វិស័យសេដ្ឋកិច្ច

តើការធ្លាក់ក្នុងវិបត្តិនយោបាយរបស់បារាំង អាចបង្កឱ្យមានវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូ ឬយ៉ាងណា?


ការដួលរលំរដ្ឋាភិបាលរបស់បារាំង ជុំវិញការគ្មានសមត្ថភាពក្នុងការទទួលបានសំឡេងគាំទ្រចំពោះវិធានការត្បិតត្បៀតរបស់ខ្លួនក្នុងការបោះឆ្នោតនៅដើមសប្តាហ៍នេះ កំពុងបង្កើនការភ័យខ្លាចថា តើបំណុលសាធារណៈរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅសហភាពអឺរ៉ុបមួយនេះ កំពុងគ្រប់គ្រងលែងបានឬយ៉ាងណា ហើយថា តើភាពចលាចលនេះអាចបង្កជាវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូទាំងមូលដែរឬទេ?
វិស័យសេដ្ឋកិច្ច
ដោយ

នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វ័រ បៃរូ (Francois Bayrou) ត្រូវបានសមាជិកសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត ដើម្បីបណ្ដេញលោកចេញពីតំណែង បន្ទាប់ពីពួកគេមិនគាំទ្រវិធានការត្បិតត្បៀតថវិការបស់រដ្ឋាភិបាល ដែលលោក បៃរូ អះអាងថា អាចជួយសន្សំសំចៃប្រាក់បានប្រហែលជាង៥២ពាន់លានដុល្លារនៅក្នុងថវិកាជាតិ នៅឆ្នាំក្រោយ។

ប៉ុន្តែនៅប៉ុន្មានម៉ោងមុនពេលលោក បៃរូ ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងនេះ នាយករដ្ឋមន្ត្រីបារាំងរូបនេះ បានព្រមានថា វិបត្តិសារពើពន្ធរបស់ប្រទេសបារាំងនឹងបង្កជាហានិភ័យដល់ការខិតខំរបស់បារាំងក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ លោក បៃរូ បានប្រាប់សមាជិកសភាថា ពួកគេមានសិទ្ធិអំណាចក្នុងការទម្លាក់រដ្ឋាភិបាល ប៉ុន្តែពួកគេគ្មានសិទ្ធិអំណាច ដើម្បីលុបបំបាត់ការពិតបានឡើយ ដោយលោកបានបន្ថែមថា ការណ៍ពិតដែលកំពុងកើតមាននៅប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អឺរ៉ុបនេះ គឺបន្ទុកបំណុលមិនអាចទ្រាំទ្របាន ហើយវានឹងកើនឡើងកាន់តែធ្ងន់ និងចំណាយកាន់តែច្រើនផងដែរ។

ពេលនេះ គេមិនទាន់ដឹងទេថា តើនឹងមានអ្វីកើតឡើងក្នុងពេលខាងមុខ ពោលគឺថា តើបារាំងនឹងរៀបចំការបោះឆ្នោតថ្មីតាមការទាមទាររបស់គណបក្សស្តាំនិយមជ្រុល ឬក៏ថា តើប្រធានា​ធិបតីបារាំងលោក Emmanuel Macron អាចនឹងបង្កើតរដ្ឋាភិបាលក្នុងសំឡេងភាគតិចជាបន្តទៀត ឬក៏យ៉ាងណានោះទេ ព្រោះនេះជាផ្នែកនយោបាយ។

ប៉ុន្តែសម្រាប់ផ្នែកសេដ្ឋកិច្ចវិញ គឺពាក់ព័ន្ធនឹងប្រាក់ និងបន្ទុកបំណុលដ៏ច្រើនរបស់បារាំង។ មកដល់ពេលនេះ គ្មានប្រទេសអឺរ៉ុបណាមួយ ដែលមានបំណុលជាតិសរុបច្រើនជាងបារាំងនោះទេ។ បំណុលរបស់បារាំង បានកើនឡើងដល់ប្រមាណជិត៤ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល១១៣%នៃផលិតផលក្នុងស្រុកសរុបរបស់បារាំង ដោយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតដល់១២៥% នៅត្រឹមឆ្នាំ២០៣០។ ដូច្នេះហើយថា តើគេគួរតែបារម្ភអំពីស្ថិរភាពនៅតំបន់ចាយប្រាក់អឺរ៉ូដែរឬទេ ប្រសិនបើហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ លែងអាចគ្រប់គ្រងបាននោះ?

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វិស័យទេសចរណ៍អាម៉េរិក ប្រឈមនឹងបាត់បង់ចំណូលប្រមាណ៣០ពាន់លានដុល្លារនៅឆ្នាំនេះ

សហរដ្ឋអាម៉េរិកនឹងខាតបង់ប្រាក់ចំណូលប្រមាណ៣០ពាន់លានដុល្លារនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ នៅឆ្នាំនេះ ដោយសារបរិយាកាសនយោបាយ និងប្រាក់ដុល្លារ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារក្រុមប្រឹក្សាអ្នកច្បាប់

(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ