ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេលការផាកពិន័យ

ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេលការផាកពិន័យ ចំពោះការស្នើសុំអាជ្ញាបណ្ណសម្រាប់អាជីវកម្មតាមអនឡាញដល់ថ្ងៃទី ១ខែកក្កដា


ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល នីតិបុគ្គលនិងសាខាក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស

នៅក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញកាលពីថ្ងៃទី០២ ខែមីនានេះបានបញ្ជាក់ផងដែរថា  ក្រសួងនឹងបន្ដពន្យារពេលការផាកពិន័យចំពោះ អាជីវកម្មណាដែយឺតយ៉ាវដាក់ពាក្យស្នើសុំលិខិតអនុញ្ញា ត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករហូតដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។ ការពន្យារពេលនេះ ដោយយោងតាមការសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងរាលដាលខ្លាំងក្នុងសហគមន៍ផងដែរ។

នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងពាណិជ្ជកម្មបានពន្យារពេលផាកពិន័យនេះ ខណៈកន្លងមកក៏មានការពន្យារពេលនេះជាច្រើនលើករួចមកហើយដែរ។

ស្របពេលដែលការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញនៅកម្ពុជាមានការរីកចម្រើនខ្លាំង ក្រសួងពាណិជ្ជកម្មបានក្រើនរម្លឹកដាស់តឿនជាថ្មីឲ្យក្រុមហ៊ុន សហគ្រាស និងអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ បើមិនចង់រងការការផ្អាក ឬបញ្ឈប់អាជីវកម្ម ឬរងពិន័យជាទឹកប្រាក់រហូតដល់ ១០លានរៀល ប្រសិនបើបន្តរកស៊ីដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវ។

ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ ធ្លាប់បានបញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល, លិខិតអនុញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានតម្លៃ៤០ម៉ឺនរៀល និងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល។

សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញក៏បាន៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរៀបចំដែនដីព្រមានថា ក្រុមហ៊ុនសាងសង់ ឬរុះរើសំណង់គ្មានលិខិតអនុញ្ញាតអាចប្រឈមនឹងការរំលាយចោល

ព័ត៌មាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមក្រុមហ៊ុនសាងសង់ ឬម៉ៅការមិនឲ្យសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិត…

អឺរ៉ុបប្រឈមនឹងការខ្វះខាតឧស្ម័ន ៤០ លានតោនក្នុងមួយឆ្នាំ ក្រោយកាត់ផ្ដាច់ការនាំចូលពីរុស្ស៊ី

ព័ត៌មាន
ស្របពេលដែលអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ី អឺរ៉ុបក៏កំពុងប្រឈមរងផលប៉ះពាល់ទៅលើតម្រូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួនសម្រាប់ការផលិតជាថាមពលអគ្គិសនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ