សេដ្ឋកិច្ចចិន

សេដ្ឋកិច្ចកើនយឺតជំរុញឲ្យចិននឹងពន្លឿនការបោះផ្សាយមូលបត្ររដ្ឋក្នុងស្រុក ២២៤ ពាន់លានដុល្លារបន្ថែម


មន្ត្រីក្រសួងហិរញ្ញវត្ថុចិន បាននិយាយថ្មីៗនេះថា ប្រទេសចិនមានបំណងនឹងពន្លឿនការចេញបោះផ្សាយលក់មូលបត្របំណុលក្នុងស្រុកបន្ថែមជាង ២២៤ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនការវិនិយោគ និងសេដ្ឋកិច្ច។
រូបតំណាង ការពន្លឿនការបោះផ្សាយមូលបត្ររដ្ឋរបស់ចិន

ការ​ព​ន្លឿ​ន​ការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​របស់​ចិន​នេះ នៅ​គ្រា​ដែល អ្នក​រៀបចំ​គោលនយោបាយ​របស់​ចិន កំពុង​ស្វែងរក​ការ​គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​ចិន បន្ទាប់​ពី​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​លំដាប់​ទី​២​ក្នុង​ពិភពលោក​មួយ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​កំណើនសេដ្ឋកិច្ច​ថមថយ​ចុះ​ខ្លាំង​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០២១  ដែល​ជា​កំណើន​មួយ​យឺត​បំផុត​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​បញ្ហា​កង្វះខាត​ថាមពល និង ភាព​ច្របូកច្របល់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

 រដ្ឋាភិបាល​ចិន​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​ពិសេស​របស់​ខ្លួន នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៣៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ​នៅ​៩​ខែ​ឆ្នាំ​២០២១​នេះ ដែល​មាន​ប្រហែល ៦១% នៃ​កូតា​បោះផ្សាយ​សរុប​ប្រចាំឆ្នាំ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Li Dawei មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ចិន​។

មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ គឺ​មានការ​ធ្វើ​ឡើង​យ៉ាង​លឿន​តាំងពី​ខែសីហា​មក​ម្ល៉េះ ហើយ​រដ្ឋាភិបាល​ចិន នឹង​ខិតខំ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​គ្រប់​កូតា​បោះផ្សាយ​មូល​ប​ត្រ​បំណុល​នៅ​ឆ្នាំ​២០២១​នេះ នៅ​ត្រឹម​ចុងខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​យក​ប្រភព​ហិរញ្ញវត្ថុ​ដែល​បាន​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​ពិសេស​នេះ ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​បាន​កំណត់​កូតា បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​ពិសេស​របស់​ខ្លួន​ក្នុង​តម្លៃ​សរុប​ជាង ៥៧០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ភាគច្រើន​ផ្ដល់​មូលនិធិ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។ ៩​ខែ​ឆ្នាំ​នេះ ចិន​សម្រេច​បានការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​បាន​ជិត ៣៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ដូច្នេះ នៅ​សល់​ប្រមាណ​ជាង ២២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​បន្ដ​ព​ន្លឿ​ន​ការ​បោះផ្សាយ​ឲ្យ​បាន​សម្រេច​រួចរាល់​នៅ​ត្រឹម​ចុងខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

មាន​ប្រហែល​ពាក់កណ្ដាល​នៃ​មូលនិធិ​ដែល​ប្រមូល​បាន​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​ពិសេស​របស់​រដ្ឋ ក្នុង​អំឡុង​ខែមករា​ដល់​ខែកញ្ញា​កន្លង​ទៅ​នេះ ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​ឧស្សាហកម្ម​អចលនទ្រព្យ និង​មូលនិធិ​នៅ​សល់​ផ្សេង​ទៀត គឺ​ប្រើ​ទៅ​លើ​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ វិស័យ​អប់រំ និង​ការ​ថែទាំ​សុខភាព​ពលរដ្ឋ​ជាដើម​។

បើ​មើលទៅ​លើ​ចំណូល​សារពើពន្ធ​របស់​ចិន​វិញ​នៅ​៩​ខែ​ដំបូង​ឆ្នាំ​២០២១ សម្រេច​បាន​ប្រមាណ ២,៦​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង​ជាង​១៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ចំណាយ​សារពើរ​ពន្ធ​វិញ មាន​ជាង​២,៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង ២,៣%​។

គួរ​បញ្ជាក់​ដែរ​ថាបើ​តាម​ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​មួយ​ពី​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF កំណើនសេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ត្រឹម ៨% គឺ​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ​កាលពី​ខែកក្កដា​កន្លង​ទៅ ដែល​ថា​នឹង​កើន​ដល់ ៨,១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនស្នើឱ្យអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែរចំពេលដែលចិន និងកោះតៃវ៉ាន់កំពុងប្រជែងគ្នាចូលរួម

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសសជប៉ុនកាលពីពេលថ្មីៗនេះបានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យជួយគាំទ្រដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចូលរួមជាមួ…

នាវាចម្បាំងរុស្ស៊ី និងចិន ធ្វើការល្បាតរួមគ្នាជាលើកដំបូងនៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មាន
នាវាចម្បាំងរុស្ស៊ី និងចិនបានធ្វើការល្បាតរួមគ្នាមួយ ជាលើកដំបូងរបស់ប្រទេសទាំងពីរនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចកាលពីចុងសប្តាហ៍មុននេះ។ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ