ការដោះដូរពាណិជ្ជកម្ម

តើការកើនឡើងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាង២៩% នៅ៨ខែឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា យ៉ាងណាដែរ?


នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៧៧លានដុល្លារមានកំណើនជិត២៥% ខណៈបរិមាណកុងតឺន័រឆ្លងកាត់មានកំណើនជាង២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អ្នកជំនាញសេដ្ឋកិច្ច បានចាត់កំណើនប្រាក់ចំណូល និងទូកុងតឺន័រឆ្លងកាត់នេះ គឺបានបង្ហាញពីភាពល្អប្រសើរនៃវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូអន្តរជាតិ។
ការដោះដូរពាណិជ្ជកម្ម
ដោយ

ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូអន្តរជាតិ នៅរក្សាបាននូវភាពរឹងមាំ បើទោះបីទាំងសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា នៅតែបន្តស្ថិតភាពមិនច្បាស់លាស់ ដែលគំរាមកំហែងដោយការអូសបន្លាយសង្គ្រាមនៅតំបន់អ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច។ តែយ៉ាងណាបញ្ហានេះ នៅតែជាស្រមោលអន្ទោលតាមប្រាណតាមលងបន្លាចសេដ្ឋកិច្ចពិភពលោករបស់កម្ពុជា។

បើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ នេះ កំពង់ផែនេះ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង៦៦ម៉ឺន៨ពាន់ TEUs មានការកើនឡើងជាង២៩% ដោយរកចំណូលបានប្រមាណ៧៧លានដុល្លារ មានការកើនឡើងជិត២៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២៣។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចាត់ទុកកំណើនបរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ បានបង្ហាញពីភាពល្អប្រសើរ និងការងើបឡើងវិញរបស់វិស័យដឹកជញ្ជូននៅកម្ពុជា បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់។

កំណើននេះ ក៏បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលប្រមាណ១ឆ្នាំកន្លងមកនេះផងដែរ។

​បើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសចិន នៅតែជាប្រភពនាំចូលនាំមុខគេរបស់កម្ពុជា ដែលមានរហូតដល់៧០% ខណៈតំបន់អាស៊ី១៨% សហគមន៍អឺរ៉ុប៣% សហរដ្ឋអាម៉េរិក៤% ជប៉ុន៣% និងប្រទេសផ្សេងៗ៣%។ ជាមួយគ្នានេកម្ពុជាបាននាំចេញទៅសហរដ្ឋអាម៉េរិក៤២% សហគមន៍អឺរ៉ុប២៩% ចិន៨% តំបន់អាស៊ី៧% ប្រទេសអង់គ្លេស៧% ប្រទេសជប៉ុន១% និងប្រទេសផ្សេងៗទៀត៨%ផងដែរ។

យ៉ាងណាមិញអ្នកឧកញ៉ា លឹម ហេង បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងនៅតែរក្សាបានភាពល្អប្រសើរ ព្រោះកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន កូរ៉េ RCEP EBA គួបផ្សំកម្ពុជាមានស្ថិរភាពនយោបាយ និងច្បាប់វិនិយោគមានអំណោយផលដល់វិនិយោគិនបរទេស៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៣៦ពាន់លានដុល្លា នៅ៨ខែឆ្នាំនេះ ខណៈចិន នៅតែជាដៃពាណិជ្ជកម្មធំជាងគេ

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានកើនដល់ជាង៣៦ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដ…

សំបកកង់ MICHELIN គឺជាសំបកកង់ប្រណិតស័ក្តិសមរថយន្តទំនើបតាំងពីឆ្នាំ ១៨៨៩

ព័ត៌មាន
នៅពេលដែលអ្នកបើកបរពិចារណាលើការប្រើប្រាស់សំបកកង់ដែលផ្តោតលើប្រណិតភាព និងសមត្ថភាព គឺម៉ាកសំបកកង់រថយន្តមីឆែលីនតែងតែលេចចេញជាជម្រើសកំពូល និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ