ចំណូលពន្ធ

រដ្ឋប្រមូលចំណូលពន្ធបានជិត៥០០លានដុល្លារក្នុងខែមិថុនា


តាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខែមិថុនា កន្លងទៅ រដ្ឋទទួលបានចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករសរុបជិត៥០០លានដុល្លារ។ ប៉ុន្តែចំណូលនៅមានកម្រិតទាបនៅឡើយបើធៀបនឹងចំណូល ដែលប្រមូលបានពេលមិនទាន់មានកូវីដ-១៩។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ចំណូលរដ្ឋនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើអនុវត្តប្រមូលចំណូលពន្ធពីវិស័យទេសចរណ៍ឡើងវិញ។
ទិដ្ឋភាពទីក្រុងភ្នំពេញ រូបភាព៖ ខេមបូណូមីស អេង ថារិទ្ធ

នាទិវាមច្ឆជាតិ ១ កក្កដា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងខែមិថុនា កន្លងទៅ រដ្ឋទទួលបានចំណូលពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករសរុបជិត៥០០លានដុល្លារអាមេរិក។ សម្តេចអះអាងថា ចំនួននេះមានការកើនឡើងបន្តិចវិញហើយ បើធៀបនឹងចំណូលដែលប្រមូលបានកាលពីអំឡុងវិបត្តិកូវីដ-១៩ ដែលមានត្រឹមតែ៤០០លានដុល្លារ ឬក្រោមនេះ។ ប៉ុន្តែចំនួននេះនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងចំណូលពេលកម្ពុជាមិនទាន់ទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ ដោយកាលណោះក្នុង១ខែរដ្ឋអាចទទួលបានចំណូលចន្លោះពី៥០០ទៅ៧០០លានដុល្លារអាមេរិក។ ទោះបីចំណូលរដ្ឋចាប់ផ្តើមល្អប្រសើរឡើងវិញក៏ដោយ តែរដ្ឋនៅមានតែមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការប្រើប្រាស់ថវិកា។

ពាក់ព័ន្ធចំណូលរបស់រដ្ឋមានការកើនឡើងនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ភាពល្អប្រសើរនៃការប្រមូលចំណូលរបស់រដ្ឋនេះ គឺវាបានបង្ហាញពីការវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ក្រោយរាជរដ្ឋាភិបាលបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ បន្ថែលលើនេះ វាក៏បានបង្ហាញពីភាពល្អប្រសើរនៃការអនុវត្តក្នុងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ចំណូលរបស់រដ្ឋនឹងបន្តកើនឡើងបន្ថែមនាពេលខាងមុខ ប្រសិនស្ថានភាពទេសចរណ៍នៅកម្ពុជាបានវិលមករកភាពល្អប្រសើរឡើងវិញ ហើយរដ្ឋចាប់ផ្តើមអនុវត្តការប្រមូលចំណូលក្នុងវិស័យនេះឡើងវិញ។

គួរបញ្ជាក់ថា នៅ៥ខែឆ្នាំ២០២២អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ពាន់៧រយលានដុល្លារមានការកើនឡើងជិត២៨% ខណៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលបានជាង១ពាន់លានដុល្លារកើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅពេញមួយឆ្នាំ២០២១ ចំណូលដែលប្រមូលដោយស្ថាប័នទាំងពីរមានចំនួនសរុបមានជាង៤ពាន់៥រយលានដុល្លារ ក្នុងនោះចំណូល ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារមានចំនួនជាង២ពាន់២រយលានដុល្លារ៕




អត្ថបទបន្ទាប់


ឱកាសសម្រាប់កម្ពុជា និងអ៊ីស្រាអែល ក្នុងការការវិនិយោគ និងពាណិជ្ជកម្មជាមួយគ្នានាពេលអនាគត មានអ្វីខ្លះ?

ព័ត៌មាន
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងកិច្ចសម្ភាស…

អេ អឹម ខេ និង Lightnet បានសហការគ្នា ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី

ព័ត៌មាន
អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការ ជាមួយក្រុមហ៊ុន Lightnet ដែលជាក្រុមហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ