សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ធនាគារកណ្ដាល៖ រុស្ស៊ី​មានប្រព័ន្ធ​ផ្ទៃក្នុងដែលអាចជំនួស SWIFT បាន


ទេសាភិបាល​ធនាគារ​កណ្ដាល​របស់រុស្ស៊ី​បាន​និយាយថា ប្រទេស​រុស្ស៊ី​មានប្រព័ន្ធ​មួយ​ដែលអាច​ជំនួស​ប្រព័ន្ធទូទាត់​ប្រាក់​សាកលលោក SWIFT បាន​ សម្រាប់​ការប្រើប្រាស់​ផ្ទៃក្នុងរវាងធនាគារនានា​នៅ​ក្នុង​​ប្រទេស​រុស្ស៊ី ។
ធនាគារកណ្ដាល​នៃ​ប្រទេសរុស្ស៊ី
ដោយ

លោកស្រី អ៊ែលវីរ៉ា ណាបៀលលីណា ទេសាភិបាល​ធនាគារកណ្ដាល​រុស្ស៊ី បាន​បន្ថែមថា ធនាគារទាំងអស់​នៅក្នុង​ប្រទេស​រុស្ស៊ី​នឹងបំពេញ​កាតព្វកិច្ច​របស់ខ្លួន ហើយ​មូលនិធិ​ទាំងអស់​នៅក្នុង​គណនី​របស់​ពួកគេ​ត្រូវបាន​រក្សា​ការពារ ។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បាន​ឯកភាព​គ្នា​កាត់ផ្ដាច់​ធនាគារ​ធំៗមួយចំនួន​របស់​រុស្ស៊ី ពីប្រព័ន្ធ​ទូទាត់​ប្រាក់​របស់សាកលលោក ហៅថា SWIFT ដែល​ជាប្រព័ន្ធ​ជួយ​សម្របសម្រួល​ចរាចរណ៍​ប្រាក់​ទៅមក​ជាមួយ​ធនាគាររបស់​ម៉ឺន​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗជាច្រើន​ទៀត នៅទូទាំង​សាកលលោក ៕ (ប្រភព៖ Al Jazeera) 




អត្ថបទបន្ទាប់


ត្រូវការបញ្ចូលលុយទូរសព្ទមែនទេ? មានអេស៊ីលីដាម៉ូបាលនៅជាមួយ គឺអស់បញ្ហា!

ព័ត៌មាន
នៅពេលដែលោកអ្នកអស់លុយទូរស័ព្ទ ឬក៏ចង់បញ្ចូលលុយទូរស័ព្ទ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅទិញកាតទូរស័ព្ទ ឬក៏ទិញបានហើយត្រូវកោសកាតន…

ចិនបង្ហាញឆន្ទៈចង់ធ្វើការជាមួយអាមេរិកលើគំនិតផ្តួចផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល «Build Back Better World»

ព័ត៌មាន
ប្រទេសចិនបានបង្ហើបឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការហេដ្ឋារចនាសម្ព័ន្ធជាសកល ដែលដឹកនាំដោយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ