សមាជិកអាស៊ាន

តើលោក ត្រាំ កំពុងដឹកនាំសហរដ្ឋអាម៉េរិក ឲ្យឃ្លាតឆ្ងាយពីអាស៊ាន ឬយ៉ាងណា?


លោក ដូណាល់ ត្រាំ ដែលបានបន្ទាបទំនាក់ទំនងការបរទេសរវាងអាម៉េរិក ជាមួយអាស៊ានឱ្យឈានដល់កម្រិតទាបបំផុតក្នុងអំឡុងពេលលោកដឹកនាំរដ្ឋបាលអាម៉េរិក ក្នុងអាណត្តិទី១ កំពុងដឹកនាំអាម៉េរិក ឲ្យឃ្លាតកាន់តែឆ្ងាយពីអាស៊ាននៅអាណត្តិទី២នេះ តាមរយៈការដាក់ពន្ធបដិការខ្ពស់កប់ពពកលើបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់នេះ។ អ្នកវិភាគបានលើកឡើងថា គោលនយោបាយពន្ធបដិការរបស់អាម៉េរិកនេះ កំពុងរុញច្រានប្រជាជាតិ ដែលមានសមាជិក១០ប្រទេសនេះ ឲ្យកាន់តែមានទំនាក់ទំនងជិតស្និទជាមួយមហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
សមាជិកអាស៊ាន
ដោយ

នៅក្នុងជំនួបពិភាក្សាក្នុងកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី២៦ ខែឧសភា ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ មេដឹកនាំអាស៊ាន កំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន និងបណ្តាដៃគូផ្សេងៗទៀត ដើម្បីគេចចេញពីវិបត្តិនៃការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ កត្តានេះបានបង្ហាញឱ្យឃើញថា ការដំឡើងពន្ធបដិការរបស់អាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នេះ កំពុងធ្វើឱ្យតំបន់អាស៊ាន កាន់តែជិតស្និទ្ធជាមួយចិន និងឃ្លាតឆ្ងាយពីសហរដ្ឋអាម៉េរិក។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានក្លាយជារបៀបវារៈដ៏សំខាន់មួយសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែល​កំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយក្រៅពីនោះអាចជាជម្លោះនៅតំបន់ហ្កាហ្សា និងមីយ៉ាន់ម៉ា។

អ្នកវិភាគបានលើកឡើងថា សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច អាស៊ានកំពុងរិះរកគន្លឹះ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀតជាមួយមហាយក្សចិន។ បន្ថែមលើនេះ អាស៊ាន ក៏កំពុងសម្លឹងទៅរកដៃគូសន្ទនាថ្មីរបស់តំបន់ នៃបណ្តាប្រទេសក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រដែលមានបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាសមាជិកផងដែរ។

អ្នកវិភាគបានលើកឡើងថា នៅពេលនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក អាចនឹងពិបាកក្នុងការស្វែងរកតុល្យភាពពាណិជ្ជកម្ម ដែលប្រទេសសមាជិកអាស៊ានភាគច្រើនមានអតិរេកជាមួយសហរដ្ឋអាម៉េរិក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia លោក អាន់វ៉ា បានសរសេរលិខិតមួយផ្ញើជូនលោក ត្រាំ ដើម្បីស្នើឲ្យមានជំនួបមួយរវាងលោក ត្រាំ និងមេដឹកនាំអាស៊ានលើបញ្ហាពន្ធបដិការនេះ។

នៅក្នុងអំឡុងពេលនេះប្រទេសចិន ក៏កំពុងតាមដានលើបញ្ហានេះមិនដាក់ភ្នែកផងដែរ ហើយបានព្រមានដៃគូឱ្យជៀសវាងនូវកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិក ដែលបានមកពីការចំណាយរបស់ទីក្រុងប៉េកាំង ហើយចិន ចង់ឲ្យអាស៊ាន ដើរលើតុល្យភាពរវាងប្រទេសមានសេដ្ឋកិច្ចធំៗទាំងពីរនេះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ាន បានកើនដល់ជាង៩៨២ពាន់លានដុល្លារនៅឆ្នាំ២០២៤ ខណៈការដោះដូរពាណិជ្ជកម្មរបស់អាស៊ានជាមួយសហរដ្ឋអាម៉េរិក មានប្រមាណ៤៧៧ពាន់លានដុល្លារតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អះអាងថា ទីម័រខាងកើត អាចក្លាយជាសមាជិកអាស៊ាន នៅត្រឹមខែតុលា ឆ្នាំនេះ

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយនៅមុនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថា ប្រទេសទីម័រខាងកើត កំពុង…

រដ្ឋាភិបាលថៃ កំពុងខ្នះខ្នែងធ្វើឱ្យគម្រោងដាក់កាស៊ីណូក្រោមការគ្រប់គ្រងដោយច្បាប់ លេចចេញជារូបរាង

គោលនយោបាយប្រែក្លាយកាស៊ីណូទៅជារីសតស្របច្បាប់សម្រាប់ប្រទេសថៃ ដែលបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០១ នៅពេលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាន់តំណែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ