ធុរេនថៃនៅតែមានក្តីសង្ឃឹមខ្ពស់នៅក្នុងទីផ្សារ

ថៃរំពឹងខ្ពស់ចំពោះទីផ្សារទុរេនឆ្នាំនេះ ខណៈការនាំចេញរំពឹងកើនដល់ជិត៦ពាន់លានដុល្លារ


ទស្សនវិស័យសម្រាប់នាំចេញទុរេនរបស់ប្រទេសថៃនៅតែមានការរំពឹងទុកខ្ពស់ ដោយតម្លៃនៃការនាំចេញត្រូវបានរំពឹងថា នឹងកើនឡើងជិត ៦ ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ ដោយបានវ៉ាដាច់ការនាំចេញមុខដំណាំសំខាន់ៗផ្សេងទៀតដូចជា អង្ករ កៅស៊ូ និងដំឡូងមីជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ថៃរំពឹងខ្ពស់ចំពោះទីផ្សារទុរេនឆ្នាំនេះ ខណៈការនាំចេញរំពឹងកើនដល់ជិត៦ពាន់លានដុល្លារ

យោងតាមលោក អាត ភីសានវ៉ាននិច (Aat Pisanwanich) នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ​នៃសាកលវិទ្យាល័យ​​សភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា ការនាំចេញទុរេនរបស់ថៃបានកើនឡើងជា​បន្តបន្ទាប់​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងតម្លៃកើនឡើងពី ៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ មកដល់ជាង ៥ ពាន់លានដុល្លារនៅឆ្នាំមុន ហើយនៅឆ្នាំនេះ តម្លៃនៃការនាំចេញទុរេនត្រូវបានគេព្យាករណ៍ថានឹងឈានដល់ជិត ៦ ពាន់លានដុល្លារ។

ក្នុងនោះដែរ សាច់ប្រាក់ចរាចរនៅក្នុងផលិតកម្ម និងខ្សែចង្វាក់ពាណិជ្ជកម្ម​ក្នុងស្រុក ដែលគ្របដណ្តប់លើកសិករ ពាណិជ្ជករ កម្លាំងពលកម្ម ភស្តុភារកម្ម និងការវេចខ្ចប់ ដែលប៉ាន់ស្មានថា នឹងកើនឡើងដល់​ ៨,៦% នៅឆ្នាំនេះ ជាមួយតម្លៃទឹកប្រាក់​ជិត ២០ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំមុនមានត្រឹមតែ ១៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

យ៉ាងណាមិញ យោងតាមលោក អាត ភីសានវ៉ាននិច ហានិភ័យសម្រាប់ផលិតផល​ទុរេនថៃ រួមមានការកើនឡើងនៅក្នុងតំបន់ចម្ការដែលដាំដុះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសនៅតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ គឺមានការសម្រេចដាំដុះទុរេន​កាន់តែច្រើនឡើង។

ក្នុងនោះ បើមើលទៅលើផ្ទៃដី​ដាំ​ទុរេនវិញ គឺ​បាន​កើន​ឡើងពី ៩ ម៉ឺនហិកតាក្នុង​ឆ្នាំ ២០១១ ដល់ទៅជិត​ ១៥ ម៉ឺនហិកតា ​នៅឆ្នាំ២០២១។

លើសពីនេះទៅទៀត នៅឆ្នាំ ២០២៦ ទិន្នផលទុរេនរបស់ថៃ ត្រូវបានគេរំពឹងថានឹង​នឹងកើនឡើងដល់ជិត ៣ លានតោន បើធៀបពីចំនួនប៉ាន់ស្មាន ១លាន៣សែន​តោននៅឆ្នាំនេះ។

នាយកមជ្ឈមណ្ឌលសិក្សា​ពាណិជ្ជកម្ម​អន្តរជាតិថៃ​ដដែលនេះ បាននិយាយថា ប្រសិន​បើ​ប្រទេស​​ថៃ​​មិន​មាន​​ការ​គ្រប់​គ្រង​​ដោយ​ប្រយ័ត្ន​ប្រយែង និង​មាន​ប្រសិទ្ធភាព​នោះទេ ផល​ប៉ះ​ពាល់​លើ​តម្លៃ​​អាច​​នឹង​កើត​មាន​​ចំពោះ​​ដំណាំ​កសិកម្ម​​ផ្សេង​ទៀត​ផងដែរ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីបញ្ជាក់ជាថ្មីថា ត្រូវដកទណ្ឌកម្មលោកខាងលិចសិន ទើបនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារអន្តរជាតិ

ព័ត៌មាន
វិមានក្រឹមឡាំង នៅថ្ងៃទី៨មិថុនាបានចេញមកបញ្ជាក់ជាថ្មីទៀតថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូត្រូវតែដកចេញភ្លាមៗ ទើបរុស្…

ពិសេសមែនគ្រាន់តែបើកប្រាក់ពីអ្នកផ្ញើពីក្រៅប្រទេស ទូទាំងពិភពលោក តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល អតិថិននឹងទទួលបានគូប៉ុង BROWN Coffee 3.5$ ភ្លាមៗ

ព័ត៌មាន
រីករាយជាមួយនឹងការផ្តល់គូប៉ុងជាច្រើនដល់អតិថិជនជនដែលទទួលប្រាក់ផ្ទេរពីសាច់ញាតិ បងប្អូន តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល ចា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ