កម្ពុជា និងថៃ

កាសែត Washington Post៖ លោក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញេលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ


តាមរយៈកាសែត the Washington Post ចុះផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាម៉េរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលបានធ្វើជាសាក្សីចុះហត្ថលេខាក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីពី សន្ដិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ បានប្តេជ្ញាចិត្តចំពោះការបន្តបញ្ឈប់អំពើហិង្សាជាបន្ដបន្ទាប់ និងរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។
កម្ពុជា និងថៃ
ដោយ

ជាមួយគ្នានេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ក៏បានបញ្ជាក់ដែរថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ឆន្ទៈ​ចង់​ឃើញ​ប្រទេស​ជិតខាង​គ្នាទាំងពីរនេះ ចាត់​វិធានការ​សម្រាប់​សន្តិភាព​យូរអង្វែង។

ការថ្លែងឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកនេះ បានធ្វើឡើងនៅក្រោយពេល ដែលរាជរដ្ឋាភិបាលថៃ បានសម្រេច​ព្យួរការអនុវត្តសេចក្ដីថ្លែងការណ៍រួមស្ដីពី​សន្ដិភាព​កម្ពុជា-ថៃ បន្ទាប់ពីទីក្រុងបាងកក បានចោទភាគីកម្ពុជាទាំងគ្មានអំណះអំណាងច្បាស់លាស់ថា បានដាក់បង្គប់មីនថ្មី បង្កគ្រោះថ្នាក់ដល់ទាហានរបស់ខ្លួន ដែលដើរល្បាតតាមតំបន់ព្រំដែន កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទោះយ៉ាងណា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១០ ខែវិច្ឆិកា ក៏បាន​សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត​របស់ភាគីថៃ ក្នុងការផ្អាកកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់​ដែលភាគីទាំង​ពីរសម្រេច​បានយ៉ាង​លំបាកនាពេលកន្លងមក។ ក្រសួងការបរទេសបានកត់សម្គាល់ទៀតថា តំបន់ជាច្រើន​នៅតាមតំបន់​ព្រំដែនរបស់កម្ពុជា មិនទាន់បានបោសសម្អាតមីនអស់នៅឡើយទេ ពោលរាប់តាំងពីសម័យសង្គ្រាមស៊ីវិល​របស់កម្ពុជា​កាលពីប៉ុន្មានទសវត្សរ៍មុនមកម្ល៉េះ ដោយសារតែស្ថានស្ថានដីលំបាក និងស្ថានភាពមិនទាន់កំណត់ព្រំដែនច្បាស់លាស់​នៃតំបន់នោះ។

ដោយឡែក នៅថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួងការពារជាតិកម្ពុជា ក៏បាន​ច្រានចោល ការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបាន ដាក់មីនថ្មី។ ក្រសួងការពារជាតិ អះអាងថា តំបន់ដែលទាហានថៃដើរល្បាតនោះ គឺជាចម្ការមីនចាស់ ដែលសល់ទុកពី​សម័យសង្គ្រាមស៊ីវិលរបស់កម្ពុជា។ ក្រសួងការពារជាតិ បានបញ្ជាក់នូវគោលជំហរយ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែ​ប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែល​គំរាមកំហែងដល់​សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។




អត្ថបទបន្ទាប់


ថៃនឹងបញ្ជូនស្ដេចល្បែងជនជាតិចិនម្នាក់ទៅប្រទេសចិនវិញ ក្រោយកាត់ក្តីនៅថៃ អស់៣ឆ្នាំ

ប្រទេសថៃនឹងធ្វើបត្យាប័ន ឬចាប់បញ្ជូនលោក ស៊ឺ ជឺជាំង (She Zhijiang) ដែលគេដាក់រហ័សនាមឱ្យថា ជាស្ដេចល្បែង ឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្នុងពេលឆាប…

លោក ត្រាំ គំរាមប្ដឹងទូរទស្សន៍អង់គ្លេស BBC ទារជំងឺចិត្តជាង១ពាន់លានដុល្លារ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង ទូរទស្សន៍របស់អង់គ្លេស BBC ចំពោះការកាត់តសុន្ទរកថា ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ