ទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា

ស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រួមគ្នាជំរុញការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា


គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន META របស់ហ្វេសប៊ុក បានរួមគ្នាបង្កើតនូវវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា»។ តាមរយៈយន្ដការនេះ ស្ថាប័នរដ្ឋ និងឯកជនទាំងបីនេះ ជឿជាក់ថា នឹងបង្កើនសមត្ថភាព និងចំណេះដឹងផ្នែកការធ្វើទីផ្សារបែបឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ។
ស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រួមគ្នាជំរុញការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា

ក្នុងពិធីដាក់ដំណើរការជាផ្លូវការនេះនៃវគ្គបណ្ដុះបណ្ដាលស្ដីពី«ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» កាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នការងាកមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈបណ្តាញសង្គមនៅក្នុងការប្រកបអាជីវកម្ម ក៏ដូចជាស្វែងរកទីផ្សារ គឺមានប្រសិទ្ធភាពខ្លាំងគួរឱ្យកត់សម្គាល់។ ពោលគឺ សក្តានុពល និងកាលានុវត្តភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការអាជីវកម្ម និងការពង្រីកទីផ្សារអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ជាមួយគ្នានេះ លោកបណ្ឌិតហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META បានគូសបញ្ជាក់ថា សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ហើយរាល់ការជួយគាំទ្រទៅដល់សហគ្រាសធនតូច និងមធ្យម គឺប្រៀបដូចជាការជួយដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិផងដែរ។ តួយ៉ាងតាមរយៈការដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលស្តីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» នេះ ក្នុងគោលបំណងគាំទ្រដល់ការកសាងសមត្ថភាពរបស់ម្ចាស់សហគ្រាស ឱ្យចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឱ្យកាន់តែមានប្រសិទ្ធិភាព ហើយការប្រើប្រាស់បណ្តាញសង្គម គឺជាកត្តាសំខាន់មួយនៅក្នុងការធ្វើទីផ្សារអាជីវកម្មផងដែរ ដើម្បីបង្កើនចំណូលក្នុងអាជីវកម្មរបស់ពួកគាត់។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាល «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» គឺជាកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៨ សប្តាហ៍ និងត្រូវរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ ២០២៣ ដែលលើកទី១ គឺចាប់ពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា និងលើកទី២ គឺចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជាតាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រវិស័យកីឡានៅកម្ពុជាចូលរួមចំណ…

សម្ដេច ហ៊ុន សែន បង្ហាញពីចំណុច២យ៉ាង ដែលវិនិយោគិនជប៉ុនគិតគូរខ្លាំងបំផុត មុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងចំណោមវិនិយោគិនបរទេសដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជាឆ្នាំ២០២២ វិនិយោគិនចិនបានគ្រប់ដណ្ដប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ