សម្ព័ន្ធមិត្តអាមេរិក

ប្រទេសសម្ព័ន្ធមិត្តចំនួន៣ នឹងជួបពិភាក្សាគ្នា ដើម្បីទប់ទល់នឹងកូរ៉េខាងជើង


សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំៗចំនួន៣ គឺអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រទី២ ខែមេសានេះ ដោយនឹងជជែកគ្នាអំពីសន្ដិភាព និងស្ថិរភាពនៅឧបទ្វីកូរ៉េ ពោលគឺរកមធ្យោបាយដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
(រាប់ពីឆ្វេង ទៅស្តាំ) លោក Joe Biden ប្រធានាធិបតីអាមេរិក លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន និងលោក Moon Jae In ប្រធានាធិបតីកូរ៉េខាងត្បូង
ដោយ

ការ​បើក​កិច្ចប្រជុំ​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​៣​នេះ គឺ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ឫទ្ធិ​ជា​ថ្មី​ទៀត ដោយ​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដែល​វា​បាន​បង្ហាញ​ពីសារ​ព្រមាន​មួយ ដល់​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង អា​មេ​រិ​ក ដែល​កំពុង​មាន​បំណង​ចង់​រួម​គ្នា​ដាក់​សម្ពាធ​ទៅ​កូរ៉េ​ខាងជើង​ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​ចោល​។

ប្រភព​ព័ត៌មាន​ពី Reuters បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ស៊ី​ល​ចំនួន​២​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​នឹង​ប្រទេស​ជប៉ុន កាលពី​ស​ប្ដា​ហ៍​មុន​នេះ ដែល​វា​ជា​ការ​បង្ហាញ​ពី​ដំណើរការ​ទៅ​មុខ​នៃ​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាងជើង និង កំពុង​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋបាល​ថ្មី​របស់​អា​មេ​រិ​ក​បន្ថែម​ទៀត នៅ​គ្រា​ដែល​អា​មេ​រិ​ក​កំពុង​តែ​ត្រួតពិនិត្យ​លើ​គោលនយោបាយ​របស់​កូ​រ៉​ខាងជើង​។

លោក Sulivan ទីប្រឹក្សា​សន្ដិសុខ​សេត​វិមាន​អា​មេ​រិ​ក នឹង​ជួប​ជាមួយនឹង​អគ្គលេខាធិការ​សន្ដិសុខ​ជាតិ​របស់​ជប៉ុន រួម​ទាំង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ ដោយ​ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​០២ ខែមេសា នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​។

គួរ​រំឭក​បន្ដិច​ថា កូរ៉េ​ខាងត្បូង​កាលពី​ពេល​ថ្មី​ៗ​នេះ ទើបតែ​បាន​ព្រមព្រៀង​បង់ការ​ចំណាយ​ទៅ​ឲ្យ​អា​មេ​រិ​ក​ប្រមាណ​១​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ ដល់​២០២៥ ដើម្បី​ឲ្យ​អា​មេ​រិ​ក​ដាក់​ទ័ព​ជាង​២​ម៉ឺន​៨​ពាន់​នាក់ នៅ​កូរ៉េ​ខាងត្បូង​សម្រាប់​ធ្វើ​ជា​ខែល​ការពារ​ពី​ការ​គំរាមកំហែង​ពី​សំណាក់​កូរ៉េ​ខាងជើង ហើយ​ការ​ចំណាយ​នេះ គឺ​មាន​លើស​កាលពី​ឆ្នាំ​មុន​ដល់​ទៅ​ប្រមាណ​១៤%​ឯណោះ​។

ដោយឡែក ប្រទេស​ជប៉ុន​វិញ នៅ​ថ្ងៃ​ទី ៣១ ខែមីនា ម្សិលមិញ​នេះ សភា​របស់​ជប៉ុន ក៏​ទើបតែ​បាន​សម្រេច​អនុម័ត​លើ​កិច្ចព្រមព្រៀង​ចំណាយ​របស់​ជប៉ុន​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​អា​មេ​រិ​កប​ន្ដ​ដាក់​កងទ័ព​នៅ​ក្នុង​ទឹកដី​ជប៉ុន​សម្រាប់​រយៈពេល​៥​ឆ្នាំ ។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ជប៉ុន Kyodo​។

ជប៉ុន​នឹង​ត្រូវ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ជាង ១​ពាន់​៨​រយ​លាន​ដុល្លារ​ទៅ​ឲ្យ​អា​មេ​រិ​ក ប៉ុន្ដែ​ការ​ចំណាយ​នេះ ដូច​ទៅ​នឹង​ឆ្នាំ​មុន​ដែរ មិន​មាន​ឡើងថ្លៃ​ដូច​កូរ៉េ​ខាងត្បូង​នោះ​ទេ​។ អា​មេ​រិ​ក​បច្ចុប្បន្ន​នេះ មាន​កងទ័ព​ជាង ៥​ម៉ឺន​៥​ពាន់​នាក់​កំពុង​ឈរជើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

ខណៈ​ដែល អា​មេ​រិ​ក កូរ៉េ​ខាងត្បូង និង​ជប៉ុន​កំពុង​ទំនាក់ទំនង​ស្អិត​ល្មួត​ឡើង​នោះ ចិន​ឯណោះ​វិញ​ហាក់​កំពុង​ស្និទ្ធ​ជាមួយ​កូរ៉េ​ខាងជើង​ជា​មុន​ដែរ ដោយ​ថ្មី​ៗ​នេះ ចិន និង​កូរ៉េ​ខាងជើង​បាន​ប្រកាស​នឹង​បើក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឡើង​វិញ​នៅ​ពាក់កណ្ដាល​ខែមេសា​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​មួយ​រយៈ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩​។ កូរ៉េ​ខាងជើង ងាក​មក​រក​ចិន​កាន់តែ​ខ្លាំង​ឡើង​នេះ នៅ​ចំ​ពេល​ដែល​ចិន បច្ចុប្បន្ន​ក៏​កំពុង​តែ​ពាក់មុខយក្ស​ដាក់​គ្នា​ជាមួយនឹង​ប្រទេស​លោក​ខាងលិច ពិសេស​អា​មេ​រិ​ក​នេះ​តែ​ម្ដង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំទាវឧកញ៉ា កែវ មុំ៖ សហគ្រិនជាស្ត្រីជួបវិបត្តិច្រើននៅអំឡុងវិបត្តិកូវីដ-១៩នេះ

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាថ្មី លោកជំទាវឧកញ៉ា កែវ មុំ ដែលម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះរីករាលដាល…

តើមន្ទីរពិសោធន៍ចិននៅវូហានពិតជាប្រភពចម្លងកូវីដ-១៩មែនទេ?

ព័ត៌មាន
តើទីក្រុងវូហាន ប្រទេសចិន ពិតជាប្រភពការផ្ទុះចម្លងមេរោគកូវីដ-១៩ មែនទេ? សំណួរនេះ អាមេរិកតែងតែឆ្លើយឡើងក្ដែងៗដោយខ្លួនឯង និងធ្លាប់បានចោទទៅល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ