សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវនៅកំពង់ផែក្រុងព្រះសីហនុ

សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវនៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យក្រុមហ៊ុនជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវសម្រាប់នាវានៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញចេញចូលរបស់នាវាធំៗ ក៏ដូចជាធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកំពង់ផែនេះឲ្យកាន់តែល្អប្រសើរ។ ក្រោយការសាង់សង់ដំណាក់កាលទី១បានបញ្ចប់កំពង់ក្រុងព្រះសីហនុនឹងមានជម្រៅទឹករហូតដល់១៤ម៉ែត្រកន្លះ ដែលអាចឲ្យកប៉ាល់ដឹកទំនិញទម្ងន់៦០ម៉ឺនតោនអាចចូលចតបាន។ តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ។
សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវនៅកំពង់ផែក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៦មីនា បានគូសបញ្ជាក់ថា សម្តេចបានទៅពឹងពាក់ជប៉ុនម្តងហើយម្តងទៀត ដើម្បីឲ្យជួយអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ទឹកជម្រៅ ដែលអាចអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញធុនធំអាចចូលចតបាន។ ទន្ទឹមនឹងនេះសម្តេចតេជោ ស្នើឲ្យក្រុមហ៊ុនជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវទឹកនៅកំពង់ផែនេះឲ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការដឹកទំនិញចេញចូលរបស់នាវាធំៗ ក៏ដូចជាជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ចូនជាមួយបណ្តាប្រទេសក្នុងតំបន់។ ការជំរុញបែបនេះ ក៏ដោយសារបច្ចុប្បន្នកំពង់ផែនេះអាចចូលចតបានតែកប៉ាល់ដឹកទំនិញធុនតូចប៉ុណ្ណោះ ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញចេញ ឬចូលកម្ពុជាត្រូវមានការលើកដាក់ផ្ទេរនៅកំពង់ផែប្រទេសដទៃ ដែលគេមានកំពង់ផែទឹកជ្រៅ។ កត្តានេះហើយ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីជួយធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត។ សេចក្តីព្រាងច្បាប់ថ្មីនេះចងក្រងឡើងក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងធានាការធ្វើចរចរណ៍ដឹកទំនិញចេញចូលកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល និងរហ័សជាងមុន។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅភាគីជប៉ុនបានសន្យាថា នឹងជួយកម្ពុជាក្នុងការលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ស្នូលរបស់កម្ពុជាក្នុងការលើកដាក់ និងផ្ទេរជំនិញចេញចូលកម្ពុជានាពេលអនាគត។ ជាក់ស្តែងកាលពីពេលកន្លងទៅ ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកទំហំចរាចរណ៍ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ។

តាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង៥ជំហាន ដោយជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ មានជម្រៅ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់៦ម៉ឺនតោនអាចចូលចតបាន។ ចំណែកជំហានទី២ និងទី៣មានជម្រៅ១៦ម៉ែត្រ និង១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនសិង្ហបុរីធំមួយចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីកកើតឡើងវិញពីកម្ពុជារហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់

ព័ត៌មាន
ក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយ Keppel Energy Pte Ltd បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយរបស់កម្ពុជា Royal Group របស់អ្…

សេចក្តីព្រាង «ផែនការមេ» ដំណាក់កាលទី២ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

ព័ត៌មាន
សេចក្តីព្រាង «ផែនការមេ» ដំណាក់កាលទី២នេះ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ