Advertisement
កៅស៊ូថៃ

ថៃនឹងកាត់បន្ថយ ផ្ទៃដីដាំដុះកៅស៊ូ ដើម្បីធានាស្ថិរភាពតម្លៃកៅស៊ូក្នុងស្រុក


រាជរដ្ឋាភិបាលថៃ ត្រៀមផែនការកាត់បន្ថយផ្ទៃដីដាំដុះកៅស៊ូរបស់ខ្លួននៅឆ្នាំនេះ ដើម្បីបន្តធ្វើយ៉ាងណាឲ្យតម្លៃផលិតផលកៅស៊ូនៅក្នុងស្រុក អាចនឹងមានភាពប្រសើរឡើងជាងនាពេលបច្ចុប្បន្ន។ បើតាមមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលថៃ បានឲ្យដឹងទៀតថា យ៉ាងហោចណាស់ នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ថៃនឹងត្រូវកាត់បន្ថយផ្ទៃដីដាំដុះកៅស៊ូរបស់ខ្លួន ប្រមាណ ២សែនរ៉ៃ ក្នុងមួយឆ្នាំ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ
Advertisement

​តាមការ​ចុះផ្សាយ​ពីកាសែត​បាង​កកប៉ុស្ដិ៍ កាលពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ថៃ សន្យាថា នឹងឧបត្ថម្ភ​ថវិកា ១៦.០០០ បាត ឬស្មើ​នឹង​ប្រមាណ ៤៨០ ដុល្លារ​អាមេរិក សម្រាប់​ផ្ទៃដីដុះ ១​រ៉ៃ ដោយ​កំណត់​យក ត្រឹមតែ ១០រៃ​ប៉ុណ្ណោះ ក្នុងមួយ​គ្រួសារ សម្រាប់​កសិករ​ដែលចូលរួម​នៅក្នុង​គម្រោង​នេះ។ ប៉ុន្ដែ កសិករ​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ត្រូវតែ​ដាំដុះកៅ​ស៊ូ​នៅលើ​ផ្ទៃដី ដែលពួក​គាត់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ត្រឹម​ត្រូវ។

តាមការ​ដកស្រង់​សម្ដី​ដោយ​កាសែត​បាង​កក​ប៉ុស្ដិ៍ រាជរដ្ឋា​ភិបាល​ថៃ ចង់ចាប់​ផ្ដើម​អនុវត្ត​គម្រោង​នេះ នៅដើម​ខែក្រោយ​នេះត​ទៅ ហើយការ​កាត់បន្ថយ​ផ្ទៃដីដាំដុះ​កៅស៊ូ​នេះ គឺជាផ្នែក​មួយ នៃកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ថៃ ក្នុងការ​ធ្វើកំណែ​ទម្រង់​វិស័យ​កសិកម្ម​​ក្នុង​ប្រទេស​នេះ។

ទន្ទឹមនឹងដែរ រាជ​រដ្ឋាភិបាល​ថៃ ក៏បាន​លើកទឹកចិត្ត​ដល់​កសិករ ឲ្យដាំ​ដុះមុខ​​ដំណាំ​ផ្សេងៗ​ទៀត ក្រៅពីកៅស៊ូ ដែលបាន​ធ្វើឲ្យផ្ទៃ​ដីដាំដុះកៅ​ស៊ូ គិតមក​ទល់ពេល​នេះ បានថយចុះ​ប្រមាណ ៤សែនរ៉ៃ​ហើយ។ សម្រាប់​កសិករ ដែល​បានដាំដុះ​ដំណាំ​ខុសពី​កៅស៊ូ រាជរដ្ឋាភិបាល​ថៃ ក៏បាន​ផ្ដល់​ថវិកា ២ពាន់​បាត ឬស្មើ​នឹង​ប្រមាណ ៦០ ដុល្លារ​អាមេរិក សម្រាប់​ផ្ទៃដី​ដាំ​ដុះ ១រ៉ៃ ផងដែរ។

ដ្បិតតែ​ផ្ទៃដីដាំ​ដុះ​កៅ​ស៊ូ ត្រូវនឹង​បាន​កាត់បន្ថយ​ក្ដី ប៉ុន្ដែ គិតមកទល់​ពេល​នេះ គេសង្កេត​ឃើញ​ថា តម្លៃកៅ​ស៊ូនៅមិន​ទាន់ឃើញ​កើនឡើង​ថ្លៃនៅ​ឡើយ​ទេ។

សូម​ជម្រាបថា ផ្ទៃដីដាំ​ដុះកៅស៊ូ​ក្នុងប្រទេស​ថៃ នាពេល​បច្ចុប្បន្ន ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មានចន្លោះ​ពី ១៨ ទៅ ២០លានរ៉ៃ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ ក្រើនរម្លឹកដល់ធនាគារនិងគ្រឹះស្ថានឥណទាន មិនឲ្យយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារជាការធានាសម្រាប់ការផ្តល់កម្ចី

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានក្រើនរម្លឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានទាំងអស់ មិនត្រូវយកអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ...

ឧកញ៉ា សៀ ឫទ្ធី៖ កត្តា៣យ៉ាង​ធ្វើឲ្យវិនិយោគិនបរទេសចូលចិត្តមកវិនិយោគនៅកម្ពុជា

ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បាននឹងកំពុងមានរីកលូតលាស់ល្អជាលំដាប់។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land ដែលជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ