វិស័យកសិកម្ម

កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់លោក ត្រាំ បង្កឱ្យមានការព្រួយបារម្ភ


ផែនការផ្ដល់កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភថា តើអ្នកណាជាអ្នកឈ្នះ និងអ្នកណាជាអ្នកចាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ហើយក៏បង្កឱ្យមានការខ្វែងគំនិតគ្នាដែរថា អ្នកដែលទទួលបានផលច្រើនជាងគេពីកញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យកសិកម្ម
ដោយ

ស្របពេលអាជីវកម្មនានានៅទូទាំងសហរដ្ឋអាម៉េរិក កំពុងជួបការលំបាកដោយសារផលប៉ះពាល់ នៃពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ប៉ុន្តែក្រុមកសិករអាម៉េរិកនឹងទទួលបានជំនួយសង្គ្រោះពីរដ្ឋាភិបាលអាម៉េរិកក្នុងទំហំ២៨ពាន់លានដុល្លារ។ ផែនការផ្ដល់កញ្ចប់ថវិកាសង្គ្រោះថ្មី ដែលមានគោលដៅចម្បងជួយដល់កសិករដាំសណ្តែកសៀងអាម៉េរិក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការកាត់បន្ថយការនាំចូលរបស់ប្រទេសចិន ខាងលើនេះ ឆ្លុះបញ្ចាំងពីកម្មវិធីផ្ដល់ជំនួយសង្គ្រោះដែលលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ចេញអំឡុងអាណត្តិដំបូងរបស់លោក ហើយធ្វើឡើងចំពេលមានសម្ពាធពីមូលដ្ឋានអ្នកបោះឆ្នោតរបស់លោកនៅតាមជនបទ។

ខណៈដែលទទួលបានការស្វាគមន៍ពីកសិករ ចំណាត់ការនេះបានធ្វើឱ្យម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពួកគេបានប្រឈមនឹងថ្លៃដើមកើនឡើង និងបាត់បង់អតិថិជនបរទេសដោយសារតែពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ។ បណ្ដាអ្នករិះគន់បានចាត់ទុកផែនការនេះថា មានទំនោរគាំទ្រនយោបាយ គឺឱ្យជ្រើសរើសអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះ។

ក្រុមធុរកិច្ចខ្នាតតូចនិយាយថា កញ្ចប់ថវិកាសង្គ្រោះនេះគួរតែមានលក្ខណៈទូលំទូលាយជាងនេះ ដោយសារការនាំចេញក្នុងឧស្សាហកម្មនានាដូចជាឧស្សាហកម្មផលិតស្រាជាដើម ក៏បានធ្លាក់ចុះផងដែរ ដោយការនាំចេញស្រាទូទៅបានធ្លាក់ចុះដល់ទៅ៣០% ហើយការនាំចេញស្រាខ្លាំងដូចជាវីស្គី វ៉ូតកា និងស្រាគោញាក់ជាដើម ទៅកាន់ប្រទេសកាណាដា បានធ្លាក់ចុះរហូតដល់ទៅ៨៥%។ ក្រុមហ៊ុនផលិតស្រារបស់អាមេរិកមួយចំនួននៅតែត្រូវបានហាមឃាត់នៅក្នុងបណ្ដាខេត្តនៃប្រទេសកាណាដា បើទោះបីជាមានការដកពន្ធផ្សេងទៀតក៏ដោយ។

កសិករអាម៉េរិក ជាពិសេសកសិករដាំសណ្ដែកសៀងនៅតែមានការខ្វែងគំនិតគ្នា ដោយអ្នកខ្លះនិយាយថា ការផ្តល់កញ្ចប់ថវិកាសង្គ្រោះនេះ គឺពិតជាចាំបាច់ណាស់ បន្ទាប់ពីប្រទេសចិន ឈប់ទិញសណ្តែកសៀងអាម៉េរិក ដែលបណ្តាលឱ្យតម្លៃសណ្ដែកសៀងធ្លាក់ចុះក្រោមតម្លៃទីផ្សារ ខណៈដែលកសិករខ្លះទៀតយល់ថា ជំនួយនេះមិនអាចដោះស្រាយឫសគល់នៃបញ្ហាស៊ីជម្រៅនៃថ្លៃដើមខ្ពស់ និងកសិកផលធ្លាក់ថ្លៃនោះឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា គោលនយោបាយនេះហាក់ផ្ដល់ផលចំណេញដល់កសិដ្ឋានធំៗច្រើនជាងកសិករតូចតាច។ លោក Chris Barrett អ្នកជំនាញមកពីសាកលវិទ្យាល័យ Cornell បានកត់សម្គាល់ថា មួយចំណែកធំនៃកញ្ចប់ថវិកាសង្គ្រោះ២៨ពាន់លានដុល្លារនេះបានធ្លាក់ទៅ

លើកសិដ្ឋានធំៗ។ អ្នកជំនាញរូបនេះបានចោទសួរថា តើកសិករអាម៉េរិក ដែលជាអ្នកមានគួរតែទទួលបានការជំនួយមួយចំណែកធំដែរ ឬ យ៉ាងណា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផែនការធ្វើប្រជាមតិដើម្បីលុប MoU ជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការជំទាស់

ផែនការធ្វើប្រជាមតិដើម្បីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និង ២០០១ ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាកំពុងប្រឈមមុខនឹងការខ្វែងគំនិតគ្នាក្នុ…

ថៃ និងចិនប្រារព្ធខួបលើកទី៥០ឆ្នាំនៃការបង្កើតចំណងការទូត ខណៈចិនបដិសេធថា មិនបានរផ្ដល់សព្វាវុធដល់កម្ពុជា

ប្រទេសថៃ និងចិនបានប្រារព្ធខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីដោយ រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phua…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ