វិស័យសេដ្ឋកិច្ច

ទ្រព្យសម្បត្តិរបស់ពលរដ្ឋអាម៉េរិក ដែលមានលុយលើសពី២លានដុល្លារកើនឡើង៥ទ្រីលានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ


ទិន្នន័យរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ពលរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិលើសពី២លានដុល្លារបានបន្ថែមលុយរហូតដល់៥ទ្រីលានដុល្លារក្នុងទ្រព្យសម្បត្តិរបស់ពួកគេនៅត្រីមាសទី២ ឆ្នាំ២០២៥។ ការបន្ថែមនេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់កំពូលអ្នកមានទាំងនេះកើនឡើងដល់១១៣ទ្រីលានដុល្លារអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យសេដ្ឋកិច្ច
ដោយ

ទិន្នន័យរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ពលរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិលើសពី២លានដុល្លារបានបន្ថែមមូលនិធិរហូតដល់៥ទ្រីលានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់ពួកគេនៅត្រីមាសទី២ ឆ្នាំ២០២៥ ខណៈទីផ្សារមូលបត្របានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់វិនិយោគិន។ ការបន្ថែមនេះ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងដល់១១៣ទ្រីលានដុល្លារនៅត្រីមាសទីពីរឆ្នាំនេះ ដោយបានកើនឡើងពីចំនួន១០៨ទ្រីលានដុល្លារនៅត្រីមាសទី១។

កត្តាចម្បងដែលជួយជំរុញឱ្យទ្រព្យសម្បត្តិរបស់ពួកគេមានការកើនឡើងខ្លាំង គឺដោយសារការកើនឡើងនៃតម្លៃភាគហ៊ុន។ តម្លៃភាគហ៊ុនសាជីវកម្ម និងភាគហ៊ុនមូលនិធិ ដែលកាន់កាប់ដោយអ្នកមានទ្រព្យសម្បត្តិលើសពី២លានដុល្លារបានកើនឡើងពី៣៩ទ្រីលានដុល្លារដល់ជាង៤៤ទ្រីលានដុល្លារកាលពីឆ្នាំមុន ដោយពួកគេបានកាន់កាប់ភាគហ៊ុនជាង៨៧%នៃភាគហ៊ុនសាជីវកម្ម និងភាគហ៊ុនមូលនិធិ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុននឹងផ្ដល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុន ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែ

ប្រទេសជប៉ុន នឹងផ្តល់ការឧបត្ថម្ភធនសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់របស់បណ្ដាក្រុមហ៊ុន ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលនុយ…

ចិន ស្នើឱ្យអាម៉េរិក លុបចោលការទប់ស្កាត់ផ្នែកសន្តិសុខចំពោះក្រុមហ៊ុនចិន

មហាយក្សចិន ជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលការរឹតបន្តឹងផ្នែកសន្តិសុខជាតិ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន ហើយចិន ក៏បានបង្ហើបពីផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ