រោងចក្រសាំសុងនៅអាមេរិក

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង ​Samsung​ នឹង​ចាយ​ទុន​១៧​ពាន់​លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអាមេរិក


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង គឺ Samsung បានប្រកាសថា ខ្លួនបានត្រៀមដើមទុនប្រមាណ១៧ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ៤កន្លែងនៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះ២កន្លែងនឹងសាងសង់នៅរដ្ឋអាស៊ីហ្សូណា មួយកន្លែងទៀតនៅទីក្រុងញ៉ូយក និងមួយទៀតនៅទីក្រុងអូស្ទីន រដ្ឋតិចសាស់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងSamsungនឹងចាយទុន១៧ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអាមេរិក
ដោយ
អំពី Samsung

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានសរសេរនៅក្នុងឯកសារមួយរបស់ខ្លួន ដែលបានដាក់ទៅកាន់រដ្ឋាភិបាលអាមេរិកកាលពីចុងខែកុម្ភៈកន្លងទៅនេះថា ក្រុមហ៊ុនកំពុងស្វែរកការកាត់បន្ថយពន្ធរួមគ្នាដែលមានតម្លៃដល់ទៅ ប្រមាណជិត១ពាន់៥រយលានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំ ពីអាជ្ញាធរតំបន់ Travis Country និង ទីក្រុងអូស្ទីន។

អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនរបស់ខ្លួនពិតជាបាននិងកំពុងសិក្សាអំពីលទ្ធភាពពង្រីករោងចក្រពិតមែន តែមិនបានបញ្ជាក់លម្អិតពីគម្រោងនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នផលិតផលបន្ទះឈីបនេះ កំពុងមានការខ្វះខាតច្រើនសម្រាប់តម្រូវការពិភពលោក ដោយវាត្រូវយកមកប្រើប្រាស់សម្រាប់ការផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកដទៃទៀត។

ថ្មីៗនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏លើកឡើងពីផែនការ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនិងផលិតផលសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួនទៀត ជាមួយកោះតៃវ៉ាន់ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយមិនចង់ពឹងផ្អែកលើផលិតផលមកពីប្រទេសចិនតទៅទៀតទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ-១៩ របស់ចិនចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅមុនចូលឆ្នាំខ្មែរ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមចំនួន៤០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន នឹងត្រូវបានដឹកមកដល…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងនឹងចាប់ផ្តើមបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មានសេដ្ឋកិច្ច ឌីជីថល ខេមបូណូមីស ថា ព្រលានយន្តហោះអន្តរជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ