រូបិយបណ្ណឌីជីថល

សិង្ហបុរី កម្ពុជា និងប្រទេសអាស៊ានផ្សេងទៀតកំពុងសម្លឹងឃើញឱកាសចាប់ផ្ដើមរូបិយបណ្ណឌីជីថល


បណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូងដូចជាសិង្ហបុរី និងកម្ពុជាកំពុងស្វែងរកការចាប់ផ្តើមរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ និងលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់។ នេះបើតាមកាសែត the South China Morning Post ដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសអាស៊ានកំពុងសម្លឹងឃើញឱកាសចាប់ផ្ដើមរូបិយបណ្ណឌីជីថល
ដោយ

ដោយ​មាន​ចំនួន​ប្រជាជន​វ័យក្មេង​អាយុ​ជា​មធ្យម ៣០ ឆ្នាំ​កើនឡើង​ច្រើន និង​ភាគរយ​ខ្ពស់​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត និង​ទូរស័ព្ទ​ចល័ត​នោះ តំបន់​អាស៊ី​អាគ្នេយ៍​បាន​សម្លឹង​មើលទៅ​លើ​ការ​ចាប់ផ្តើម​ផែនការ​ជា​ច្រើន​នៅ​ក្នុង​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក និង និង​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​ជាដើម​។

លោកស្រី ប៊ី​នី​ឌិ​ច ណូ​ឡិន (Benedicte Nolens) ជា​ប្រធាន​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ​នៅ​ទីក្រុង​ហុងកុង (BIS) បាន​ប្រាប់​ក្រុមប្រឹក្សា​ដែល​រៀបចំ​សន្និសីទ​ចិន​ស្ដី​ពី​«​អាស៊ី​អាគ្នេយ៍​»​ថា តំបន់​អាស៊ី​អាគ្នេយ៍​គឺ ជា​ទឹកដី​ដែល​អំណោយផល​សម្រាប់​ការ​បង្កើត​ថ្មី​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​។ នៅ​ពេល​គេ​បានឃើញ​ពាណិជ្ជកម្ម​តាម​អ៊ី​ន​ធើ​ណែ​ត​កើនឡើង តាម​ធម្មតា គឺ​វា​ដំណើរការ​ល្អជា​មួយ​យន្តការ​ទូទាត់​តាម​ប្រព័ន្ធ​ថ្មី​បែប​នេះ​ហើយ​។

រូបិយប័ណ្ណ​ឌី​ជី​ថ​ល​របស់​ធនាគារកណ្តាល (CBDCs) បាន​និង​កំពុង​មាន​ភាព​ពេញ​និយម​កាន់តែ​កើនឡើង​នៅ​ក្នុង​តំបន់​អាស៊ី​។ តួយ៉ាង ប្រទេស​ចិន​បាន​ចាប់ផ្តើម​បង្កើត​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​របស់​ខ្លួន​ដែល​ហៅ​ថា e-yuan នៅ​ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ឥឡូវនេះ ក្រុង​ហុងកុង​ក៏​កំពុង​សិក្សា​ពី​ការ​ចាប់ផ្តើម​នៃ​ការ​បង្កើត​ប្រាក់​ឌី​ជី​ថ​ល អ៊ី​ដុល្លារ​ហុងកុង (e-HKD) ផង​ដែរ​។

អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង ដែល​ជា​ធនាគារកណ្តាល​បច្ចុប្បន្ន​របស់​ទីក្រុង​នេះ បាន​និង​កំពុងធ្វើការ​ជាមួយ​ធនាគារកណ្តាល​ចិន (PBOC) និង​ធនាគារកណ្តាល​នៃ​ប្រទេស​ថៃ​ព្រមទាំង​ជាមួយ​ប្រទេស​អា​រ៉ាប់​រួម​លើ​គម្រោង​ដែល​គេ​ហៅ​ថា «​ស្ពាន​រូបិយ​វត្ថុ ឬ​ហៅ​ថា mBridge» ដើម្បី​បង្កើត​កម្មវិធី​ទូទាត់​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​របស់​ធនាគារកណ្តាល​។

នៅ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​សិង្ហ​បុរី​កាលពី​ឆ្នាំ​មុន បាន​សហការ​ជាមួយ​ធនាគារកណ្តាល​នៅ​ប្រទេស​អូស្ត្រាលី ម៉ា​ឡេ​ស៊ី និង​អាហ្វ្រិក​ខាងត្បូង​រួម​ជាមួយ​មជ្ឈមណ្ឌល​នវានុវត្តន៍ (BIS) ផង​ដែរ ដើម្បី​ស្វែងរក​ការ​បង្កើត​គម្រោង Project Dunbar សម្រាប់​ការ​អភិវឌ្ឍ​កម្មវិធី​ទូទាត់​ឆ្លង​ដែន​នៃ​រូបិយ​បណ្ណ​ឌី​ជី​ថ​ល​របស់​ធនាគារកណ្ដាល​ផ្សេង​ៗ​គ្នា​។

ត្រូវ​បាន​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post លោក​ជំទាវ ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គ​នាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មានឱកាស​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អ៊ីនធឺណិត​រីក​ចម្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប្រទេស​កម្ពុជា ជា​ប្រទេស​តូច​មួយ ដែល​មាន​ប្រជាជន​ចំនួន​១៦​លាន​នាក់ ដែល​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ប្រហែល ២០ លាន​គ្រឿង​។

លោក​ជំទាវ ជា សេរី បាន​បន្ថែម​ទៀត​ថា ជំងឺ​កូ​វី​ដ​១៩​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​បាន​ជំរុញ​ឱ្យ​មាន​ឌី​ជី​ថ​ល​នី​យ​កម្ម នៃ​សេដ្ឋកិច្ច​បន្ទាប់​ពី​រដ្ឋាភិបាល​ជា​ច្រើន​បាន​ដាក់​វិធានការ​បិទ​ខ្ទប់ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​មានការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​កើនឡើង​កាន់តែ​ខ្ល​ង​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកប្រឈមមុខនឹងច្បាប់ថ្មីដ៏តឹងតែង នៅអឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជា Google, Amazon, Apple, Meta និង Microsoftជាដើម អាចនឹងត្រូវផ្លាស់ប្តូរការអនុវត្តអាជីវកម្មស្ន…

ពានរង្វាន់ Pleng Music Awards លើកដំបូងបង្អស់ អបអរវិស័យតន្ត្រីកម្ពុជា និងលើកតម្កើងសិល្បករឆ្នើមៗប្រចាំព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
តន្រ្តីករល្បីៗ អ្នកបង្កើតមាតិកា និងឥស្សរជនលេចធ្លោក្នុងវិស័យកម្សាន្តនានាក្នុងប្រទេសកម្ពុជា បានមកជួបជុំគ្នានៅក្នុងកម្មវិធីពានរង្វាន់ Pleng Musi…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ