រុស្ស៊ីបង្កើនការលក់មូលបត្របំណុលរដ្ឋជាង ១៣ ពាន់លានដុល្លារ!

រុស្ស៊ីបង្កើនការលក់មូលបត្របំណុលរដ្ឋជាង ១៣ពាន់លានដុល្លារត្រឹមតែ១ថ្ងៃ ខណៈការចំណាយក្នុងសង្គ្រាមនៅអ៊ុយក្រែនប៉ោងឡើង


បើតាមការចុះផ្សាយដោយក្រសួងការពារជាតិរបស់អង់គ្លេសថ្មីៗនេះបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការចេញលក់មូលបត្របំណុលរដ្ឋដ៏ធំបំផុតមិនធ្លាប់មាន ដោយក្នុងរយៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះប្រមូលទឹកប្រាក់បានដល់ទៅជាង ១៣ ពាន់លានដុល្លារ។
រុស្ស៊ីបង្កើនការលក់មូលបត្របំណុលរដ្ឋជាង ១៣ពាន់លានដុល្លារត្រឹមតែ១ថ្ងៃ ខណៈការចំណាយក្នុងសង្គ្រាមនៅអ៊ុយក្រែនប៉ោងឡើង

ការប្រមូលមូលនិធិដោយចេញបត្របំណុលនេះ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីទ្រទ្រង់ ក៏ដូចជាបង្កើនការចំណាយដ៏ច្រើនសន្ធឹកសន្ធប់ និងចេះតែកើនឡើងលើវិស័យការពារជាតិរបស់ខ្លួន នៅចំពេលដែលទីក្រុងម៉ូស្គូកំពុងផុងខ្លួនកាន់តែជ្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយសង្គ្រាមបានអូសបន្លាយមកអស់រយៈពេលប្រមាណ ៩ខែហើយ បើគិតមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Business Insider។

របាយការណ៍ចារកម្មរបស់ក្រសួងការពារជាតិអង់គ្លេសបានគូសបញ្ជាក់ថា ការចំណាយ «លើវិស័យការពារជាតិ» របស់រុស្ស៊ីក្នុងឆ្នាំ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ៨៤ ពាន់លានដុល្លារ ឬច្រើនជាង ៤០% ខ្ពស់ជាងអ្វីដែលបានព្យាករ។

តាមទ័ន្នន័យដែលបានផ្សាយដោយចារកម្មអង់គ្លេស ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីយល់ឃើញថា «លក្ខខណ្ឌបច្ចុប្បន្នមានលក្ខណៈអំណោយផលក្នុងការបង្កើនការចំណាយលើវិស័យយោធា ប៉ុន្តែទីក្រុងម៉ូស្គូរំពឹងថា នឹងមានបរិយាកាសសារពើពន្ធមិនច្បាស់លាស់កាន់តែខ្លាំងឡើងនៅឆ្នាំក្រោយ»។

តាមកាសែត The Wall Street បានរាយការណ៍កាលពីពេលកន្លងទៅថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានហាមប្រាមអ្នកវិនិយោគអាមេរិកមិនឲ្យទិញបំណុលទាំងរដ្ឋាភិបាល និងសាជីវកម្មរបស់រុស្ស៊ីលើទីផ្សារបន្ទាប់បន្សំ ក៏ដូចជាទីផ្សារចម្បងនោះឡើយ។

យ៉ាងណាមិញ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានប៉ាន់ប្រមាណថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាងបង់ទឹកប្រាក់ជិត ៣ ទ្រីលានដុល្លារអាមេរិកនៅចុងឆ្នាំ២០២៣ខាងមុខ។ មួយវិញទៀត បើតាមសាលាសេដ្ឋកិច្ចកៀវ បានប៉ាន់ប្រមាណក្នុងខែសីហាថា សង្គ្រាមបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ដែលមានការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធមានចំនួនដល់ទៅ ១១៣ ពាន់លានដុល្លារ។ ហើយរដ្ឋាភិបាលទីក្រុងកៀវបានប៉ាន់ក៏ប្រមាណក្នុងរដូវក្តៅកន្លងទៅនេះថា អ៊ុយក្រែនត្រូវការ ៥ ពាន់លានដុល្លារក្នុងមួយខែ ដើម្បីរក្សាសេវាកម្មសំខាន់ៗ និងប្រហែល ៧៥០ ពាន់លានដុល្លារទៀត សម្រាប់ការសាងសង់ការខូតខាតទាំងស្រុងឡើងវិញសម្រាប់ប្រទេសរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្រឡេកទៅមើលស្ថានការសង្គ្រាមនៅអ៊ុយក្រែនវិញកាលពីសប្តាហ៍មុននេះ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) បានព្រមានទាំងភាគីអ៊ុយក្រែន និងរុស្ស៊ីថា «កំពុងលេងជាមួយភ្លើង» ក្រោយពីមានការបាញ់កាំភ្លើងធំសំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលជារោងចក្រនុយក្លេអ៊ែរធំបំផុតក្នុងទ្វីបអឺរ៉ុប។

យោងតាមប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបានកើតឡើងនៅពេលដែលការប្រយុទ្ធគ្នារវាងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីបានកើតឡើងនៅភាគខាងកើត ដែលម៉ស្គូបានវាយប្រហារកងទ័ពជួរមុខរបស់អ៊ុយក្រែន ដោយបាញ់ផ្លោងនៅតំបន់នោះ។

បើតាមការរាយការណ៍ដោយរ៉យទ័របានឱ្យដឹងថា រុស្សី និងអ៊ុយក្រែន គឺមិនខុសពីលើកមុនៗនោះទេ ដោយចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោងលើរោងចក្រ ឬនៅក្បែរទីតាំងនោះ។

តាមក្រុមការងាររបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ IAEA នៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ី ផ្ទាល់បាននិយាយថា មានការខូចខាតដល់អគារ ប្រព័ន្ធ និងបរិក្ខារមួយចំនួន ប៉ុន្តែវាមិនមែនជាកត្តាសំខាន់ដែលបង្កគ្រោះថ្នាក់លើប្រព័ន្ធសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនោះទេ។

ទីភ្នាក់ងារ IAEA បានប្រាប់រ៉យទ័រថា ទោះបីប្រព័ន្ធរ៉េអាក់ទ័រត្រូវបានបិទមែន ប៉ុន្តែនៅតែមានហានិភ័យដែលឥន្ធនៈនុយក្លេអ៊ែរអាចឡើងកំដៅបាន ប្រសិនបើថាមពលដែលជំរុញឱ្យប្រព័ន្ធចុះត្រជាក់ត្រូវបានកាត់ ហើយការបាញ់ផ្លោងបានកាត់ផ្តាច់ខ្សែថាមពលត្រជាក់នោះជាច្រើនដងរួចហើយ៕




អត្ថបទបន្ទាប់


ក្នុងនាមប្រធានអាស៊ានកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយនៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គ…

កូរ៉េខាងជើងថា «សោកស្ដាយខ្លាំង» ក្រោយប្រមុខ UN ថ្កោលទោសខ្លួន ហើយបានចោទ UN ថា ជា «អាយ៉ងអាមេរិក»

ព័ត៌មាន
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ