ធនាគារកណ្តាលថៃ

រដ្ឋាភិបាល និងសហគ្រិន ទទួចឲ្យធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់


ស្របពេលរដ្ឋាភិបាលថៃ បានស្នើឲ្យធនាគារកណ្តាលរបស់ប្រទេសដែលជាស្ថាប័នឯករាជ្យបញ្ចុះអត្រាការប្រាក់ សហព័ន្ធឧស្សាហកម្មថៃ ក៏បានស្នើសុំឲ្យធនាគារកណ្តាលនេះពិចារណាកាត់បន្ថយអត្រាការប្រាក់នៅឆមាសទីពីរខាងមុខ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតរក្សាអត្រាការប្រាក់ឱ្យនៅដដែល តែរដ្ឋាភិបាលថា អត្រានេះជាកម្រិតខ្ពស់ហួសពីសមត្ថភាពរបស់សហគ្រិននៅក្នុងប្រទេស។
ធនាគារកណ្តាលថៃ
ដោយ

លោក គ្រឿងក្រៃ ធៀននុគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ប្រសិនបើគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិថៃ ឯកភាពជាមួយនឹងសំណើ ដែលសហព័ន្ធឧស្សាហកម្មបានស្នើស្នើសុំ ម្ល៉េះធនាគារកណ្តាលថៃ ទំនងជាអាចកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនរួចបាត់ទៅហើយ។ សម្រាប់លោកការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាចជួយសហគ្រាសធុនតូច និងមធ្យម ឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃការនាំចេញ និងការងើបឡើងវិញមិនពេញលេញនៃវិស័យទេសចរណ៍។

លោកបានបន្តថា សហគ្រាសធុនតូច និងមធ្យមនៅថៃ កំពុងប្រឈមមុខនឹងបញ្ហា ដែលអាចនាំឱ្យសហគ្រាសជាច្រើនមិនអាចរស់រានមានជីវិតបាន ដោយសារបញ្ហាលំហូរសាច់ប្រាក់។ អាជីវកម្មជាច្រើននៅក្នុងប្រទេសថៃ កំពុងជួបការលំបាកក្នុងការដោះស្រាយផលប៉ះពាល់នៃការនាំចូលផលិតផលថោក និងគុណភាពទាប។ លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ថែមទៀត ដើម្បីការពារអាជីវកម្ម និងក្រុមហ៊ុនផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក ក៏បានបង្ហាញនូវការគាំទ្រកម្មវិធីចែកប្រាក់តាមកាបូបឌីជីថលដែលកំពុងតែរាំងស្ទះផងដែរ ដោយលោកជឿជាក់ថា គម្រោងនេះនឹងអាចជួយជំរុញសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ កាលពីខែមុន គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតរក្សាអត្រាគោលនយោបាយរបស់ខ្លួនឱ្យនៅក្នុងកម្រិត២,៥%ដដែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ស្របពេលដែលសមាមាត្រនៃអត្រាការប្រាក់ធៀបទៅនឹងប្រាក់ចំណូលរបស់រដ្ឋាភិបាលថៃ គឺស្ថិតនៅក្នុងកម្រិត៨% ហើយរំពឹងថា នឹងឡើងដល់១១%នៅឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅអឺរ៉ុប?

ព័ត៌មាន
ហេតុអ្វីអឺរ៉ុបព្រួយបារម្ភពីឥទ្ធិពលរថយន្តអគ្គិសនីចិន កាន់តែខ្លាំង ក្រោយដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅអឺរ៉ុប? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរ…

វៀតណាម គ្រោងចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស ដែលកំពុងបង្កភាពចម្រូងចម្រាសពេញផ្ទៃប្រទេស

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានស្នើឱ្យធនាគារកណ្ដាលវៀតណាម សិក្សាសមិទ្ធលទ្ធភាព ដើម្បីដាក់ចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ