សេដ្ឋកិច្ចថៃ

រាជរដ្ឋាភិបាលថៃ រំពឹងខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នឹងសម្រេចបាន ១,២% ហើយបន្ដកើនដល់ ៤% នៅឆ្នាំ២០២២


ប្រទេសថៃ កំពុងមានដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកការសម្រេចបាននូវកំណើន ១,២% នៅឆ្នាំ២០២១នេះ និងទំនងជាអាចនឹងកើនឡើងដល់ ៣,៥% ទៅ៤% នៅឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ ការរំពឹងទុកនូវកំណើនសេដ្ឋកិច្ចនេះ គឺធ្វើឡើង នៅគ្រាដែលប្រទេសថៃ ចាប់ផ្ដើមមានដង្ហើមសេដ្ឋកិច្ចប្រសើរឡើងវិញជាបណ្ដើរៗ ក្រោយពេលបើកប្រទេសនេះ បានចាប់ផ្ដើមទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច។
រូបតំណាង៖ កំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២១
ដោយ

ក៏​ប៉ុន្ដែ ថ្មី​ៗ​នេះ ប្រទេស​ថៃ ក៏​ទើបតែ​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង ជា​លើក​ដំបូង​ផង​ដែរ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ប្រទេស​ថៃ​នឹង​អាច​មានការ​រឹតត្បិត​តឹង​រឹង​ឡើង​វិញ ព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់ អូ​ចា​ក៏​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​អាច​នឹង​ពិចារណា​លើ​វិធានការ​បិទ​ខ្ទប់​ឡើង​វិញ ប្រសិនបើ​ថៃ​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​នេះ​។

Story: សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ទើបតែ​ចាប់ផ្ដើម​មាន​ដង្ហើម​ដក​ប្រសើរ​ឡើង នៅ​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ នៅ​គ្រា​ដែល​ប្រទេស​នេះ បាន​បើកទ្វារ​ទទួល​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ខណៈ​ដែល​វិស័យ​ទេសចរ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ថៃ​។ លោក ថា​ណា​ខន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​និយាយ​ថា ប្រទេស​ថៃ កំពុង​ដើរ​ឆ្ពោះទៅ​រក​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ១,២% នៅ​ឆ្នាំ​២០២១​នេះ ហើយ​ទំនងជា​អាច​នឹង​កើន​ដល់ ៣,៥ ទៅ ៤​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​។

ជាមួយ​គ្នា​នេះ ទុនបម្រុង​អន្តរជាតិ​របស់​ថៃ មានការ​កើនឡើង​ដល់ ២៤៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ខែតុលា​កន្លង​ទៅ​នេះ ដែល​មាន​ប្រហែល​៣​ដង នៃ​កាតព្វកិច្ច​សងបំណុល​បរទេស​រយៈពេល​ខ្លី របស់​ប្រទេស​ថៃ​ដែល​កំពុង​មាន​បច្ចុប្បន្ន​។ ទុនបម្រុង​អន្តរជាតិ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ព្រោះ​វា​ដើរតួ​ជា​ជ​ន្ទ​ល់​សម្រាប់​ទប់​ការ​ប្រែប្រួល​ឆាប់រហ័ស​នៃ​ទីផ្សារ​អន្តរជាតិ​។ ទុនបម្រុង​អន្តរជាតិ ក៏​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​បាត​ថៃ នៅ​ពេល​ប្រឈម​នឹង​ការ​ប្រែប្រួល ដែល​អាច​ដាក់​សម្ពាធ​ទៅ​លើ​ការ​នាំ​ចេញ និង​តម្លៃ​ទំនិញ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ វា​គឺជា​សូចនាករ​សំខាន់ នៃ​ស្ថិរភាព​រូបិយ​វត្ថុ និង​សន្ដិសុខ​របស់​ប្រទេស​ថៃ​ថែម​ទៀត​ផង​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដដែល​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុ​ត ចាន់​អូ​ចា កំពុង​ធ្វើ​កិច្ចការ​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​លើកកម្ពស់ កំណើនសេដ្ឋកិច្ច​ប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​ក៏​កំពុង​ខ្នះខ្នែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ផង​ដែរ​។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា ប្រទេស​ថៃ បាន​ចាប់ផ្ដើម​បើក​ប្រទេស​មុនគេ​នៅ​តំបន់​អាស៊ាន ដើម្បី​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ពិសេស​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ថៃ អាច​ស្ទុះ​ងើបឡើង​រលាស់​ខ្លួន​ចេញពី​វិបត្តិ​កូ​វី​ដ​១៩​។ ទោះ​យ៉ាងណា គេ​នៅ​មិន​ទាន់​ឃើញ​មាន​អាជីវកម្ម​ច្រើន​នោះ​ទេ ដែល​មានដំណើរ​ការ​បាន​ប្រក្រតី ដូច​ទៅ​នឹង​ស្ថានភាព​មិន​ទាន់​មានការ​រាតត្បាត​កូ​វី​ដ​១៩​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​បាន​អះអាង​ទៀត​ថា សេដ្ឋកិច្ច​ថៃ នឹង​ត្រូវ​បាន​ជំរុញ​បន្ថែម​ទៀត នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​វិនិយោគ​មូលនិធិ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​១​ទ្រី​លាន​បាត ឬ​ស្មើនឹង​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​រអា​មេ​រិ​ក​។ ក្នុង​នោះ ទឹកប្រាក់​ប្រមាណ ១៨០​លាន​ដុល្លារ នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ការ​វិនិយោគ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន និង​វិធានការ​ជំរុញ​សេដ្ឋកិច្ច​។ រីឯ ទឹកប្រាក់​ដែល​នៅ​សល់​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើត​ការងារ និង​ស្ដារ​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ជួយឲ្យកូរ៉េខាងត្បូង និងជប៉ុនមានការដោះដូរពាណិជ្ជកម្មសេរីរវាងគ្នាជាលើកដំបូង

ព័ត៌មាន
តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP នឹងជួយឲ្យប្រទេសកូរ៉េខាងត្បូងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីល…

វៀតណាម នាំចូលសាច់ជ្រូកកើនដល់ ៣៣,២ម៉ឺនតោន ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ

ព័ត៌មាន
យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ការនាំចូលសាច់ជ្រូកបង្កកបានកើនឡើងជិតបីដង ដោយមានរហូតដល់ ៣៣ម៉ឺន ២ពាន់តោនក្នុងរយៈពេល ១០ ខែដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ