វិស័យពាណិជ្ជកម្ម

សហភាពអឺរ៉ុប ព្រមានចំៗថា គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ គឺជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម


សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសព្រមានថា គោលនយោបាយពន្ធថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទើបតែដាក់ចេញដើម្បីឆ្លើយតបនឹងការសម្រេចរបស់តុលាការកំពូលអាម៉េរិក អាចនឹងបំពានកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

ការព្រមាននេះ ធ្វើឡើងក្រោយការវាយតម្លៃមួយរបស់សហភាពអឺរ៉ុបរកឃើញថា គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ នឹងដំឡើងពន្ធលើទំនិញនាំចេញមួយចំនួនរបស់សហភាពអឺរ៉ុប រួមទាំងឈីស និងផលិតផលកសិកម្មមួយចំនួនលើសពី១៥% ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

​​បន្ទាប់ពីតុលាការកំពូលអាម៉េរិក បានសម្រេចចេញសាលដីការលុបចោលពន្ធគយបដិការរបស់ខ្លួន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធសកលថ្មី១០% ហើយក្រោយមកបានគំរាមដំឡើងពន្ធថ្មីនេះដល់១៥%។ គណៈកម្មការអឺរ៉ុប បាននិយាយថា ពន្ធគយថ្មីនេះនឹងត្រូវបានបន្ថែមទៅលើពន្ធ​ដែលមានស្រាប់​ដែលជំរុញឱ្យពន្ធលើទំនិញនាំចេញមួយចំនួនរបស់សហភាពអឺរ៉ុប ដូចជា ឈីស បឺ ប្លាស្ទិក និងសារធាតុគីមីជាដើម លើសពីដែនកំណត់១៥% ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ពន្ធគយថ្មីដែលលោក ដូណាល់ ត្រាំ ទើបតែដាក់ចេញដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់តុលាការកំពូលអាម៉េរិក នេះអាចមានរយៈពេលរហូតដល់១៥០ថ្ងៃ។

ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសម្រេចបានកាលពីឆ្នាំមុនរវាងលោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ur,sula von der Leyen) បានកំណត់ពន្ធ១៥% លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ខណៈដែលលុបចោលពន្ធជាច្រើនលើទំនិញនាំចេញរបស់សហរដ្ឋអាម៉េរិក ទៅកាន់អឺរ៉ុប។ ទោះជាយ៉ាងណាសហរដ្ឋអាម៉េរិក នៅតែរក្សាពន្ធ៥០% លើដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប។

ក្រុមសមាជិកសភា​នៃសហភាពអឺរ៉ុបបានផ្អាកការអនុម័តកិច្ចព្រមព្រៀងនេះ ហើយកំពុងរង់ចាំភាពច្បាស់លាស់លើគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ។ ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic បានជួបពិភាក្សាជាមួយក្រុមមន្ត្រីអាម៉េរិក ហើយភាគីទាំងពីរនិយាយថា ពួកគេចង់រក្សាកិច្ចព្រមព្រៀងនេះឱ្យនៅដដែល ទោះបីជាពេលនេះអ្វីៗស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន រឹតបន្តឹងការនាំចេញទំនិញសំខាន់ៗទៅជប៉ុន ដើម្បីទប់ស្កាត់ការបង្កើនកម្លាំងយោធា

រដ្ឋាភិបាលចិន បានប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញភ្លាមៗទៅកាន់ក្រុមហ៊ុន និងស្ថាប័នជប៉ុន ចំនួន៤០ ចាប់ពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ តទៅ។…

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកឱកាសសម្រាប់ដៃគូអាជីវកម្ម ដើម្បីបង្កើតស្ថានីយសាកឡានអគ្គិសនីនៅទូទាំងប្រទេស

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាននិងកំពុងជំរុញការពង្រីកស្ថានីយសាកឡានអគ្គិសនី VET Charging Station នៅទូទាំងប្រទេស ដែលរំពឹងថា នឹងកើនដល់ ១០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ