ប្រទេសចិន - រុស្សី

មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីឱ្យបានឆាប់នៅសប្តាហ៍ក្រោយនេះ


ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបបុរសខ្លាំងរុស្ស៊ីលោក Vladimir Putin ឱ្យបានឆាប់នៅសប្តាហ៍ក្រោយនេះ នៅចំពេលដែល ស្ថានការណ៍សង្គ្រាមកំពុងអូសបន្លាយជាមួយនឹងសមរភូមិក៏បន្ដក្ដៅគគុក។ នេះបើតាមប្រភពព័ត៌មានដែលសុំលាក់អត្តសញ្ញាណ បាននិយាយនៅក្នុងសារព័ត៌មានរ៉យទ័រ។
បុរសខ្លាំងចិន និងរុស្សីត្រៀមជួបគ្នាសាជាថ្មី រូបភាពរ៉យទ័រ

យ៉ាងណាក៏ដោយចុះ គេមិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការពីភាគីទាំងពីរចំពោះដំណើរទស្សនកិច្ចនេះនៅឡើយទេ ប៉ុន្ដែ កន្លងមក លោកពូទីន នៅក្នុងជំនួបជាមួយនឹងប្រមុខការទូតចិន ក៏បានបង្ហាញពីក្ដីរំពឹងក្នុងការទទួលជួបលោក ស៊ី ជីនពីងនៅក្នុងទឹកដីរុស្ស៊ីផងដែរ។

ផែនការសម្រាប់ដំណើរទស្សនកិច្ចបានលេចជាដំណឹងឡើង នៅពេលដែលប្រទេសចិនបាននិងកំពុងមានបំណងចង់ដើរតួជាអាជ្ញាកណ្តាលស្វែងរកសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។ តែយ៉ាងណា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានប្រទេសលោកខាងលិចថា ជារឿងមួយដែលមិនអាចទៅរួចសោះឡើយ និងថា ទីក្រុងប៉េកាំងមានជំហរគាំទ្រផ្នែកការទូតដល់ប្រទេសរុស្ស៊ី។

លោក ពូទីន បាននិយាយកាលពីខែមុនថា ដំណើរទស្សនៈកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានព្រមព្រៀងគ្នាហើយ បើទោះបីជាមេដឹកនាំវិមានក្រឹមឡាំងរូបនេះ មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចថា នឹងនៅពេលណាក៏ដោយ។ បើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីខែមុនថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់លោក ស៊ី ជីនពីង អាចប្រព្រឹត្តទៅនៅខែមេសា ឬដើមខែឧសភាខាងមុខ។

ប៉ុន្ដែ សម្រាប់សេចក្ដីរាយការណ៍នៅថ្ងៃទី ១៣ ខែមីនា កាសែតអាមេរិកដដែលនេះ បានបញ្ជាក់ថា បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី៣មិនធ្លាប់មាននោះ ក៏នឹងនិយាយផែនការនិយាយគ្នាជាមួយនឹងលោក ហ្សេលេនស្គី នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនៅសប្ដាហ៍ក្រោយនេះផងដែរ ហើយវាត្រូវបានគេមើលឃើញថា គឺជាជំនួបផ្ទាល់មាត់ជាលើកដំបូងបង្អស់មួយរវាងលោក ស៊ី និងលោកហេ្សលេនស្គី បើគិតចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ដើមមក។

ទោះបីជាយ៉ាងណា ក្រសួងការបរទេសចិន និងខាងវិមានក្រឹមឡាំងសុទ្ធតែមិនទាន់បានឆ្លើយតបភ្លាមៗជាមួយអ្នកសារព័ត៌មាន ចំពោះសំណើសុំការអត្ថាធិប្បាយអំពីលទ្ធភាពដែលលោក ស៊ី ទៅទីក្រុងមូស្គូនោះទេ។

តាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា «ជាគោលការណ៍ការប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំបរទេសណាមួយ ត្រូវបានសម្របសម្រួលស្របគ្នាដោយកិច្ចព្រមព្រៀងទៅវិញទៅមករបស់ភាគីនៃប្រទេសទាំងពីរ ដូចនេះបើតាមការត្រៀមខ្លួនណាមួយមែននោះ យើងនឹងប្រាប់ឱ្យដឹង»។

កាលពីខែមុន លោកពូទីនបានទទួលជួបមន្ត្រីទូតកំពូលរបស់ចិនគឺលោក Wang Yi ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ។ ប្រភពមួយបាននិយាយថា ការធ្វើដំណើររបស់លោក Wang ទៅកាន់ទីក្រុងមូស្គូនោះ គឺដើម្បីជួយរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះក៏ថាបាន។ លោក ស៊ី បានជួបជាមួយលោក ពូទីន ដោយផ្ទាល់ចំនួន ៣៩ ដងរួចមកហើយ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីចិនមក៕




អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនធនាគារ Silicon Valley ប្តឹងនាយកប្រតិបត្តិកំពូលៗ ដោយចោទប្រកាន់ថាបានលាក់បាំងព័ត៌មាន

ព័ត៌មាន
ការដួលរលំរបស់ធនាគារ Silicon Valley ដែលជាធនាគារដ៏ធំរបស់សហរដ្ឋអាមេរិកមានទ្រព្យសកម្មរហូតដល់ទៅ ២០៩ ពាន់លានដុល្លារ និង ប្រាក់បញ្ញើដល់ទៅជ…

ក្រោយធនាគារធំៗ២នៅអាមេរិកក្ស័យធន បង្កភាពចលាចលអ្វីខ្លះសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅអាមេរិក និងតំបន់?

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានអះអាងថា រដ្ឋបាលរបស់លោកនឹងចាត់វិធានការចាំបាច់នានាគ្រប់យ៉ាងដើម្បីធានានិរន្តរភាពនៃប្រព័ន្ធហរិញ្ញវត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ