វិស័យធនាគារ

រដ្ឋាភិបាលថៃ នឹងចំណាយថវិកា៣០៧លានដុល្លារទិញបំណុលខូចពីប្រជាពលរដ្ឋ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថៃ បានអះអាងថា រដ្ឋាភិបាលថៃនឹងចំណាយថវិកា៣០៧លានដុល្លារ ដើម្បីទិញបំណុលខូចរបស់ពលរដ្ឋនៅក្នុងខែតុលា នេះ ដែលជាផ្នែកមួយនៃផែនក្នុងការស្ដារសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះ ខណៈបំណុលគ្រួសារសរុបនៅថៃ មានរហូតដល់ជាង៥០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
វិស័យធនាគារ
ដោយ

ទំហំបំណុលគ្រួសារនៅក្នុងប្រទេសថៃ បានកើនឡើងគួរឱ្យព្រួយបារម្ភឈានជាង៥០០ពាន់លានដុល្លារ ស្មើនឹងជិត៨៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ដែលជាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ី។ ការកើនឡើងខ្ពស់នៃទំហំបំណុលគ្រួសារនេះកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅតំបន់អាស៊ានមួយនេះ។ ជាមួយគ្នានេះ បំណុលខូចនៅក្នុងប្រទេសក៏មានការកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ដែលកំពុងដាក់បន្ទុកដល់រដ្ឋាភិបាលរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ឯកនីតិ នីតិថានប្រាផាស (Ekniti Nitithanprapas) បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលថៃនឹងចំណាយថវិកាប្រមាណ៣០៧លានដុល្លារ ដើម្បីទិញបំណុលខូចនៅក្នុងខែតុលា នេះ ដើម្បីស្ដារកំណើនសេដ្ឋកិច្ច ដែលដើរអូសជើងឱ្យមានភាពល្អប្រសើរឡើងវិញ។ ថវិកាដែលគ្រោងទិញបំណុលខូចនេះ នឹងដកចេញពីកញ្ចប់មូលនិធីជាង៧៩៣លានដុល្លារ ដែលនៅសល់ពីមូលនិធិស្តារនីតិសម្បទា។

ការដោះស្រាយបំណុលដែលធ្វើឡើងរួមជាមួយគម្រោងឧបត្ថម្ភធន«ទូទាត់រួម»ជាង៣៦លានដុល្លារដើម្បីជំរុញការប្រើប្រាស់ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចដែលរំពឹងធ្លាក់ចុះ០៤% នៅត្រីមាសទី៤ឆ្នាំនេះ ប្រសិនបើបញ្ហានៅតែមិនអាចដោះស្រាយបាន​។ ការនាំចេញយឺតយ៉ាវ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងតម្លៃប្រាក់បាតកើនឡើងក៏បានចោលទម្ងន់ទៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុន វិរៈប៊ុនថាំ ចុះកិច្ចសន្យាទិញស្រូវស្រង៉ែពីកសិករ៣ម៉ឺនតោន ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មស្នើកសិករចងក្រងជាសហគមន៍កសិកម្មទំនើប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីអាចការពារហានិភ័យ នៃការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ