អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស ពង្រីកខ្លួននៅអាស៊ីតាមរយៈការទិញយក ស៊ីជេ ជេលជីដាង ហ្វីដ


រ៉ូយ៉ាល់ ឌឹហឺស្ស នៅថ្ងៃទី១ តុលា ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន ១០០% នៃប្រតិបត្តិការអាជីវកម្មរបស់ ស៊ីជេ ជេលជីដាង ហ្វីដ នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន។ ប្រតិបត្តិការនេះគឺជាជំហានពោរពេញដោយមួយនៅក្នុងយុទ្ធសាស្រ្តកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស ក្នុងការផ្តល់អាហារប្រកបដោយសុវត្ថិភាព ជីវជាតិ និងតម្លៃសមរម្យ តាមរយៈកិច្ចគាំទ្រកសិករចិញ្ចឹមសត្វ និងវារីវប្បករឯករាជ្យនៅក្នុងតំបន់ទីផ្សារសំខាន់ៗ ដោយការទិញយកនេះរួមបញ្ចូលរោងចក្រចំណីចំនួន១៧ផងដែរ។
ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស ពង្រីកខ្លួននៅអាស៊ីតាមរយៈការទិញយក ស៊ីជេ ជេលជីដាង ហ្វីដ
ដោយ

ជំរុញកំណើនលើទីផ្សារដែលមានស្រាប់ និង ទីផ្សារថ្មីៗ

ចាប់តាំងពីការបោះជំហានចូលអាស៊ីដំបូងក្នុងឆ្នាំ២០០៩ ឌឹហឺស្ស បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅទូទាំងទ្វីប រួមទាំងការរីកចម្រើន​យ៉ាងរហ័សនៅកម្ពុជា។ ការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ នឹងពង្រឹងជំហរទីផ្សារ​នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ស្របពេលដែលឈានជើងចូលទៅកាន់ទីផ្សារផ្ទាល់នៅកូរ៉េខាងត្បូង និងហ្វីលីពីន ដែលជាប្រទេសមានសារៈសំខាន់ជាយុទ្ធសាស្រ្តជាមួយកំណើន​សក្តានុពលគួរឱ្យកត់​សម្គាល់ក្នុងខ្សែ​ច្រវាក់ផលិតកម្មចំណីសត្វ។

ពង្រឹងខ្សែច្រវាក់តម្លៃបសុសត្វ និងវារីវប្បកម្មក្នុងស្រុក

ឌឹហឺស្ស មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយក្នុងឆ្នាំ២០២០ តាមរយៈការបណ្តាក់ទុនរួម បានក្លាយខ្លួនជា ឌឹហឺស្ស ធីអិមអេច។ ការប្តេជ្ញាចិត្តរបស់ ឌឹហឺស្ស ធីអិមអេច នៅរក្សាដដែលក្នុងការក្លាយជា​កម្លាំងជំរុញដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កសិករឯករាជ្យនៅកម្ពុជា។ ការទិញយកនេះបង្កើនលទ្ធភាព​ទទួលបាននូវ ចំណីគុណភាពខ្ពស់ ពូជសត្វល្អៗដូចជាកូនជ្រូក និងការគាំទ្របច្ចេកទេសចិញ្ចឹមដល់កសិករ ស្របជាមួយការរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងប្រកួតប្រជែង។

រោងចក្រផលិតចំណីសត្វ ឌឹហឺស្ស ធីអិមអេច ស្ថិតក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

លោក Gabor Fluit ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស មានប្រសាសន៍ថា៖ “យើងខ្ញុំពិតជារីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះជាជំហាន​ដ៏សំខាន់មួយ​ក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅទូទាំងទ្វីបអាស៊ី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញ​របស់យើងលើចំណីសត្វ ការគ្រប់គ្រងកសិដ្ឋាន និងសុខភាពសត្វ ជាមួយនឹងវត្តមានដ៏រឹងមាំរបស់ ស៊ីជេ ជេលជីដាង ហ្វីដ យើងអាចបង្កើតគុណតម្លៃកាន់តែ​ខ្ពស់សម្រាប់អតិថិជន ដៃគូ និងវិស័យទាំងមូល។ រួមគ្នា យើងនឹងបន្តជ្រោមជ្រែងដល់កសិករឯករាជ្យ និងរួមចំណែកដល់ប្រព័ន្ធស្បៀងអាហារប្រកបដោយភាពធន់ និងចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”

លោក Harry Schimmel នាយកប្រតិបត្តិ ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍បន្ថែមថា: “ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយប្រកាសអំពីកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះផ្ដល់ឱ្យយើងខ្ញុំនូវឱកាស ដើម្បីបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការមានវត្តមានរបស់យើងនៅកម្ពុជាមក ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានកសាងទំនាក់ទំនងដ៏រឹងមាំជាមួយកសិករចិញ្ចឹមសត្វ និងវារីវប្បករកម្ពុជាតាមរយៈការផ្គត់ផ្គង់ចំណីសត្វ ពូជសត្វ និងជំនួយបច្ចេកទេសដែលមានគុណភាពល្អបំផុត។ តាមរយៈការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ (ខេមបូឌា) រួមជាមួយនឹងជំនាញ និងយុទ្ធសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍន៍កសិករចិញ្ចឹមសត្វឯករាជ្យនៅកម្ពុជា យើងនឹងអាចបម្រើដល់តម្រូវការកសិករបានកាន់តែប្រសើរឡើង និងរួមចំណែកជាមួយពួកគាត់ទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលកាន់តែរឹងមាំ”។

Mr. Harry Schimmel

ថ្លែងក្នុងឱកាសនេះ លោក ចាន់ គឹមរិទ្ធី ដែលជាភាគទុនិកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រទិញយកនេះ ជាភស្តុតាងនៃការប្តេជ្ញារយៈពេលវែងរបស់ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រកសិករឯករាជ្យយើងនៅកម្ពុជា។ ចក្ខុវិស័យរបស់យើងស្របនឹងជាមួយរាជរដ្ឋាភិបាល ‘យុទ្ធសាស្តបញ្ចកោណ តំណាក់កាលទី១៖ កសាងមូលដ្ឋានដើម្បីអភិវឌ្ឍឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០’។

ក្នុងនាមជាសហគ្រិនម្នាក់ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់លើចក្ខុវិស័យជាតិនេះ និងជឿជាក់លើសក្ដានុពលនៃ​វិស័យកសិកម្មរបស់ប្រទេសយើង ដែលកំពុងមានការលូតលាស់យ៉ាងកត់សំគាល់។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែល​អាចចូលរួមចំណែកក្នុ​ងបេសកកម្មដ៏មានអត្ថន័យនេះ ដោយធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់​ជាមូលដ្ឋានជូនប្រជាពលរដ្ឋរួមជាតិ និងរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាប្រទេសជាតិឱ្យកាន់តែរឹងមាំ និងមានភាពធន់។

ឈរលើស្មារតី ‘ខ្មែរធ្វើបាន’ ខ្ញុំសូមឲ្យឃ្លានេះបន្តជាចក្ខុវិស័យ និងជាកម្លាំងចិត្តដ៏រឹងមាំនៃយើង​ក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា។ រួមគ្នាខ្មែរអាចធ្វើបាន!

ដោយរង់ចាំការអនុម័តបទប្បញ្ញត្តិ ប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៦៕

Mr. Chan Kimrithy លោក ចាន់ គឹមរិទ្ធី

សូមបញ្ជាក់ថា ក្រុមហ៊ុន De Heus Animal Nutrition ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយនៅតែគ្រប់គ្រង និងដឹកនាំដោយគ្រួសារ De Heus ហើយ បានក្លាយជាដៃគូដែលអាចទុកចិត្តបាន​ក្នុងវិស័យអាហារូបត្ថម្ភសត្វអស់រយៈពេលបួនជំនាន់មកហើយ។ ក្រុមហ៊ុន ឌឹហឺស្ស មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយចាប់តាំងពីឆ្នាំ២០២០ មកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធបណ្ដាក់ទុនរួមគ្នា ក៏បានក្លាយខ្លួនទៅ ឌឹហឺស្ស ធីអិមអេច។ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានផ្គត់ផ្គង់ចំណីសម្រេច និងមេចំណី ដែលមានគុណភាពខ្ពស់ ដោយផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើអាហារូបត្ថម្ភសត្វ ការគាំទ្រផ្នែកបច្ចេកទេស និងកម្មវិធីគ្រប់គ្រងកសិដ្ឋាន។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ក្រុមហ៊ុនបានរីកចម្រើនក្លាយជាក្រុមហ៊ុនអាហារូបត្ថម្ភសត្វឈានមុខគេមួយក្នុងពិភពលោក ដែលមានប្រតិបត្តិការនៅក្នុងជាង ២០ ប្រទេស រោងចក្រផលិតជាង ៩០ កន្លែងនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង និងនាំចេញទៅកាន់ជាង ៧០ ប្រទេស។

រោងចក្រផលិតចំណីសត្វ ឌឹហឺស្ស ធីអិមអេច ស្ថិតក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
រោងចក្រផលិតចំណីសត្វ ឌឹហឺស្ស ធីអិមអេច ស្ថិតក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
រោងចក្រផលិតចំណីសត្វ ស៊ីជេ ជេលជីដាង ហ្វីដ



អត្ថបទបន្ទាប់


គម្រោងសាងសង់ទីក្រុងដ៏ធំមួយតម្លៃជិត១៣ពាន់លានដុល្លារនៅហុងកុង ត្រូវបានជាប់គាំងក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

គម្រោងសាងសង់ទីក្រុងអាកាសយានដ្ឋានដ៏ធំសម្បើមក្រោមទុនវិនិយោគរហូតដល់ទៅជិត១៣ពាន់លានដុល្លារនៅហុងកុង កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈផ្សារទ…

ទីបំផុតរដ្ឋាភិបាលអាម៉េរិក ត្រូវបានបិទដំណើរការ ក្រោយបរាជ័យក្នុងការអនុម័តកញ្ចប់ថវិកា

រដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន ក្រោយការចរចាកញ្ចប់ថវិកាមិនអាចឈានដល់ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ