ការនាំចេញ​គោ​ក្របី​រស់

រដ្ឋាភិបាល​ចេញ​លក្ខខណ្ឌ​៦​ចំណុច តម្រូវ​ឲ្យ​ឈ្មួញ​នាំ​ចេញ​គោ​ក្របី​រស់​ត្រូវ​គោរព


រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​មួយ អំពី​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ គោ ក្របី​រស់ ទៅ​ដល់​អាជីវករ ដែល​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង ដើម្បី​នាំ​ចេញ​គោ​ក្របី​រស់​ទាំង​អស់​ថា អាជីវករ​នាំ​ចេញ​គោ​ក្របី​ទាំង​អស់ ត្រូវ​ចាត់ចែង បំពេញ​នីតិ​វិធី និង​លក្ខខណ្ឌ​ចំនួន ៦​ចំណុច ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន ទើប​អាច​នាំ​ចេញ​គោ​ក្របី​រស់​បាន។
ទីសត្តឃាតគោអូស្ត្រាលី
ដោយ

ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ទាំង​៦​ចំណុច​នេះ គឺ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​លើ​ការ​ចរាចរ​សត្វ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​សត្វ ព្រមទាំង​ឆ្លើយតប​ទៅនឹង​ការ​លើក​កម្ពស់​គុណភាព និង​សុខុមាល​ភាព​សត្វ​ស្រប​ទៅ​តាម​ស្ដង់ដារ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​គោ​ក្របី​រស់។ 

នីតិ​វិធី​និង​លក្ខខណ្ឌ​ទាំង​៦​នោះ មាន​ដូចជា៖

  1. ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​សុពលភាព។
  2. ត្រូវ​មាន​ទីតាំង​ប្រមូលផ្ដុំ និង​បំប៉ន​សត្វ ដែល​ទទួល​ស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។
  3. ត្រូវ​ចុះ​កិច្ច​សន្យា​បច្ចេកទេស​ជាមួយ​នឹង​អគ្គនាយដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ច​សន្យា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស។ 
  4. ត្រូវ​អនុវត្ត​លក្ខខណ្ឌ​បង្ការ​ជំងឺ​ឆ្លង ជាពិសេស ការ​តម្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្ដាម​ឲ្យ​បាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស។
  5. ត្រូវ​អនុវត្ត​តាម​ប្រកាស​លេខ​២២៧ ប្រក.កសក ចុះ​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០០៨ ស្ដីពី​បែបបទ​នៃ​ការ​ត្រួត​ពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ក្នុង​ស្រុក។
  6. ត្រូវ​អនុវត្ត​តាម​ប្រកាស​លេខ ៣៦០ ប្រក.កសក ចុះ​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១២ ស្ដីពី​ការ​គ្រប់គ្រង និង​ដាក់​ឲ្យ​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​សត្វ​ចតុប្បាទ។

សូម​ជម្រាប​ថា សេចក្ដី​ជូន​ដំណឹង​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕




អត្ថបទបន្ទាប់


គិត​ត្រឹម​ដាច់​ឆ្នាំ​២០១៧ តើ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន​ហើយ?

ព័ត៌មាន
ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍​បំណុល​សាធារណៈ​​របស់​​ប្រទេស​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា បើ​គិត​ត្រឹម​ឆ្នាំ…

អ៊ែមមឺរឹត ជាប់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​នៃ​​ពាន​រង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​ ២០១៨

ព័ត៌មាន
ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ