ម៉ាឡេស៊ីរើសបាននាយករដ្ឋមន្ត្រីថ្មីហើយ

ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីកំពុងលេចមុខហើយ!


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៩សីហាថា អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអ៊ីស្មែល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) ទំនងនឹងក្លាយជាអ្នកបង្កើតរដ្ឋាភិបាលថ្មី ពោលគឺរូបលោកទំនងនឹងអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី បន្ទាប់ពីទើបទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។ នេះបើតាមការចុះផ្សាយបន្តដោយសារព័ត៌មានរ៉យទ័រ។
លោកអ៊ីស្មែល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob)

លោក​អ៊ី​ស្មែ​ល សា​ប្រ៊ី យ៉ា​កុប (Ismail Sabri Yaakob) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដណ្តើម​បានការ​គាំទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ជាមួយនឹង​សម្លេង គាំទ្រ ១១៤ នៃ​សមាជិក​សភា​សរុប ២២៤​នាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ម៉ា​ឡេ​ស៊ី The Star​។ ប៉ុន្ដែ ក្រោយ​ពី​មានការ​គាំទ្រ​ពី​រដ្ឋសភា​ក្នុង​សំឡេង​ភាគច្រើន​ក៏​ពិតមែន ប៉ុន្ដែ លោក អ៊ី​ស្មែ​ល នៅ​មិន​ទាន់​ប្រាកដ​ថា​នឹង​អាច​ក្លាយជា​ប្រធានាធិបតី ពោល​គឺ​នៅ​រង​ចាំ​ការ​សម្រេច​ចុង​ក្រោយ​មួយទៀត​ពី​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​។

ក្នុង​ជំ​ហ៊ាន​បន្ទាប់ ព្រះមហាក្សត្រ អាល់​-​ស៊ុ​ល​តង់​អាប់​ឌុ​ល​ឡា ចង់ឱ្យ​អនាគត​នាយក​រដ្ឋមន្ត្រី ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​សម្ងាត់​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សមាជិក​សភា​ទាំងមូល​ម្ដងទៀត ដើម្បី​បង្ហាញ​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​រូប​នោះ មានការ​គាំទ្រ​ភាគច្រើន​ពី​សភា​ពិតមែន តាម​ក្រប​ខណ្ឌ​ច្បាប់​។

បន្ទាប់​មក​ទៀត សម្រាប់​សមាជិក​សភា​ណា​ដែល​គាំទ្រ​លោក Yaakob ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​ផ្ទៀងផ្ទាត់​ការ​គាំទ្រ​របស់​ពួក​គេ​ជាមួយ​ទ្រង់​ដោយ​ផ្ទាល់​។ យ៉ាងណាមិញ សមាជិក​សភា​ដែល​មាន​ទំនោរ​ប្រឆាំង ហើយ​ដែល​ភាគច្រើន​មាន​ទំនោរ​គាំទ្រ​បេក្ខភាព​ផ្សេង​ទៀត ដូច​ជា​លោក Anwar Ibrahim​ជាដើម មិន​ត្រូវ​បាន​ព្រះមហាក្សត្រ​កោះ​អញ្ជើញ​នោះ​ទេ​។

គួរ​ជម្រាប​ថា ប្រសិនបើ​លោក​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​ដោយ​មហាក្សត្រ​ម៉ា​ឡេ​ស៊ី​ពិតមែន វត្តមាន​របស់​លោក Yaakob នឹង​បង្ហាញ​ពី​ការ​រិល​ប្រ​ឡប់​មក​វិញ​របស់​គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​ស៊ី ហៅ​កាត់​ថា UMNO ក្នុង​ការ​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី​ឡើង​វិញ បន្ទាប់​ពី​បាន​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់​កាលពី​៣​ឆ្នាំ​មុន ដោយសារ​បញ្ហា​ពុក​រលួយ​។

សូម​បញ្ជាក់​ថា លទ្ធផល​ផ្លូវការ​នៃ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​ត្រូវ​ប្រកាស​ដោយ​ស្តេច​ស៊ុ​ល​តង់​យ៉ាង​យូរ​ត្រឹម​ចុង​ស​ប្តា​ហ៍​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង បន្ដបង្កើនដើមទុនចុះបញ្ជីដល់ ១០៥លានដុល្លារ ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩រាតត្បាត

ព័ត៌មាន
ទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាក៏ដូចជាពិភពលោកយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ ជីបម៉ុង ដែលទើបតែមានប្រតិបត្តិការជ…

ថៃ ព្រមានពីហានិភ័យខ្ពស់កំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ក្រោយមេរោគបំប្លែងថ្មីឌែលតា ចូលអុកឡុក

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុរបស់ថៃបានចេញមកព្រមានពីហានិភ័យកំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ដោយសារការរីករាលដាលឆ្លងកូវីដ១៩ បំម្លែងខ្លួនថ្មី មិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ