វិស័យស្រូវអង្ករ

តើកម្ពុជា អាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន៨០ម៉ឺនតោន នៅឆ្នាំនេះដែរ ឬទេ ក្រោយមកទល់ពេលនេះទើបសម្រេចបានជាង៥០%?


នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជាបានដាក់គោលដៅនាំចេញអង្ករឲ្យបានចំនួន៨០ម៉ឺនតោន ខណៈមកទល់ពេលនេះការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ទើបសម្រេចបានជាង៥០% នៃផែនការ៨០ម៉ឺនតោនតែប៉ុណ្ណោះ។ តើការដាក់គោលដៅនាំចេញអង្ករឲ្យបាន៨០ម៉ឺនតោន នៅឆ្នាំនេះ អាចសម្រេចបានដែរឬទេ?
វិស័យស្រូវអង្ករ
ដោយ

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះការនាំចេញអង្កររបស់កម្ពុជា ទើបសម្រេចបានប្រមាណជាង៥០% នៃផែនការ៨០ម៉ឺនតោនប៉ុណ្ណោះ។ តាមរយៈលទ្ធផលនេះគេអាចវាយតម្លៃបានថា កម្ពុជាទំនងជាពិបាកក្នុងការឈានទៅសម្រេចគោលដៅនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះ។

បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ផែនការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំនេះអាចសម្រេចបាន ឬមិនបាន វាអាស្រ័យលើសភាពការណ៍ពិភពលោក ព្រោះនៅមួយរយៈចុងក្រោយបញ្ហាថ្មីៗបានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសភាពតានតឹងនៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនអង្កររបស់កម្ពុជា ទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ប្រើរយៈពេលជាង២០ថ្ងៃ បានអូសបន្លាយពេលរហូតដល់ជាង៥០ថ្ងៃ ដែលនេះអាចជាបញ្ហាប្រឈមមួយសម្រាប់ការនាំចេញរបស់កម្ពុជា។

​យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានជាង៤១ម៉ឺនតោន ដោយរកចំណូលបាន៣០៥លានដុល្លារ។ អង្កររបស់កម្ពុជាត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន៥៣ ទៅកាន់គោលដៅចំនួន៦៥ ក្នុងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បានស្រូបយកអង្ករកម្ពុជាច្រើនជាងគេ បន្ទាប់មកចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវសើមទៅកាន់ប្រទេសជិតខាងបានចំនួនជាង៣លាន៣០ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានប្រមាណជាង៩១៨លានដុល្លារ ដែលក្នុងនោះជិត៨៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨៧គម្រោងជាមួយទុនជាង៤,៧ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន២៨៧គម្រោង មានការកើនឡើ…

តើការដាក់រង្វាន់ផ្សងសំណាងដ៏ច្រើនក្នុងក្រវិលកំប៉ុងស្រាបៀរ វាអាចអូសទាញពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនដែរ ឬទេ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានក្រុមហ៊ុនស្រាបៀរមួយចំនួនចាប់ផ្ដើមដាក់រង្វាន់ផ្សងសំណាងនៅក្នុងក្រវិលកំប៉ុងស្រាបៀរ ក្នុងគោលដៅទាក់ទាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ