បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងផលិតរថយន្តឱ្យបានជាង១០លានគ្រឿងទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ នេះ


ក្រុមហ៊ុនយក្សជប៉ុន Toyota Motor គ្រោងផលិតរថយន្តឱ្យបានជាង១០លានគ្រឿង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ហើយនេះ គឺជាឆ្នាំទី២ ជាប់គ្នា ដែលក្រុមហ៊ុនមួយនេះបង្កើនទិន្នផលផលិតកម្មប្រចាំឆ្នាំច្រើនមិនធ្លាប់មានបែបនេះ។ នេះបើយោងតាមសារព័ត៌មានជប៉ុន នីកេ (Nikkei)។
បច្ចេកវិទ្យារថយន្ត
ដោយ

ក្រុមហ៊ុន Toyota កំពុងត្រៀមបង្កើនទិន្នផលផលិតកម្មរថយន្តឱ្យបានរហូតដល់ទៅជាង១០លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ នេះ ដោយសាររថយន្តប្រភេទហាយប៊្រីត (Hybrid) របស់ខ្លួនលក់ដាច់ខ្លាំង និងស្របពេលស្ថានភាពកង្វះបន្ទះឈីបរថយន្ត និងគ្រឿងបង្គុំរថយន្តផ្សេងៗក៏កំពុងធូរស្រាល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ (Nikkei) ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ពិភពលោកមួយនេះ បានកំណត់គោលដៅផលិតរថយន្តឱ្យបានចំនួន៣លាន៤សែនគ្រឿង នៅក្នុងប្រទេសជប៉ុន និងចំនួន៦លាន៩សែនគ្រឿងនៅបរទេស ហើយតួលេខនេះរួមបញ្ចូលទាំងម៉ាកយីហោប្រណីត Lexus របស់ខ្លួនផងដែរ។

ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយយ៉ាងខ្លីថា សេចក្ដីរាយការណ៍ខាងលើនេះមិនមែនជាអ្វីដែលក្រុមហ៊ុនបានប្រកាសដោយផ្ទាល់នោះទេ។ សារព័ត៌មាន Nikkei បានចុះផ្សាយថា ក្រុមហ៊ុន Toyota នឹងកំណត់ទិន្នផលផលិតកម្មប្រចាំឆ្នាំឱ្យបានជាង១០លានគ្រឿង ហើយថា ក្រុមហ៊ុននេះគ្រោងផលិតរថយន្តអគ្គិសនី (EV) ឱ្យបានប្រមាណ២៥ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៤ និងចំនួន៦០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុន Toyota បាននិយាយកាលពីខែមុនថា ខ្លួនផលិតរថយន្តបានចំនួន៩លាន២សែនគ្រឿងនៅ១១ខែដំបូងនៃឆ្នាំ២០២៣ ហើយប្រមាណ១ភាគ៣នៃរថយន្ត ដែលខ្លួនលក់ចេញទូទាំងពិភពលោកសម្រាប់រយៈពេលនេះ គឺជារថយន្ត Hybrid ដែលប្រើសាំងលាយអគ្គិសនី៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលធនទីផ្សារនៃវិស័យធនាគារត្រូវបានព្យាករថា អាចកើនឡើង៧ទ្រីលានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខ

ព័ត៌មាន
របាយការណ៍សិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានបង្ហាញថា មូលធនទីផ្សារនៃវិស័យធនាគារទូទាំងពិភពលោកអាចកើនឡើងចំនួន៧ទ្រីលានដុល្លារ នៅក្នុងរយៈពេ…

តើលិខិតឆ្លងដែនមានឥទ្ធិពលបំផុតទាំង១០ប្រចាំឆ្នាំ២០២៤ ជារបស់ប្រទេសណាខ្លះ?

ព័ត៌មាន
ប្រទេសជប៉ុន ដែលជាមិត្តចិត្តធម៌របស់កម្ពុជា បានគ្រងតំណែង៥ឆ្នាំជាប់គ្នាគួរឱ្យស្ញើចសរសើរ ជាប្រទេសដែលមានលិខិតឆ្លងមានឥទ្ធិពលបំផុតទូទាំងពិភពលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ