ហាងឆេងមាស

តើអ្នកវិនិយោគគួរទុក ឬលក់មាសចេញនៅពេលហាងឆេងមាសកំពុងហក់ឡើងដូចបច្ចុប្បន្ន?


ហាងឆេងមាសបានបន្តហក់ឡើងដល់២៧៥០ដុល្លារក្នុង១អោន ឬស្មើនឹង៣,៣១៣ដុល្លារក្នុង១តម្លឹងគិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងការហក់ឡើងនេះ ធនាគារ Citi Bank របស់អាម៉េរិក បានព្យាករថា តម្លៃមាសនឹងបន្តកើនឡើងបន្ថែមទៀតនៅចន្លោះពី៦ខែទៅ១២ខែខាងមុខនេះ ដោយសារវិនិយោគិនសម្រុកទិញចូលមាស។ តើអ្នកវិនិយោគកម្ពុជាគួរទុកមាសបន្តទៀត ឬត្រូវលក់ចេញក្នុងអំឡុងពេលមាសកំពុងហក់ឡើងដូចបច្ចុប្បន្ន?
ហាងឆេងមាស
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃមាសពេលបច្ចុប្បន្នបានបន្តហក់ឡើងជាប្រវត្តិសាស្រ្ត ហើយវានឹងបន្តឡើងថ្លៃបន្ថែមទៀត បើផ្អែកតាមស្ថានភាពបច្ចុប្បន្ន។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកវិនិយោគកម្ពុជា ដែលមានលទ្ធភាពគួរទិញមាសទុកបន្ថែមទៀត ដើម្បីទុកលក់យកចំណេញនៅពេលក្រោយ ដ្បិតហាងឆេងមាសអាចបន្តកើនឡើងបន្ថែមទៀត។

​

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក្រើនរំលឹកឱ្យពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគបង្កើនការប្រុងប្រយ័ត្ន និងតាមដានការវិវត្តស្ថានការណ៍ពិភពលោកឱ្យបានដិតដល់ ដើម្បីបង្ការហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុក្នុងការវិនិយោគមាស។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្នអ្នកវិនិយោគនៅតែអាចទិញទុក។

​

បើតាមអ្នកជំនាញរូបនេះ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ហាងឆេងមាសបានឡើងដល់២,៧៥០ដុល្លារក្នុង១អោន ឬស្មើនឹង៣,៣១៣ដុល្លារក្នុង១តម្លឹង។ ជាមួយគ្នានេះ ធនាគារ Citi Bank របស់អាម៉េរិក កាលពីពេលថ្មីៗបានព្យាករដ៏គួរឱ្យភ្ញាក់ផ្អើលថា ហាងឆេងមាសអាចនឹងបន្តហក់ឡើងដល់៣,៦៦០ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អាមេរិកប្រកាស ផ្ដល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារគាំទ្រដល់ការអភិវឌ្ឍវិស័យចំនួន៥ នៅកម្ពុជា

នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក (USAID) អ្នកស្រី Samantha Power នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ បានប្រក…

តើការចិញ្ចឹមសត្វនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយរាជរដ្ឋាភិបាល បិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងជាច្រើនខែកន្លងមកនេះ?

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា ស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ