ធនាគារពិភពលោកអនុម័តថវិការ១១៣លានដុល្លារ

ធនាគារពិភពលោកអនុម័តថវិការ១១៣លានដុល្លារ សម្រាប់កម្ពុជាជួយលើកកម្ពស់ការថែទាំសុខភាពជនងាយរងគ្រោះបំផុត


ធនាគារពិភពលោក នៅថ្ងៃទី១០ ខែមីនា បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត ដែលមានទឹកប្រាក់ចំនួន ១១៣លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបាន សេវាថែទាំសុខភាពមានគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់ ជួយដល់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ការឆ្លើយតបមានប្រសិទ្ធភាពទៅនឹងវិបត្តិផ្នែកសុខភាពនានាដែលអាចកើតមាន។
ធនាគារពិភពលោក

កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយ សម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។ កញ្ចប់ហិរញ្ញប្បទានថ្មីនេះ នឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល  សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពវាតាមរយៈការលើកកម្ពស់ការយល់ដឹង  កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។ គម្រោងនេះនឹងជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និង ផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ និងមានគោលដៅឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្សនៅទូទាំងប្រទេស។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់ សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ។ លោកស្រីបន្ថែមថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើតាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និង ជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព។

ជាមួយគ្នានេះ ហិរញ្ញប្បទានថ្មីនេះបានសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨លានដុល្លារ មកពីប្រទេសអូស្រ្តាលី អនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រទេសកូរ៉េខាងត្បូង និងសេវាហិញ្ញប្បទានសកល ហើយប្រទេសកម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន ១៨៦លានដុល្លារអាមេរិកជាហិរញ្ញប្បទានបដិភាគក្នុងគម្រោងនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ហិរញ្ញប្បទាននេះគឺជាដំណាក់កាលទី២ នៃគម្រោងការលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស ដែលដំណាក់កាលទី១ នៃគម្រោងនេះមានរយៈកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងថាផ្កាយរណបចារកម្មដែលខ្លួនទើបបាញ់បង្ហោះ គឺទុកតាមដានសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត

ព័ត៌មាន
របបកុម្មុយនីសព្យុងយ៉ាងបានប្រកាសថា ខ្លួនបានសាកល្បង បង្ហោះផ្កាយរណបដ៏សំខាន់ថ្មីមួយទៅក្នុងគន្លងតារាវិថី ប៉ុន្តែអ្នកជំនាញមួយចំនួនមិនជឿលើការអ…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក សង្គ្រាមផ្ទុះឡើង និងកំពុងអូសបន្លាយរវាងរុស្ស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ