នាយករដ្ឋមន្ត្រីជប៉ុន Takaichi

នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជំទាស់នឹងការផ្លាស់ប្ដូរច្បាប់ការស្នងរាជ្យបល័ង្កបន្ត ដែលកំណត់ចំពោះតែបុរស


នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានថ្លែងទៅកាន់សភា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ថាលោកស្រីជំទាស់នឹងការផ្លាស់ប្តូរច្បាប់ការស្នងរាជ្យបន្តរបស់រាជវង្ស ដែលកំណត់សម្រាប់តែមនុស្សប្រុស។
នាយករដ្ឋមន្ត្រីជប៉ុន Takaichi
ដោយ

ការថ្លែងនេះ គឺជាការបង្ហាញគោលជំហរ ដែលច្បាស់លាស់បំផុតរបស់លោកស្រីលើបញ្ហានេះ ជាប្រធានបទដែលមានការជជែកវែកញែកគ្នាកាន់តែច្រើនឡើង ដោយសារតែវិបត្តិការស្នងរាជ្យបល័ង្ក កំពុងជិតចូលមកដល់ ចាប់តាំងពីគណបក្សរបស់លោកស្រីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតនៅខែនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។

លោកស្រីបានថ្លែងថា លោកស្រីគោរពចំពោះការសន្និដ្ឋានជារួមរបស់ក្រុមអ្នកជំនាញ ដែលបានពិភាក្សាអំពីរឿងនេះ និងបានរកឃើញនៅឆ្នាំ២០២១ ថា "សមស្របក្នុងការកំណត់សិទ្ធិការស្នងរាជ្យបល័ង្កបន្ត ចំពោះតែអ្នកដែលជាទាយាទភេទប្រុស និងមានសែស្រឡាយរាជវង្សផ្ទាល់តែប៉ុណ្ណោះ”។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាល និងខ្លួនលោកស្រីផ្ទាល់ គោរពតាមរបាយការណ៍នេះ។

ទោះយ៉ាងណា ក្នុងអំឡុងពេលថ្លែងពីគោលនយោបាយលើកចុងក្រោយបំផុត លោកស្រី ណាអិ តាកាអ៊ីឈិ ធ្លាប់បានថ្លែងថា លោកស្រីសង្ឃឹមថា "ការពិភាក្សានឹងកាន់តែស៊ីជម្រៅខ្លាំងឡើង អំពីវិធី ដែលនឹងធ្វើឱ្យ ការស្នងរាជ្យ បន្តមានស្ថិរភាព ដែលនឹងនាំឆ្ពោះទៅកាន់ ការកែសម្រួលច្បាប់រាជវង្ស"។

បើទោះជាប្រពៃណីបានកំណត់ថា មានតែបុរសប៉ុណ្ណោះ ដែលអាចស្នងរាជវង្សបន្តបាន និងបានអនុវត្តមករាប់ពាន់ឆ្នាំមកហើយក្ដី តែលទ្ធផលការស្ទង់មតិបានបង្ហាញថា ប្រជាជនភាគច្រើនគាំទ្រឱ្យមនុស្សស្រីឡើងគ្រងរាជ្យបល័ង្ក។

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ថៃ ព្រមានឱ្យពលរដ្ឋខ្លួនប្រយ័ត្នចំពោះការទទួលទានសាច់ជ្រូកឆៅ ក្រោយរកឃើញអ្នកស្លាប់ ៣នាក់

អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ បានប្រកាសដាស់តឿនប្រជាជនរបស់ខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះការបរិភោគសាច់ជ្រូកឆៅ បន្ទាប់ពីមានអ្នកជំងឺ ចំនួន ៤៩នាក់…

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំរៀបចំការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងសហគ្រាសសាធារណៈ

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារកែទម្រង់ការគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ