ទេសចរវ៉ាក់សាំង

ថៃរំពឹងទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់ក្នុងពេល២ខែក្រោយបើកប្រទេសឡើងវិញ


គម្រោងបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ដោយគ្មានការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងសម្រាប់ប្រទេស និងដែនដីចំនួន ៤៦ ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ត្រូវបានអាជ្ញាធរទេសចរណ៍ថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រហែល ៣០ ម៉ឺននាក់ ដែលមកលេងទីក្រុងបាងកក ក្នុងរយៈពេល ២ ខែ បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃរំពឹងទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់ក្នុងពេល២ខែក្រោយបើកប្រទេសឡើងវិញ
ដោយ

បើតាមអាជ្ញាធរទេសចរណ៍ថៃបាន​សង្កត់ធ្ងន់ថា បើទោះបីជា ទីក្រុងបាងកក​បើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចក៏ពិតមែន តែភ្ញៀវបរទេសត្រូវកក់សណ្ឋាគារដែលសហការ​ជាមួយមន្ទីរពេទ្យ ដើម្បីផ្តល់ការ​ធ្វើតេស្តរកកូវីដ ១៩។  ដូច្នេះ បើក្នុងករណីពួកគេត្រូវបាន​រកឃើញវិជ្ជមានកូវីដ ១៩ នោះពួកគេអាច​ចូលព្យាបាល​បាន​ភ្លាមៗតែម្ដង។

ទន្ទឹមនេះ អាជ្ញាធរទេសចរណ៍​ថៃបាន អនុម័ត​ផែនការ​ដោះស្រាយ និងផ្តល់ការព្យាបាលដល់ភ្ញៀវបរទេស ដែលឆ្លងមេរោគកូវីដក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ព្រមទាំងផែនការមួយទៀត​ក្នុងការបង្កើតមជ្ឈមណ្ឌល​ដើម្បីត្រួតពិនិត្យ​ការបើកដំណើរការឡើងវិញរបស់ទីក្រុងបាងកកផងដែរ។

សូមជម្រាបថា ជុំវិញផែនការបើកប្រទេសឡើងវិញនេះ មានវិស័យឯកជនមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងករណីឆ្លងថ្មី ប្រសិនបើការទទួលទានគ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យដំណើរការនៅថ្ងៃទី ១ ខែធ្នូ ទៅតាមអ្វីដែលរាជរដ្ឋាភិបាលថៃបានគ្រោងទុកមែននោះ។

ដោយឡែក ប្រតិបត្តិករទេសចរណ៍​ឯណោះវិញ បានខិតខំអំពាវនាវ​​លើគម្រោងការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ ដោយជំរុញឱ្យរដ្ឋាភិបាល​ចាប់ផ្តើមធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីដកចេញ​នូវការធ្វើចត្តាឡីស័ក​ចំពោះគ្នា​ទៅវិញទៅមកជាមួយប្រទេស​ផ្សេងទៀត។ ជាក់ស្ដែង នាយកប្រតិបត្តិការពាណិជ្ជកម្ម ក្រុមហ៊ុនអាកាសចរមួយកន្លែងបាននិយាយថា ការបើកដំណើរការទៅវិញទៅមក​រវាងប្រទេសនឹងប្រទេស​មានសារៈសំខាន់ណាស់​សម្រាប់​ការធ្វើដំណើរអន្តរជាតិ។ ប្រសិនបើគ្មានការព្រមព្រៀង​ទៅវិញទៅមកទេ វាអាចនឹងគ្មានតុល្យភាពអ្នកដំណើរនោះទេ៕

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ កំពុងត្រៀមខ្លួនបែបណាខ្លះ ក្នុងផែនការបើកទទទួលទេសចរវ៉ាក់សាំងនាចុងខែវិច្ឆិកាខាងមុខ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅដំបូងគេ ក្នុងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិ…

ចិនប្រតិកម្មខ្លាំងៗក្រោយអាមេរិក រកការគាំទ្រឲ្យកោះតៃវ៉ាន់ចូលជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិ

ព័ត៌មាន
ជម្លោះរវាងមហាអំណាចយក្យចិន និង សហរដ្ឋអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ កាន់តែកើនកំដៅថែមទៀត ក្រោយមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ