ទីផ្សារថយន្តអគ្គីសនី

ទីផ្សាររថយន្តអគ្គីសនីនៅអាស៊ានឆ្នាំនេះត្រូវបានព្យាករថា មានតម្លៃរហូតដល់ជិត៨ពាន់លានដុល្លារ


និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅឆ្នាំនេះការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងតំបន់នេះត្រូវបានគេព្យាករថានឹងមានកំណើនតិចតួចបើប្រៀបធៀបនឹងឆ្នាំ២០២៤។ បើតាមរបាយការណ៍របស់ Global Market Insights ទីផ្សាររថយន្តអគ្គីសនីនៅអាស៊ានមានទំហំជាង៧,៨ពាន់លានដុល្លារនៅឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥ ស្ថាប័ននេះព្យាករថា ទំហំទីផ្សាររថយន្តអគ្គិសនីនឹងដល់ជាង៧,៩ពាន់លានដុល្លារមានការកើនឡើងប្រមាណ១,២៨%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សារថយន្តអគ្គីសនី
ដោយ

ទំហំទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ានត្រូវបានស្ថាប័នស្រាវជ្រាវទីផ្សារ Global Market Insights ព្យាករថា នឹងកើនដល់ជាង៧,៩ពាន់លានដុល្លារនៅឆ្នាំ២០២៥ នេះ មានការកើនឡើង១,២៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំជាង៧,៨ពាន់លានដុល្លារ។ ស្ថាប័នស្រាវជ្រាវទីផ្សារនេះ បានប៉ាន់ប្រមាណថា ទីផ្សាររថយន្តអគ្គីសនីនៅក្នុងតំបន់នេះនឹងកើនឡើងទ្វេរដងដល់ជាង១៤,៨ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៤។ កំណើននេះត្រូវបានជំរុញដោយសារការកើនឡើងហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន។

ទីផ្សាររថយន្តអគ្គីសនីនៅក្នុងតំបន់អាស៊ានកំពុងក្តោបក្តាប់ចំណែកធំបំផុតដោយក្រុមហ៊ុនផលិតរថយន្តធំៗ៥រួមមាន BYD, Nissan, Tesla, Toyota និង VinFast។ ក្រុមហ៊ុនផលិតរថយន្តទាំង៥នេះត្រូវបានគេដឹងថា បានកាន់កាប់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងតំបន់នេះរហូតដល់ប្រមាណ៤៤% ដោយក្នុងនោះ BYD ធំជាងគេមានប្រមាណ១៣%។

សារព័ត៌មាន VN Express បានរាយការណ៍ថា ថៃជាទីផ្សាររថយន្តធំជាងគេនៅក្នុងតំបន់អាស៊ាន ខណៈវៀតណាមឈរនៅលំដាប់ទី២។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥ វៀតណាមលក់រថយន្តអគ្គិសនីបានប្រមាណជាង៩ម៉ឺនគ្រឿង ដែលស្មើនឹង២៦% នៃទំហំលក់រថយន្តសរុបរបស់ប្រទេសនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម Vingroup គ្រោងបោះទុនជិត៤០០លានដុល្លារ បង្កើតរោងចក្រផលិតដែកក្នុងស្រុកដ៏ធំមួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ក្រុមហ៊ុនខ្នាតយក្សរបស់វៀតណាម Vingroup បានប្រកាសពីគម្រោងបោះជំហានចូលប្រឡូកក្នុងឧស្សាហកម្មផលិតដែកថែប ដោយគ្រោងបោះទុនវិនិយោគរហូតជិត៤០០លានដុ…

តស់កុំឱ្យខកខានឱ្យកាសដ៏ល្អនេះឱ្យសោះ! Vietjet បញ្ចុះតម្លៃសំបុត្ររយៈពេល ១០ ថ្ងៃ៖ សន្សំសំចៃ និងកាន់តែងាយស្រួលធ្វើដំណើរជាងពេលណាៗទាំងអស់

(ភ្នំពេញ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ