វ៉ាក់សាំង Pfizer

ថៃទទួលបានវ៉ាក់សាំង Pfizer ជើងដំបូង ២លានដូសពីអាមេរិក ក្នុងចំណោមការបញ្ជាទិញ ៣០លានដូស


អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា បន្ទាប់ពីបានបញ្ជាទិញវ៉ាក់សាំង ៣០លានដូស ថៃ បានទទួលនូវវ៉ាក់សាំង Pfizer ចំនួន ២លានដូសជើងដំបូង នៅថ្ងៃទី ២៩ ខែកញ្ញានេះ ហើយនៅសល់ប្រមាណ ២៨លានដូសទៀត រំពឹងនឹងទទួលបាននៅមុនដំណាច់ឆ្នាំ ២០២១។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
នេះជាក្រុមរថយន្តដែលបានដឹកវ៉ាក់សាំង Pfizer ចំនួន៣០លានដូស នៅក្នុងប្រទេសថៃ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក អា​នុ​ទី​ន បាន​លើក​ឡើង​ថា ក្រុមហ៊ុន​វ៉ាក់សាំង Pfizer នឹង​បញ្ជូន ៦​លាន​ដូ​សទៀត ក្នុង​ខែតុលា ហើយនឹង​បន្ត​បញ្ជូន​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​បំពេញ​ទៅ​តាម​ការ​បញ្ជា​ទិញ ៣០​លាន​ដូ​ស មុន​ដំណាច់ឆ្នាំ ២០២១​នេះ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Pfizer ជើង​ដំបូង​នេះ នឹង​បញ្ជូន​ទៅ​កាន់ នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​រដ្ឋបាល​ចំណីអាហារ និង​ឱសថ សម្រាប់​ដំណើរការ​ផ្ទៀងផ្ទាត់ មុន​នឹង​ធ្វើការ​ចែកចាយ​ទៅ​កាន់ គោលដៅ​ជុំវិញ​ប្រទេស ខណៈ​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង Pfizer អាច​នឹង​ចាប់ផ្តើម​នៅ​ខែតុលា​នេះ​។ ហើយ​គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​ថៃ គឺ​ប្រជាពលរដ្ឋ​ជាង ៥ លាន​នាក់ ដែល​មាន​អាយុ​ចាប់ពី ១២ ដល់ ១៨​ឆ្នាំ ដោយ​រដ្ឋ​ថៃ ត្រៀម​បម្រុង​វ៉ាក់សាំង Pfizer ១០​លាន​ដូ​ស​សម្រាប់​ពួក​គេ​។ ចំពោះ​វ៉ាក់សាំង​ដែល​នៅ​សល់ គឺ​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ គ្រប់គ្រង និង​សម្រេច​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ជំងឺ​។

វ៉ាក់សាំង Pfizer ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចាក់ ចម្រុះ​គ្នា​ជាមួយ​វ៉ាក់សាំង​ប្រភេទ​ដទៃ ដែល​សម្រេច​ដោយ អនុ​គណៈកម្មការ​ទទួល​ថ្នាំ​បង្ការ ពោល​គឺ អាច​នឹង​មានការ​ចាក់​ជាមួយនឹង Sinovac ចាក់​លាយ​ជាមួយ AstraZeneca ឬ​ក៏ AstraZeneca ចាក់​លាយ​ជាមួយ Pfizer​។

ប្រទេស​ចិន គ្រោង​នឹង​ផ្តល់​ជំនួយ​វ៉ាក់សាំង Sinovac ចំនួន ១​លាន ៥​សែន​ដូ​ស​បន្ថែម​ទៀត ខណៈ​រាជរដ្ឋាភិបាល​ថៃ ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង Sinovac ចំនួន ៦​លាន​ដូ​ស ដែល​គ្រោង​នឹង​មក​ដល់​ក្នុង​ខែតុលា ហើយ​ចំពោះ​វ៉ាក់សាំង AstraZeneca រំពឹង​ថា​នឹង​មានការ​បញ្ជា​ទិញ ១០​លាន​ដូ​ស​ផង​ដែរ​។

បើ​តាម​ក្រសួងសុខាភិបាល​ថៃ គិត​ចាប់តាំងពី​ខែមីនា មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ថៃ​ប្រមាណ ៤​លាន​នាក់ នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ២​ដូ​ស  គឺ​ទទួល​បាន ការ​ចាក់​ដូ​ស​ជម្រុញ​រួចរាល់​ហើយ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិនមានប្រតិកម្មបែបណាចំពោះ វត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន?

ព័ត៌មាន
ប្រទេសចិនបានស្វាគមន៍ចំពោះការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនថ្មី របស់លោក ហ្វូមីអូ គីហ្សីដា (Fumio Kishida) ដែលជាជ័យជំនះឈានទៅបើកផ្លូវឱ្យអ…

ចិនហាក់មិនសូវរំពឹងខ្ពស់ចំពោះដំណើរកម្សាន្តសប្តាហ៍មាសរបស់​ខ្លួន

ព័ត៌មាន
ពេលវេលាដំណើរកម្សាន្ត ដែលគេហៅថា សប្តាហ៍មាសរបស់ប្រទេសចិន នៅក្នុងខែតុលា ឆ្នាំ ២០២១នេះ ទំនងជាមិនមានការធ្វើដំណើរកម្សាន្តក្នុងស្រុកច្រើន ដូចមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ