រថយន្តអគ្គិសនី

កំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅចិន និងអាម៉េរិកនឹងទាញទម្លាក់តម្រូវការប្រេងនៅឆ្នាំនេះ


ក្រុមអ្នកវិភាគបានព្យាករថា តម្រូវការប្រេងឥន្ធនៈសកលអាចនឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំ២០២៤នេះ ដោយសារការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីនៅប្រទេសចិន និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគអះអាងថា ការធ្លាក់ចុះតម្រូវការប្រេងឥន្ធនៈនេះចង់ ឬមិនចង់វានឹងទាញទម្លាក់ផលិតកម្មប្រេងឱ្យមានការធ្លាក់ចុះដូចគ្នានៅឆមាសទី២ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនប្រឹក្សាយោបល់ វូដ ម៉េកឆិនស៊ី (Wood Mackenzie) បានព្យាករកាលពីពេលកន្លងមកថា តម្រូវការប្រេងសាំងទំនងជានឹងកើនឡើង៣៤ម៉ឺនធុងបារ៉ែលបន្ថែម ដែលនឹងជំរុញឱ្យការប្រើប្រាស់ប្រេងឥន្ធនៈឈានដល់ជាង២៦លានធុងបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំនេះ ដែលជាកម្រិតមួយទាបបំផុតចាប់តាំងពីឆ្នាំ២០២០ និងជាកម្រិតមួយទាបជាងឆ្នាំមុន ដែលមានកំណើន៧០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ។

យ៉ាងណាមិញលោក ស៊ូសាន ហ្គូបតា (Sushant Gupta) អ្នកវិភាគនៅក្រុមហ៊ុន Woodmac បាននិយាយថា តម្រូវការរថយន្តអគ្គិសនី(EVs) បាននិងកំពុងកើនឡើងនៅសហរដ្ឋអាម៉េ​រិក និងប្រទេសចិន ដែលនឹងទាញទម្លាក់តម្រូវការប្រេងសាំងឱ្យធ្លាក់ចុះនៅឆ្នាំនេះ។ ជាក់ស្ដែង តម្រូវការប្រេងនៅចិនត្រូវបានគេព្យាករថា នឹងកើនឡើងតែ១ម៉ឺនធុងបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតម្រូវការរថយន្តអគ្គិសនីកើនឡើងនៅក្នុងប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។

ដោយលោក មូកេស សាដេវ (Mukesh Sahdev)អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថា តម្រូវការប្រេងសាំងសកលនឹងមានប្រហែល២៦លានធុងបារ៉ែលក្នុង១ថ្ងៃនៅឆ្នាំ២០២៤ នេះ ដោយកើនឡើងប្រហែល៣០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃដែលជាកំណើនមួយទាបជាងកាលពីឆ្នាំមុន ដែលមានកំណើនប្រហែល៧០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ប្រទេសចិន ដែលជាអ្នកជំរុញតម្រូវការប្រេងសាំងរបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្តអគ្គិសនីទាំងអស់នៅឆ្នាំនេះ។

ការព្យាកររបស់ក្រុមស្រាវជ្រាវនៃក្រុមហ៊ុន China National Petroleum Corp (CNPC) បង្ហាញថា ការប្រើប្រេងសាំងដោយក្រុមហ៊ុននាំចូលប្រេងឆៅធំជាងគេលើពិភពលោកនឹងកើនឡើងប្រហែលជាង១% ឬប្រហែល២លានតោនដោយឡើងដល់ជាង១៦៥លានតោននៅឆ្នាំនេះ។

ចំណែកក្រុមស្រាវជ្រាវនៃក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ចិន Sinopec បានរំពឹងថា តម្រូវការប្រេងសាំងនឹងកើនឡើងជិត២% ឬប្រហែល៣លានតោន ​​ដោយឡើងដល់១៨២ លានតោននៅឆ្នាំនេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អម្រឹតអាចនឹងវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយធនាគារ SinoPac ប្រកាសទិញភាគហ៊ុន១០០%

ព័ត៌មាន
ធនាគារតៃវ់ាន់ SinoPac ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន SinoPac Holdings បានសម្រេចទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដ…

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីមួយព្រមផ្ដល់សំណងជិត៨០លានដុល្លារ ចំពោះការលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសអូស្ត្រាលី Qantas បានព្រមព្រៀងផ្ដល់ប្រាក់សំណងចំនួន១២០លានដុល្លារអូស្ត្រាលី ឬ៧៩លានដុល្លារអាម៉េរិក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ