Advertisement
បដិវត្តន៍​បច្ចេកវិទ្យា

ឆ្នាំ​២០២០ ពិភពលោក​ទាំង​មូល​នឹង​មាន​ឧបករណ៍​ដែល​ភ្ជាប់​អ៊ិនថឹណិត​ច្រើន​ជាង ២៤​ពាន់​លាន​គ្រឿង


ពីមុន និយាយពីអ៊ិនថឹណិត គឺគេគិតតែអំពីកុំព្យូទ័រ និងទូរស័ព្ទ​ដៃ​ស្មាតហ្វូន ជាដើម ប៉ុន្តែ សម័យ​ឌីជីថល​ជឿន​លឿន​សព្វ​ថ្ងៃ វត្ថុ​ប្រើ​ប្រាស់​ជា​ច្រើន​បែប​យ៉ាង​ក៏​អាច​ភ្ជាប់​និង​ប្រើ​ប្រាស់​អ៊ិនថឹណិត​បាន​ដែរ។
ពី​មុន​ប្រើ​អ៊ិនថឹណិត​ទាល់តែ​មាន​កុំព្យូទ័រ ប៉ុន្តែ ឥឡូវ​សូម្បី​របស់ប្រើ​ប្រាស់​ធម្មតា ក៏​មាន​ភ្ជាប់​អ៊ិនថឹណិត​ដែរ។

គេហៅថា Internet of Things ឬ IoT ដែលអាចប្រែថា អ៊ិនថឹណិតនៃវត្ថុប្រើប្រាស់ (ឬអ្នកខ្លះអាចប្រែខុសពីនេះក៏មាន)។ 

យោងតាមគេហទំព័រ Business Insider គិតត្រឹមឆ្នាំ២០២០ខាងមុខ ឧបករណ៍ប្រើប្រាស់ដែលភ្ជាប់អ៊ិនថឹណិតនឹងមានចំនួនច្រើនជាង ២៤ពាន់លាន​​គ្រឿង ​នៅ​ទូទាំង​ពិភព​លោក។ នេះមានន័យថា ច្រើនជាងចំនួនមនុស្សសរុបនៅលើភពផែនដីទាំងមូលជិត ៤ដង។

ដំបូងបង្អស់ យើងស្គាល់និងប្រើអ៊ិនថឹណិតបានតាមរយៈកុំព្យូទ័រ។ បន្ទាប់មក គេក៏អាចប្រើអ៊ិនថឹណិតបាននៅលើទូរស័ព្ទដៃស្មាតហ្វូន តាប្ល៊ែត នាឡិកា​ឆ្លាតវៃ និងទូរទស្សន៍ ផងដែរ។

ប៉ុន្តែ ឥឡូវនេះ មនុស្សលោកដើរដល់សម័យជឿនលឿនខ្លាំងនៃបច្ចេកវិទ្យា ដោយស្ទើរតែអ្វីៗគ្រប់បែបយ៉ាងដែលមនុស្សប្រើប្រាស់ប្រចាំថ្ងៃ សុទ្ធតែមានភ្ជាប់​អ៊ិនថឹណិត។ 

បដិវត្តន៍ IoT មានសក្ដានុពលធ្វើឲ្យអ្វីៗក្នុងផ្ទះរបស់អ្នក ប្រព័ន្ធដឹកជញ្ជូន ការងារ ។ល។ របស់អ្នក ប្រែប្រួល​ខុស​ពី​មុន។ ឧទាហរណ៍ ក្នុង​បន្ទប់​ដេក​របស់អ្នក ផ្ទះបាយ​របស់អ្នក ក្រៅផ្ទះរបស់អ្នក ឬសូម្បីនៅកន្លែងអាជីវកម្មរបស់អ្នក អ្នកអាចដំឡើងឧបករណ៍ ដូចជា កាមេរ៉ាមានអ៊ិនថឹណិត រួចហើយ​អ្នក​បញ្ជា ឬមើលវាពីទីណាក៏បានដោយប្រើទូរស័ព្ទដៃស្មាតហ្មូន។ 

អ៊ិនថឹណិតនៃឧបករណ៍ប្រើប្រាស់ (Internet of Things (IoT)) ជាអ្វី?

អ្នកប្រហែលធ្លាប់ឮពាក្យគេនិយាយថា Internet of Things ឬ IoT នៅពេល​ណា​មួយ​កន្លង​មក ប៉ុន្តែ អាច​នឹង​ឆ្ងល់​ថា ពាក្យ​ហ្នឹង​មាន​ន័យ​ថា​ដូច​ម្ដេច?

IoT សំដៅលើការភ្ជាប់ឧបករណ៍នានា (ក្រៅពីកុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន) ទៅនឹង​ប្រព័ន្ធ​អ៊ិនថឹណិត។ សព្វ​ថ្ងៃ រថយន្ត ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ ហើយសូម្បីម៉ាស៊ីនតាមដានបេះដូង ក៏​គេ​អាច​ភ្ជាប់​ទៅ​នឹង​អ៊ិនថឹណិត​បាន​ដែរ តាមរយៈ IoT នេះ។ 

ទៅថ្ងៃអនាគត ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ក៏នឹងអាចភ្ជាប់ទៅនឹង​អ៊ិនថឹណិត​បាន​ដែរ ខណៈ​ដែល​បច្ចេកវិទ្យា IoT កាន់​តែ​ជឿន​លឿន​ថែម​ទៀត៕




អត្ថបទបន្ទាប់


តើ​អនាគត​ភាពយន្ត​ខ្មែរ​ទៅ​មុខ​រួច​ទេ បើ​ឮ​ផលិតករ​កុន​ក្នុង​ស្រុក​ថ្ងូរ​ដូច​ព្រាប​អ៊ីចឹង?

ព័ត៌មាន
វិស័យ​ភាពយន្ត​ខ្មែរ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដាំ​​ក្បាល​​ចុះ​​យ៉ាង​ខ្លាំង ខណៈ​ដែល​ខ្សែ​ភាព​យន្ត​បរទេស​លុកលុយ​ចូល​ក្នុង​ទីផ្សារ...

ហេតុ​អ្វី​រុស្ស៊ី​មិន​ព្រម​លុប​ចោល​បំណុល​កម្ពុជា​ជំពាក់​១៥០០​លាន​ដុល្លារ?

ព័ត៌មាន
កម្ពុជាជានិច្ចកាលតែងតែទាមទារ ឬស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីលុបចោលបំណុលដែលខ្លួនជំពាក់កាលពីសម័យសហភាពសូវៀត ប៉ុន្តែ រុស្ស៊ីហាក់បីដូចជាធ្វើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ