វិបត្តិនៅមីយ៉ាន់ម៉ា

ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅឥណ្ឌា ស្របពេលសង្គ្រាមនៅក្នុងស្រុកកាន់តែក្តៅគគុក


ក្រុមបះបោរជនជាតិភាគតិចមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានបើកសមរភូមិពីរមុខព្រួញថ្មី ដោយវាយប្រហារប៉ុស្តិ៍សន្តិសុខគ្រប់គ្រងដោយរបបយោធា នៅភាគខាងលិចនៃប្រទេស ខណៈប្រជាជនជាច្រើនពាន់នាក់បានបង្ខំចិត្តភៀសខ្លួនចូលទៅក្នុងទឹកដីឥណ្ឌា ដើម្បីរក្សាសុវត្តិភាព។ នៅចំពោះមុខការប្រយុទ្ធជាច្រើនទិសនេះ របបយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់បម្រាមគោចរនៅទីក្រុងភាគខាងលិចនៃប្រទេស រហូតដល់មានការណែនាំជាថ្មីពីអាជ្ញាធរ។
វិបត្តិនៅមីយ៉ាន់ម៉ា
ដោយ

ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលមានការគាំទ្រពីក្រោយដោយរបបសឹក បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសមីយ៉ាន់ម៉ាអាចប្រឈមនឹងការបំបែករដ្ឋ ប្រសិនបើរដ្ឋាភិបាលយោធាមិនអាចទប់ទល់នឹងកងកម្លាំងបះបោរបានទេនោះ។​

ចាប់តាំងពីចុងខែតុលា មក កងកម្លាំងជនជាតិភាគតិចបះបោរប្រឆាំងនឹងយោធាចំនួនបីក្រុមបានបើកការវាយលុកជាបន្តបន្ទាប់ និងដណ្តើមបានទីប្រជុំជន និងប៉ុស្តិ៍យោធាជាច្រើនកន្លែងពីរបបសឹក។ ក្រុមមួយក្នុងចំណោមបី ដែលមានឈ្មោះ កងទ័ព អារ៉ាក់ខាន់ (Arakan) ដែលកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានដណ្តើមយកប៉ុស្តិ៍យោធានៅតំបន់ Rathedaung និង Minbya ចម្ងាយប្រហែល២០០គីឡូម៉ែត្រពីគ្នា។

នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យនៃកងកម្លាំងនេះ។ ប្រជាពលរដ្ឋម្នាក់នៅខេត្ត Rathedaung បាននិយាយថា គេបានលឺស្នូរកាំភ្លើងនៅព្រឹកព្រលឹមថ្ងៃចន្ទ អមដោយការទម្លាក់គ្រាប់បែកជាច្រើនម៉ោង និងឃើញកងទ័ពរបបយោធាបានបិទផ្លូវចូលក្នុងតំបន់ និងពង្រឹងអគាររដ្ឋបាល។

ទន្ទឹមគ្នានេះ ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងដែរនៅក្នុងរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា នៅពេលដែលក្រុមបះបោរបានវាយប្រហារជំរុំយោធាចំនួនពីរកន្លែង។ នេះបើយោងតាមប្រភពពីមន្ត្រីឥណ្ឌា។

ហើយប្រជាជនមីយ៉ាន់ម៉ា ប្រមាណ៥ពាន់នាក់បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីនៃរដ្ឋ Mizoram របស់ឥណ្ឌា ដើម្បីរកកន្លែងសុវត្តិភាពជ្រកកោន។ នេះបើតាមការឱ្យដឹងដោយស្នងការរងនៃស្រុកមួយរបស់ឥណ្ឌា នៅជាប់ព្រំដែនមីយ៉ាន់ម៉ា។ ទោះយ៉ាងណា អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំបំភ្លឺបន្ថែមទេជុំវិញរឿងនេះ។

គួរជម្រាបថា ការវាយលុកប្រឆាំងរបបយោធាជាបន្តបន្ទាប់របស់ក្រុមជនជាតិភាគតិច ដែលបានចាប់ ផ្តើម កាលថ្ងៃទី២៧ ខែតុលា មកទល់ពេលនេះត្រូវបានរាយការណ៍ថា ពួកគេបានដណ្តើមកាន់កាប់ទីប្រជុំជន និងប៉ុស្តិ៍យោធាជាង១០០កន្លែងពីដៃយោធានៅក្នុងរដ្ឋសាន ភាគឦសាននៃប្រទេស។ ការវាយលុកនៅកណ្តាលទីក្រុងក្នុងតំបន់ Sagaing ក៏បានកើតឡើងដែរ ដោយតំបន់នេះឋិតនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាតែម្តង។

ទន្ទឹមគ្នានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានចុះផ្សាយថា អាជ្ញាធររបបយោធា បានសម្រេចដាក់ចេញបម្រាមគោចរលើទីក្រុង Sittwe ភាគខាងលិចនៃប្រទេស ដោយហាមប្រាមប្រជាជនមិនឱ្យចេញធ្វើដំណើរចាប់ពីម៉ោង៩យប់។

មែនទែនទៅ របបយោធាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០២១ មក បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់បែបនេះពីសំណាក់ក្រុមបះបោរប្រឆាំង និងកម្សោយនៃការទប់ទល់។

នៅសប្តាហ៍មុន ប្រធានាធិបតីប្រទេសនេះគឺលោក Myint Swe បាននិយាយព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនមានប្រសិទ្ធភាពទប់ទល់ការវាយសម្រុកដោយក្រុមភេរវកម្មទាំងនោះបានទេ នោះមីយ៉ាន់ម៉ានឹងត្រូវបែកជាចំណែកៗមិនខានឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវា៣៥ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម បានចេញសារាចរណែនាំស្តីពីការកាត់បន្ថយថ្លៃសេវា និងពន្ធលើសេវាចំនួន៣៥មុខ ដែលរួមមានវិស័យមូលបត្រ ការថែទាំសុខភាព អត្ត…

ក្រុមអ្នកជំនាញបង្ហាញការគាំទ្ររាជរដ្ឋាភិបាលចំពោះយន្តការនានា ក្នុងការដោះស្រាយបញ្ហាលើវិស័យទេសចរណ៍

ព័ត៌មាន
ក្រុមអ្នកជំនាញនិងជំនួញគាំទ្រយន្តការនានា និងដំណោះស្រាយលើបញ្ហាប្រឈមនានាមួយចំនួនដែលបានដាក់ចេញនិងសម្រេចដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ