយ

ព័ត៌មាន
ជប៉ុនបានប្រកាសកាលពីថ្ងៃទី១០ ឧសភាថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានឥទ្ធិពលរុស្ស៊ីបន្ថែមទៀត និង ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ