អត្ថបទពាណិជ្ជកម្ម

“SDF សហការជាមួយស្ថានប័នជាតិ និងអន្តរជាតិចំនួនបី រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន”


មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន” កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំជាមួយវិស័យឯកជន”។
“SDF សហការជាមួយស្ថានប័នជាតិ និងអន្តរជាតិចំនួនបី រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន”
ដោយ
អំពី SDF

កម្មវិធីសិក្ខាសាលនេះ មានការអញ្ជើញចូលរួមពី លោក សា កិន្នវីឌី អគ្គនាយករង អគ្គនាយកដ្ឋាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក ម៉ារ សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងតំណាងមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងថ្នាក់ខេត្ដ និងរាជធានីសរុបចំនួន ៥១ នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង រួមមាន៖ ១) ផ្លាស់ប្តូរបទពិសោធល្អៗរវាង SDF និងគ្រឹះស្ថាន TVET ក្នុងការកសាងទំនាក់ទំនងល្អជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍជំនាញ​ឱ្យតម្រូវនឹង​តម្រូវការអាជីវកម្មរបស់វិស័យឯកជន; ២) ចែករំលែកបទពិសោធស្តីពីវិធីសាស្ត្រ និងឧបករណ៍ក្នុងការធ្វើទីផ្សារ​ឌីជីថល ដើម្បីបង្កើនភាពជាដៃគូជាមួយវិស័យឯកជន; ៣) ណែនាំពីកម្មវិធីថ្មីៗ និងដំណើរការក្នុងការដាក់​សំណើគម្រោង​បណ្តុះបណ្តាលលើប្រព័ន្ធគ្រប់គ្រងគម្រោងថ្មី (PMS) របស់ SDF, បង្ហាញពីនីតិវិធី​ក្នុងការវាយតម្លៃ​សំណើគម្រោងបណ្តុះបណ្តាល និងការត្រួតពិនិត្យដំណើរការបណ្តុះបណ្តាល ព្រមទាំង​របៀបរៀប​ចំរបាយការណ៍ហិរញ្ញវត្ថុ ។ល។ បន្ថែមពីនេះ SDF ក៏បានចែករំលែកយុទ្ធសាស្ត្រផ្សព្វផ្សាយ​ទាំងតាមរយៈប្រព័ន្ធ​ឌីជីថល និងដោយផ្ទាល់ និងការប្រមូលមតិកែលម្អ ដើម្បីលើកកម្ពស់គុណភាព​កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងន័យជួយពង្រឹងសមត្ថភាពគ្រឹះស្ថាន​បណ្តុះបណ្តាល​ក្នុងការទាក់ទាញសិស្សនិស្សិត សិក្ខាកាម និងដៃគូវិស័យឯកជន បានកាន់តែច្រើនឡើង។

ថ្លែងក្នុងមតិស្វាគមន៍ លោក សា កិន្នវីឌី អគ្គនាយករង អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះ SDF ដែលបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជំនាញនៅ កម្ពុជា ដែលស្របតាម​យុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល គឺបញ្ចកោណទី១ “ការអភិវឌ្ឍ មូលធនមនុស្ស” ។

លោកស្រី ឱក ម៉ាលីកា តំណាង AFD ក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ SDF ក្នុងការជួយបំពេញ​លើតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍជំនាញក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ បន្ថែមពីលើការគាំទ្ររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធតាមរយៈយន្ដហិរញ្ញប្បទាន និងកម្មវិធីគាំទ្រថ្មីៗប្រកបដោយភាពច្នៃប្រឌិតរបស់ SDF។

លោក ម៉ារ សុភា តំណាង ADB ក៏បានកោតសសើរអំពីសមិទ្ធផលសំខាន់ៗដែល SDF សម្រេចបានក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដែលលើសពីការអភិវឌ្ឍជំនាញ តែថែមទាំងការជំរុញភាពជាដៃគូ​រវាងវិស័យឯកជន រដ្ឋាភិបាល និងពលរដ្ឋ; លើសពីនេះ គឺការកសាងទំនាក់ទំនងល្អជាមួយដៃគូ​អភិវឌ្ឍន៍​ទាំងក្នុងតំបន់ និងអន្តរជាតិ ដែលនេះឆ្លុះបញ្ចាំងពីគំរូល្អមួយ ក្នុងចាប់យកឱកាសសំយោគ​បទពិសោធល្អៗ​របស់​ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មករៀបចំជាកម្មវិធីអភិវឌ្ឍន៍ជំនាញដែលអាច​អនុវត្តបានប្រកប​ដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះដែរ លោកនាយកប្រតិបត្តិ SDF បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងន័យ​ផ្ដល់ជាគោលគំនិតក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ជាមួយនឹងគ្រឹះស្ថាន TVET ក៏ដូចជាផ្លាស់ប្តូរបទពិសោធល្អៗក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសសិក្សាពីតម្រូវការជំនាញជាក់ស្តែង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍ​ជំនាញដែលត្រូវនឹង​តម្រូវការពិតប្រាកដរបស់វិស័យឯកជន និងអាចឆ្លើយតបបានទាំងស្រុង​ទៅនឹងតម្រូវការ​ជំនាញក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យក្នុងការអភិវឌ្ឍ​ជំនាញ​នៅកម្ពុជា គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងប្រែក្លាយកម្ពុជា ទៅជាប្រទេស​ដែលពោរពេញ​ដោយជំនាញ សំដៅចូលរួមប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ក្រោមពាក្យស្លោកថា “ជំនាញខ្ពស់ ចំណូលខ្ពស់” ។

ក្រោយបញ្ចប់សិក្ខាសាលានាថ្ងៃនេះ SDF នឹងបន្តគាំទ្រគ្រឹះស្ថាន TVET ទាំងជំនួយហិរញ្ញវត្ថុ ទាំងការកសាង​បណ្តាញទំនាក់ទំនងល្អ និងជំនួយបច្ចេកទេស ជាពិសេសតាមរយៈការធ្វើទីផ្សារឌីជីថល (Digital Marketing) សម្រាប់ការផ្សារភ្ជាប់ភាពជាដៃគូជាមួយវិស័យឯកជន និងការលើកកម្ពស់ការផ្សព្វផ្សាយ​កម្មវិធីបណ្តុះបណ្តាល​របស់គ្រឹះស្ថានខ្លួន។




អត្ថបទបន្ទាប់


ការចរចាបើកច្រកដឹកជញ្ជូនភ្ញៀវទេសចរពីកំពត ទៅកោះត្រល់ នៅមិនទាន់មានពន្លឺនៅឡើយទេ

មកទល់ពេលនេះ ការចរចាបើកច្រកដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកដោយផ្ទាល់ពីកំពង់ផែទេសចរណ៍អន្តរជាតិ កំពត ទៅកោះត្រល់ នៅមិនទាន់ទទួលបានលទ្ធផលផ្លែ…

ក្រសួងកសិកម្ម ដាក់ផែនការបង្កើតសហគមន៍កសិកម្មទំនើបឱ្យបាន៥០ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងថា កសិករបានបង្ហាញការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចងក្រងជាសហគមន៍កសិកម្មទំនើប ខណៈបច្ចុប្បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ