សិង្ហបុរីនឹងផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់

សិង្ហបុរីនឹងផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីស្រូបទាញបានអ្នកមានទេពកោសល្យមកធ្វើការក្នុងស្រុក


រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃចន្ទ ទី ២៩ ខែ សីហាថា ប្រទេសសិង្ហបុរីនឹងណែនាំឲ្យប្រើប្រាស់ទិដ្ឋាការថ្មី សម្រាប់រយៈពេលរយៈពេល ៥ ឆ្នាំសម្រាប់ជនបរទេស ដែលមានប្រាក់ចំណូលខ្ពស់ ដោយអនុញ្ញាតឱ្យពួកគេធ្វើការនៅក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសសិង្ហបុរីបាន ខណៈពេលដែលប្រទេសខ្លាសេដ្ឋកិច្ចនៅអាស៊ីមួយនេះ កំពុងស្វែងរកអ្នកមានទេពកោសល្យអន្តជាតិ ដើម្បីមកធ្វើការក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀផត។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
សិង្ហបុរីនឹងផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីស្រូបទាញបានអ្នកមានទេពកោសល្យមកធ្វើការក្នុងស្រុក

កម្មវិធីផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសនឹងចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៣ ដែលនឹងអនុញ្ញាតឱ្យបុគ្គលិកដែលមានប្រាក់ខែថេរប្រចាំខែចំនួនប្រហែល ២ ម៉ឺន១ពាន់ដុល្លារ អាចស្នាក់នៅប្រទេសសិង្ហបុរីរយៈពេល ៥ ឆ្នាំ ខណៈទិដ្ឋាការនេះក៏នឹងអនុញ្ញាត្តិឱ្យធ្វើការក្នុងក្រុមហ៊ុនជាច្រើននៅក្នុងសិង្ហបុរីផងដែរ។ មែនទែនទៅ កម្មវិធីថ្មីនេះគឺមានភាពងាយស្រួល និង រយៈពេលវែងជាងទិដ្ឋាការបណ្ណការងារ (Employment Pass)ដែលមានស្រាប់ ជាធម្មតាត្រូវបានផ្តល់ឲ្យសម្រាប់រយៈពេលពី ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ និងត្រូវភ្ជាប់ទៅនឹងលិខិតការងារជាក់លាក់មួយ។ កម្មវិធីផ្តល់ទិដ្ឋាការថ្មីរបស់សិង្ហបុរីបានបង្ហាញពីយុទ្ធសាស្រ្ត ដែលប្រទេសសិង្ហបុរីកំពុងបង្កើតភាពទាក់ទាញ ដោយសារប្រទេសនេះបានព្យាយាមបង្ហាញការបើកចំហសម្រាប់ពិភពលោក ដើម្បីទាក់ទាញអ្នកមានទេពកោសល្យមកធ្វើការងារក្នុងស្រុក។

រដ្ឋាភិបាលសិង្ហបុរីរំពឹងថា ការទាក់ទាញអ្នកមានទេពកោសល្យកំពូលបន្ថែមទៀតនឹងផ្តល់ឱកាសការងារបន្ថែមទៀតក្នុងវិស័យទំនើបៗដូចជាបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ។ រដ្ឋាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា បុគ្គលដែលមានស្នាដៃខ្ពស់ក្នុងវិស័យនានាដូចជា សិល្បៈ កីឡា និង បណ្ឌិត្យសភាក៏នឹងអាចដាក់ពាក្យសុំទិដ្ឋាការថ្មីនេះដោយមិនចាំបាច់បំពេញតាមកម្រិតប្រាក់ខែនោះទេ។

គួររំឭកថា នៅក្នុងខែមករា ឆ្នាំ ២០២១ សិង្ហបុរីក៏បានណែនាំផងដែរ នូវបណ្ណការងារថ្មីមួយដែលមានឈ្មោះថា Tech Pass ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជួលអ្នកដែលមានទេពកោសល្យពីបរទេសជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំខែយ៉ាងតិច១ ម៉ឺន ៥ ពាន់ដុល្លារ។ នៅក្រោមប្រព័ន្ធស្តង់ដាររបស់រដ្ឋសិង្ហបុរី ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងស្រុកអាចដាក់ពាក្យស្នើសុំបណ្ណការងារថ្មី សម្រាប់អ្នកគ្រប់គ្រងអាជីព និង នាយកប្រតិបត្តិ ព្រមទាំងសម្រាប់កម្មករជំនាញកម្រិតមធ្យមផងដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២១ អ្នកកាន់បណ្ណការងារមានចំនួន ២២% នៃជនបរទេសសរុបជិត ១លាន៥សែននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរី។

យ៉ាងណាមិញ សិង្ហបុរីមិនមែនជាប្រទេសតែមួយគត់ដែលផ្តល់ទិដ្ឋាការថ្មី ដើម្បីទាក់ទាញអ្នកមានទេពកោសល្យជាអន្តរជាតិនោះទេ ខណៈដែលពិភពលោកក៏បានចាប់ផ្តើមមានកំណែរទម្រង់ផងដែរ បន្ទាប់ពីជំងឺកូវីត ១៩ មានភាពធូរស្រាល។

ប្រទេសថៃនឹងបើកទិដ្ឋាការរយៈពេល ១០ ឆ្នាំដើម្បីទាក់ទាញកម្មករជំនាញ និង អ្នកវិនិយោគនៅខែក្រោយដោយរំពឹងថានឹងទទួលបានមនុស្សចំនួន ១ លាននាក់ពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្នុងនោះ នៅអឺរ៉ុប ចក្រភពអង់គ្លេស និង អាឡឺម៉ង់បានផ្តល់ទិដ្ឋាការពិសេសសម្រាប់និស្សិតបរទេសដែលមានទេពកោសល្យ និងនិស្សិតបញ្ចប់ការសិក្សាវ័យក្មេងផងដែរ៕




អត្ថបទបន្ទាប់


អូស្ត្រាលីព្រមានផាកពិន័យមួយថ្ងៃជិត៤០ម៉ឺនដុល្លារ ចំពោះក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន៣

ព័ត៌មាន
និយតករអូស្ត្រាលីបានផ្ញើលិខិតផ្លូវការទៅកាន់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ងអាមេរិកដូចជាក្រុមហ៊ុន Meta របស់Facebook ក្រុមហ៊ុន Apple …

លោក ចូ បៃឌិននឹងស្នើសុំអនុម័តផែនការលក់អាវុធឲ្យតៃវ៉ាន់តម្លៃជាង១ពាន់លានដុល្លារ ខណៈដែលចិន និងរុស្ស៊ីប្រកាសធ្វើសមយុទ្ធជាថ្មី

ព័ត៌មាន
យោងតាមសារព័ត៌មាន Politico នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងស្នើសុំសភាឱ្យយល់ព្រមលើការលក់សព្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ