វិស័យសេដ្ឋកិច្ច

លទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋថៃ ជាង ៤០% មានជីវិតរស់លំបាក និងចាយវាយក្បិតក្បៀតជាងមុន


ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅអាស៊ាន កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចថយចុះ ខណៈដែលពលរដ្ឋបានលើកឡើងពីការលំបាកក្នុងការស់នៅ និងចាយវាយកាន់តែក្បិតក្បៀតជាងមុន។ ជាក់ស្ដែង នៅយោងតាមការស្ទង់មតិថ្មីចុងក្រោយបំផុតមួយរបស់ស្ថាប័នស្រាវជ្រាវទីផ្សារដ៏ធំរបស់បារាំង Ipsos បានបង្ហាញថា ពលរដ្ឋថៃ ជាច្រើនកំពុងតែបញ្ឈប់ ឬពន្យារពេលរៀបផែនការជីវិត ដោយសារតែភាពជឿជាក់ដ៏ផុយស្រួយ របស់ពួកគេទៅលើប្រាក់ចំណូលតិចតួច ចំពេលដែលការចំណាយកាន់តែមានខ្ពស់ជាងមុន។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ស្ថាប័ន Ipsos ដែលបានសួរទៅកាន់មនុស្សចំនួន ៥០០នាក់ ដែលមានអាយុចន្លោះពី ២០-៧៤ឆ្នាំ បានឱ្យដឹងថា មាន៤នាក់ ក្នុងចំណោម ១០នាក់ នៃពលរដ្ឋថៃទាំងនោះ បាននិយាយថា ពួកគេចង់វិលទៅកើតក្នុងពេលវេលាអតីតកាលកាលពីរាប់សិបឆ្នាំមុន ជាជាងរស់នៅក្នុងយុគសម័យបច្ចុប្បន្ននេះ ព្រោះសម័យកាលនោះហាក់ដូចជាងាយស្រួលរស់នៅជាង។ ក្នុងចំណោមអ្នកដែលបានស្ទង់មតិ មាន ៥២% និយាយថា សម្រាប់បច្ចុប្បន្ននេះ ពួកគេមិនហ៊ានទិញរបស់របរដែលចំណាយច្រើននោះទេ ដូចជាការទិញ ផ្ទះ ឬរថយន្តជាដើម។ ៤០% មានអារម្មណ៍មិនស្រួលក្នុងចិត្តនោះទេ ពេលទិញរបស់ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ។ រីឯ ៧៦% ថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតក្នុង “ស្ថានភាពវិបត្តិធ្លាក់ចុះ” គួរឱ្យបារម្ភ។

ការប្រយ័ត្នប្រយែងក្នុងការចាយវាយនេះ កើតចេញពីជំនឿដែលថា លុយបាតធ្លាក់ថ្លៃ មិនអាចវិលទៅរកកម្រិតប្រក្រតីវិញបាន នាំឱ្យអ្នកចាយវាយត្រូវរៀបចំផែនការហិរញ្ញវត្ថុយ៉ាងប្រុងប្រយ័ត្នជាពិសេស។

ស៊ីគ្នាជាមួយនឹងការស្ទង់មតិនេះដែរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ របាយការណ៍ផ្លូវការទាក់ទងនឹង កម្ចីទិញយានយន្តក្នុងប្រទេសថៃ បានបន្ដធ្លាក់ចុះជាបន្តបន្ទាប់ ៧ត្រីមាសជាប់ៗគ្នា ខណៈ ប្រាក់កម្ចីកាតក្រេឌីតថយចុះ ២,៦% និងប្រាក់កម្ចីបុគ្គលថយចុះ ០,២%។

ដោយឡែក ឥណទានមិនដំណើរការ (NPLs) ក៏បានកើនឡើងដែរ ពោលគឺ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានកម្ចីបុគ្គលដែលមិនបានសងត្រឡប់លើស ៩០ថ្ងៃ មានតម្លៃសរុប ប្រមាណជិត ៤០ពាន់លានដុល្លារ ឬស្មើនឹងអត្រាជាង ៩% នៃឥណទានសរុប៕




អត្ថបទបន្ទាប់


ក្រុមធុរកិច្ចថៃ ព្រមានថា ការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ដាំក្បាលចុះ និងធ្វើឱ្យការចរចាពន្ធគយជាមួយអាម៉េរិក ត្រូវពន្យារពេល

ស្របពេលដែលកងទ័ពថៃ កំពុងជាប់ដៃចូលឈ្លានពានកម្ពុជា ទាំងកម្រោលផ្អើលដល់សហគមន៍អន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ចថៃ កំពុងស្លន់ស្លោ ហើយបានសម្តែងការ…

ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន International SOS Group ប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាកម្មសុខាភិបាល និងសន្តិសុខនៅកម្ពុជា

ក្រុមហ៊ុន WorldBridge និង International SOS Group បានប្រកាសពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការផ្ដល់សេវាសុខាភិបាល និងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ