អាជីវករ​អំពាវនាវ!

អាជីវករ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​វតី ស្នើ​សាលា​ក្រុង​កុំ​បញ្ឈប់​ការ​លក់ដូរ​របស់​ពួកគាត់


អាជីវករ​ប្រមាណ​ជាង ៧០​តូប​និង​រទេះ ដែល​ប្រកប​របរ​លក់ដូរ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី បាន​ស្នើ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ កុំ​ឲ្យ​បញ្ឈប់​ការ​លក់ដូរ​របស់​ពួកគាត់។ ការ​ដាក់​ញត្តិ​ស្នើ​ជា​បន្ដ​បន្ទាប់​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​បាន​បណ្ដេញ​ពួកគាត់​មិន​ឲ្យ​លក់ដូរ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី កាលពី​ថ្ងៃ​ទី១ ខែ​ឧសភា កន្លង​ទៅ។
អាជីវករ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​វតី ស្នើ​សាលា​ក្រុង​កុំ​បញ្ឈប់​ការ​លក់ដូរ​របស់​ពួកគាត់
ដោយ

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា សាលា​រាជ​ធានី​មិន​បាន​យក​ចញ្ចើម​ផ្លូវ​នេះ​លក់​ឲ្យ​ក្រុមហ៊ុន​ណា​ឡើយ ហើយ​មូលហេតុ​ដែល​សាលា​រាជ​ធានី​បញ្ឈប់​មិន​ឲ្យ​អាជីវករ​លក់ដូរ​បន្ត​ទៀត គឺ​ដោយសារ​តែ​អាជីវករ​ទាំង​នោះ មិន​បាន​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ សាលា​រាជ​ធានី​​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​អាជីវករ​រយៈពេល​១០​ថ្ងៃ មុន​នឹង​បញ្ឈប់​ពួកគាត់​មិន​ឲ្យ​លក់ដូរ​បន្ដ​ទៀត។ សូម​​អញ្ជើញ​​ទស្សនា​​វីដេអូ​សេចក្ដីរាយការណ៍​ខាងក្រោម​នេះ!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជា សុផារ៉ា ផ្ដាំទៅអ្នកអភិវឌ្ឍន៍ ឲ្យគិតគូរពីកាកសំណល់រឹងរាវសិន មុនអភិវឌ្ឍសំណង់

ព័ត៌មាន
ភាពពុះកញ្ជ្រោលឡើងនៃវិស័យសំណង់នៅ១ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យវិស័យមួយនេះកំពុងក្លាយជាវិស័យស្នូលសំខាន់មួយ ដែលមានការបោះជំហានទៅមុខលឿនជាងគេ…

សមាគមម្រេច ទូងស្គរស្វែងរកដៃគូកែច្នៃម្រេច ដើម្បីជួយសង្រ្គោះទីផ្សារ

ព័ត៌មាន
សមាគមម្រេចកំពតកំពុងដង្ហោយស្វែងរកដៃគូកែច្នៃម្រេចបន្ថែម ដើម្បីជួយសង្រ្គោះទីផ្សារដែលបច្ចុប្បន្នកំពុងតែត្រដាបត្រដុស ស្របពេលបរិមាណទិន្នផលផលិតបានកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ