ការចាក់វ៉ាក់សាំង

រលកឆ្លងទី៥ កំពុងកម្រើកឡើងវិញ ជំរុញឲ្យបារាំងសម្រុកចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋវ័យចំណាស់


ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សចាប់ពីអាយុ ៥០ ទៅ ៦៤ ឆ្នាំនៅក្នុងខែធ្នូខាងមុខនេះ ខណៈដែលយុទ្ធនាការចាក់ដូសជំរុញនេះ ធ្វើឡើងចំពេលដែលប្រទេសបារាំងកំពុងចាប់ផ្តើមជួបប្រទះនូវរលកឆ្លងទី៥នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
Breaking News- ប្រធានាធិបតីបារាំង ឆ្លងកូវីដ-១៩ (រូបភាព៖ Sky News)
ដោយ

ចាប់ពីថ្ងៃទី ១៥ ខែធ្នូទៅ បារាំងនឹងចាក់ដូសជំរុញជូនមនុស្សចាស់អាយុពី ៥០ ដល់ ៦៤ ឆ្នាំ ហើយបន្ទាប់ពីនោះ ពួកគេត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីបន្តសុពលភាពនៃប័ណ្ណសុខភាពរបស់ពួកគេ ក្នុងការចូលទៅកាន់កន្លែងសាធារណៈផ្សេងៗ ដូចជា ភោជនីយដ្ឋាន ផ្សារទំនើប និងការធ្វើដំណើរតាមរថភ្លើងជាដើម។

យ៉ាងណាមិញប្រធានាធិបតីបារាំង ក៏បានចេញមុខអំពាវនាវដល់អ្នក ដែលរស់នៅក្នុងប្រទេសបារាំងដែលមិនទាន់បានចាក់វ៉ាក់សាំង មេត្តាទៅទទួលការចាក់វ៉ាក់សាំង។ លោកបាននិយាយទៀតថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារខ្លួនអ្នក និងដើម្បីរស់នៅជាធម្មតាឡើងវិញ។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវើ វើរេន (Olivier Veran) បាននិយាយថា ប្រទេសក្នុងតំបន់អឺរ៉ុប ក៏ដូចជាប្រទេសជិតខាងបារាំងជាច្រើនកំពុងស្ថិតក្នុងរលកឆ្លងទី ៥ ហើយអ្វីដែលបារាំងកំពុងជួបប្រទះមើលទៅហាក់ដូចជាការចាប់ផ្តើមនៃរលកឆ្លងទី ៥ ដូចគ្នាដែរ។ គួជម្រាបថា គិតត្រឹមថ្ងៃទី ១០ វិច្ឆិកា ក្រសួងសុខាភិបាលបារាំង បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ១ម៉ឺន ១ពាន់នាក់  ដែលជាថ្ងៃទីពីរជាប់គ្នា ជាមួយនឹងករណីឆ្លងថ្មីដែលមានចំនួនលើសពី ១ម៉ឺននាក់ ។ 

យ៉ាងណាមិញ ក្រោយមើលឃើញករណីឆ្លងថ្មីមានការហក់ឡើងវិញ ក្រសួងអប់រំក្នុងប្រទេសបារាំងបានប្រកាសថា សម្រាប់សិស្សបឋមទាំងអស់ នឹងត្រូវដាក់ចេញវិធានការតឹងរឹងម្តងទៀតចាប់ពីថ្ងៃចន្ទខាងមុខនេះតទៅ ដោយសិស្សទាំងអស់ត្រូវតែ ពាក់ម៉ាស់ បាញ់អាកុល និងរក្សាគម្លាត។

សូមជម្រាបថា អត្រាអ្នកជំងឺឆ្លងកូវីដ១៩កើនឡើង ៤០ ភាគរយក្នុងប្រទេសនេះ កាលពីសប្តាហ៍មុន ហើយអត្រាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយខែចុងក្រោយនេះ ដែលលោក ម៉ាក្រុងប្រធានាធិបតីបារាំង ចាត់ថាគឺជា សញ្ញាព្រមានថ្មីសម្រាប់ពលរដ្ឋបារាំង៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្រេចមិនដាក់រនាំងពន្ធគយលើការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួនបីនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មអាមេរិក បានបដិសេដកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនផលិតថាមពលបន្ទះសូឡាក្នុងស្រុករបស់ខ្លួនមួយក្រុម ដែលបានស្នើសុំដាក់…

វៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covaxin របស់ឥណ្ឌា

ព័ត៌មាន
បន្ទាប់ពីអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ