ឧស្ម័នរុស្ស៊ី-អឺរ៉ុប

រុស្ស៊ីចាប់ផ្តើមដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដ៏សំខាន់ទៅអឺរ៉ុបឡើងវិញហើយ


ប្រតិបត្តិករបំពង់បង្ហូរប្រេងរបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីកំពុងបន្តការផ្គត់ផ្គង់ឧស្ម័នឡើងវិញតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដ៏សំខាន់មួយដែលរត់កាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែកក្កដា ចំពេលមានការព្រួយបារម្ភថា ក្រុងម៉ូស្គូនឹងប្រើប្រាស់ការនាំចេញថាមពលដ៏ធំរបស់ខ្លួន ដើម្បីរុញច្រានទណ្ឌកម្ម និង សម្ពាធរបស់លោកខាងលិច ជុំវិញការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
បំពង់បង្ហូរឧស្ម័ន Nord Stream 1
ដោយ

ទន្ទឹម​នឹង ការ​ចាប់ផ្ដើម​បង្ហូរ​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប​ឡើង​វិញ ទីក្រុង​ម៉ូ​ស្គូ ក៏​បាន​ព្រមាន​លោក​ខាងលិច ឲ្យ​ឈប់​ផ្តល់​ជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

បើ​យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Sergei Lavrov បាន​បង្ហាញ​ថា គោលដៅ​របស់​វិមាន​ក្រឹម​ឡាំង​នឹង​បន្ត​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ឡើង​វិញ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream 1 បន្ទាប់​ពី​បាន​ផ្អាក​ដើម្បី​ជួសជុល​អស់​រយៈពេល ១០ ថ្ងៃ​កន្លង​មក​។ ថ្វីបើ​បែប​នេះ​ក្តី លោក Sergei Lavrov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ពុធ ទី ២០ ខែកក្កដា​ថា ការ​ចូល​វាយលុក​របស់​យោធា​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ឥឡូវនេះ​បាន​ហួស​ពី​តំបន់ Donbas ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយ​។ លោក Lavrov ក៏​បាន​ព្រមាន​ប្រាប់​លោក​ខាងលិច​ថា ទីក្រុង​មូ​ស្គូ​មាន​គោលដៅ​នឹង​ពង្រីក​ការ​វាយលុក​បន្ថែម​ទៀត​ប្រសិនបើ​លោក​ខាងលិច​បន្ត​ផ្តល់​ជំនួយ​ផ្គត់ផ្គង់​ដល់ទី​ក្រុង Kyiv នូវ​អាវុធ​ដែល​មាន​សមត្ថភាព​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​បាញ់​មក​ដល់​ទឹកដី​រុ​ស្ស៊ី ដូច​ជា​ប្រព័ន្ធ​រ៉ុក្កែត​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ជាដើម​។ រដ្ឋមន្ត្រី​ការ​ការ​បរទេស​រុ​ស្ស៊ី​រូប​នេះ​បាន​បន្ថែម​ថា ការ​វាយលុក​នឹង​នៅ​តែ​បន្ត ហើយ​ការ​ចរចា​សន្តិភាព​មិន​មាន​ន័យ​អ្វី​ឡើយ​នៅ​ពេល​នេះ​។ ប៉ុន្តែ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន RIA Moscow ថា ខ្លួន​នឹង​មិន​បិទទ្វារ​ក្នុង​កិច្ចចរចា​ជាមួយ​ទីក្រុង Kyiv នោះ​ទេ បើ​ទោះបីជា​មានការ​អត្ថាធិប្បាយ​របស់​លោក Lavrov បែប​នេះ​ក៏​ដោយ​។

គួរ​រំឭក​ថា ការ​ព្រួយបារម្ភ​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុ​ស្ស៊ី​ដែល​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​អាច​ត្រូវ​បាន​បញ្ឈប់ ដោយ​ទីក្រុង​ម៉ូ​ស្គូ​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប ប្រាប់​រដ្ឋ​សមាជិក​កាលពី​ថ្ងៃ​ពុធ ទី ២០ ខែកក្កដា ឱ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧស្ម័ន ១៥% របស់​ខ្លួន ក្រោយ​ពេល​រុ​ស្ស៊ី​ព្រមាន​បន្ដ​ផ្អាក​ការ​ផ្គត់ផ្គង់​។

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា រុ​ស្ស៊ី​កំពុង​ចង់​គំរាម​សហភាព​អឺរ៉ុប ដោយ​កំពុង​ប្រើ​វិស័យ​ថាមពល មក​ធ្វើ​ជា​អាវុធ ខណៈ​វា​អាច​ទៅ​រួច ដែល​ទីក្រុង​ម៉ូ​ស្គូ​អាច​នឹង​កាត់​ផ្តាច់​ទាំងស្រុង​នៃ​លំហូរ​ឧស្ម័ន​ទៅ​កាន់​ប្លុ​ន​នេះ ហើយ​អឺរ៉ុប​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​រួចរាល់​សម្រាប់​រឿង​នេះ​។

មែនទែន​ទៅ បុរស​ខ្លាំង​លោក ពូ​ទី​ន ធ្លាប់​បាន​ព្រមាន​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​តាម​រយៈ Nord Stream អាច​នឹង​កាត់​បន្ថយ ដោយសារ​កាលៈទេសៈ​មិន​អំណោយផល​។ ទោះ​យ៉ាងណា ប្រទេស​រុ​ស្ស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក​ខាងលិច ដែល​ថា​ខ្លួន បាន​ប្រើប្រាស់​ការ​ផ្គត់ផ្គង់​ថាមពល​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គំរាមកំហែង ហើយ​ទីក្រុង​ម៉ូ​ស្គូ​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា រុ​ស្ស៊ី​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល ដែល​អាច​ទុកចិត្ត​បាន​។

យ៉ាងណាមិញ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ដកស្រង់​សម្តី​ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី លោក Alexander Novak បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ថា រុ​ស្ស៊ី​នឹង​មិន​បន្ត​ការ​ផ្គត់ផ្គង់​ថាមពល​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ទេ ប្រសិនបើ​មានការ​កំណត់​តម្លៃ​ក្រោម​តម្លៃ​ផលិតកម្ម​៕




អត្ថបទបន្ទាប់


តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» បានបង្ហាញឱ្យ…

IMF រំពឹងថា នឹងបញ្ចប់កិច្ចចរចាផ្តល់ជំនួយដល់ស្រីលង្កានាពេលឆាប់ៗ បន្ទាប់ពីប្រទេសនេះ បានជ្រើសរើសប្រធានាធិបតីថ្មី

ព័ត៌មាន
ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តជាតិ(IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃពុធ ទី ២០ ខែ កក្កដា នៅប៉ុន្មានម៉ោងមុនពេលប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ